​លោក​គោ​ស៊ុំ​សារឿ​ត​និង​មន្ត្រីរាជការ​ខេត្តបន្ទាយមានជ័យ​បាន​ចូលរួម​កាន់​វេន​ទី​១២​នៅ​វត្ត​ស្វាយ​ចាស់​

0

​ខេត្តបន្ទាយមានជ័យ​៖ ​ព្រឹក​ថ្ងៃទី​៩​ខែតុលា​ឆ្នាំ​២០១៥​នេះ​លោក​គោ​ស៊ុំ​សារឿ​ត​អភិបាលខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី​សាលាខេត្ត​ជាច្រើន​នាក់​​បាន​ចូលរួម​កាន់បិណ្ឌ​វេន​ទី​១២​នៅ​វត្ត​ចម​សុទ្ធាវាស​ហៅ​វត្ត​ស្វាយ​ចាស់ ក្នុងភូមិ​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​លោក​គោ​ស៊ុំ​សារឿ​ត​និង​មន្ត្រី​សាលាខេត្ត​ជាច្រើន​នាក់​បាន​នាំយក​បច្ច័យ​ដូចជា​ថវិការ​ចំនួន​៣.៣៤១.០០០​រៀល​អង្ក​៥០​គ​ឡូ មី​៥​កេះ ទឹក​សុទ្ធ​១៣​ទឹកក្រូច​កំប៉ុង​២​កេះ​ទឹកក្រូច​ដប​២​កេះ​បាន​យកទៅ​ប្រ​កេ​ន​លោកគ្រូ​ចៅអធិការ​វត្ត​ចម​សុទ្ធាវាស ហៅ​វត្ត​ស្វាយ​ចាស់​ដើម្បី​យកទៅ​កសាង​វត្ត​បន្ត​តាម​តំរូវការ​។​ក្នុង​ពិធី​កាន់បិណ្ឌ​វេន​ទី​១២​នេះ​លោក​គោ​ស៊ុំ​សារឿ​ត​និង​មន្ត្រី​សាលាខេត្ត​image (4)
​បាននាំគ្នា​រាប់បាត្រ​និង​ធ្វើ​ពិ​ធីប​ង្សុ​គោល​ដល់​ព្រះសង្ឃ​ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ ជូន​ដល់​វិញ្ញាណក្ខន្ធ​បុព្វ​ប​ការី​ជន​និង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​រាប់លាន​នាក់​ដែល​បាន​បាត់​បង់ជីវិត ក្នុង​របប​ប្រល័យពូជសាសន៍​រួម​និង ញាតិ​កា​ទាំង​៧​សណ្តាន​ដែល​បាន​រលត់​ក្ខ​ន្ធ​ទៅហើយនោះ​ដើម្បី​មក​ទទួលយក​ផល្លា​និ​សង្ឃ​ដែល​កូនចៅ​ធ្វើបុណ្យ​ធ្វើ​ទាន​នៅពេលនេះ​។​លោក​គោ​ស៊ុំ​សារឿ​ត​បាន​និយាយថា​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ជា​បុណ្យ​ប្រពៃ​ជាតិខ្មែរ​តាំងពី​យូរលង់​ណាស់​មកហើយ​ពិ​ពី​បុណ្យកាន់បិណ្ឌ​នេះ​មាន​រយះពេល​ដល់​ទៅ​១៥​ថ្ងៃ​ឯណោះ​។​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​ប្រជាពលរដ្ឋ​ទាំងអស់​សុទ្ធ​តែមាន​ជំនឿ​ជឿ​លើ​ព្រះពុទ្ធសាសនា​ហើយ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នោះimage (2)គេ​សង្កេតឃើញ​មាន​ប្រជាពលរដ្ឋ​គ្រប់ទិសទី​បាននាំគ្នា​ធ្វើបុណ្យ​ក្នុង​ទឹកមុខ​សប្បាយរីករាយ​ប្រកបដោយ​ទឹកចិត្ត​ជ្រះថ្លា​និង​ព្រះពុទ្ធសាសនា​ស្រប​ពេលដែល​ប្រទេសជាតិ​ទទួលបាន​សុខសន្តិភាព បង្រួបបង្រួម​ជាតិ​និង​មានការ​រីកចំរើន​អភិវឌ្ឍ​ហើយ ប្រជាជនមាន​ជីវភាព​ធូ​ធា រស់នៅ​ទទួលបាន​ភាពកក់ក្តៅ ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​តែមួយ​៕image (1)