សមត្ថកិច្ចដើរល្បាតនៅមូលដ្ឋានរបស់ខ្លួន ប្រទះឃើញជនសង្ស័យមា្នាក់ បានហៅមកសួរនាំនិងឆែកឆេរឃើញសិតតែថ្នាំញៀន ជាច្រើនគ្រាប់

0

.ឧត្តរមានជ័យ៖. កាលពីវេលាម៉ោង១និង៣០នាទីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៥ កំលាំងសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍ អូរស្មាច់ បានចេញល្បាតក្នុងមូលដ្ឋាន នៅម្តុំផ្លូវលេខ១២ ស្ថិតនៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដោយមានសង្ស័យទៅលើមនុស្សម្នាក់ ក៏បានIMG_8467សួរនាំនិងឆែកឆេររកឃើញថ្នាំញៀនគ្រាប់ ពណ៍ក្រហម មានអក្សរ(wy)ចំនួន៩គ្រាប់ នៅជាប់នឹងខ្លួន។សមត្ថកិច្ចប៉ូលិសសង្កាត់អូរស្នាច់ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះរ៉ូ បិត ភេទប្រុសអាយុ២៦ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នក្នុងភូមិ កើតហេតុខាងលើ។សមត្ថកិច្ចបន្តទៀតថា នៅពេលបច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងឃាត់ខ្លួនរួមជាមួយវត្ថុតាងថ្នាំញៀនចំនួន៩គ្រាប់ នាំមកកាន់អធិការដ្ឋាន ដើម្បីសាកសួរនិងកសាងសំណុំរឿងទៅតាមនិតិវិធីច្បាប់៕IMG_8466 IMG_8465 IMG_8464