ពោធិ៍សាត់ ៖ យុវជនពីក្រុមបានបើកឆាកប្រយុទ្ធគ្នាក្នុងវត្តកាន់បិណ្ឌវេនទី១២បណ្ដាលឲ្យពួកគេងខាងរបួសធ្ងន់ស្រាលប្រាំនាក់ និងយុវជន ម្នាក់ ត្រូវ ក្រុម យុវជន គូទំនាស់នោះ ធ្វើ សកម្មភាព ចាក់និងវត្ថុរឹងមុតស្រូចរយះលើត្រង់ដើមទ្រូង បណ្ដាល ឲ្យ ស្លាប់ ភ្លាមៗពេលដឹកដល់
មន្ទីពេទ្យ ។ ហេតុការណ៍នេះបានកើតឡើងវេលាមោ៉ង៨និង០០នាទីយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥ ក្នុងទីធ្លាវត្តសំរោ៉ង ស្ថិតក្នងភួមិសំរោ៉ង២បឃុំសំរោ៉ង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ខណៈ រូបគេ រួម ជាមួយ ក្រុម គ្រួសារ និង អ្នកភូមិ បាន នាំគ្នា ទៅ ធ្វើ បុណ្យ កាន់ វេន ក្នុង នៅ ក្នុង វត្ត សំរោង ដែល មាន ការ ចាក់ ធុងបាស រាំរែក ប៉ះទង្គិចសំដីឌឺដងដាក់គ្នា។យុវជន រងគ្រោះ មាន ឈ្មោះ យ៉ែម រស្មី អាយុ ២០ឆ្នាំ រស់នៅ ភូមិ អូរឫស្សី ឃុំ បាក់ចិញ្ចៀន ស្រុក ភ្នំក្រវាញ ខេត្ត ពោធិ៍សាត់បានស្លាប់ពេលដែលបញ្ជូនមកកាន់មណ្ឌលសុខភាពង្អែកកនំក្រវាញ។លោក វង្ស សាវ៉ត អធិការដ្ឋានគរបាលស្រុកភ្នំក្រវាញនៅកន្លែងក្រោយពេលកើតហេតុ បាន ឲ្យ ដឹង ថា នៅយប់ថ្ងៃទី៨ ខែតុលានោះអ្នកភួមិអូរឫស្សី ឃុំបាក់ជញ្ជៀន ជនរងគ្រោះរួមទាំងក្រុមគ្រួសារបានដល់វេនកាន់បិណ្ឌភ្ជំទី១២ នៅវត្តសំរ៉ោង ស្ថិតក្នងភួមិកើតហេតុខាងលើ។ លោកបន្តថា ស្របពេលដែលនៅយប់ថ្ងៃកាន់វេននៅវត្តសំរោ៉ង របស់អ្នកភួមិអូរឫស្សីនោះ ក៍មានជួលធុងបាស់រាំកំសាន្តកំដរវត្តថ្ងៃបុណ្យបិណ្ឌភ្ជំនោះផងដែរ។ស្រាប់តែទើបតែចាប់ផ្ដើមចាក់ធុងបាស់រាំភ្លាមក៍ ក្រុមយុវជនស្ទាវទាំងពីក្រុមនេះ ចាប់ផ្ដើម កាប់ចាក់គ្នាដូគោហ្វូង រវាងក្រុមយុវជនឃុំបាក់ជញ្ជៀន និង យុវជនឃុំសំរោ៉ង ។ ក៍ភាគីសងខាងនោះបានប៉ះទង្គិចសំដីគ្នាក៍បានបើកឆាកប្រយុទ្ធគ្នា ក្លាយជាអំពើហឹង្សាមានស្ថានទម្ងន់កើតឡើង រហូតដល់ស្លាប់ និង របួសស្រាលធ្ងន់ទាំងសងខាង៥នាក់ ។
ហើយជនរងគ្រោះខាងលើ ដែលស្លាប់នេះ ត្រូវ បាន ជនសង្ស័យក្រុមខាងឃំុសំរោ៉ងគ្នាច្រើបព័ទ្ធ ធ្វើ សកម្មភាពប្រើប្រាស់អាវុធរឹងមុតស្រូចកាប់ចាក់ត្រូវជាច្រើនកន្លែងលើងខ្លួនជាពិសេសនៅដើមទ្រូងឡើងលើ បណ្ដាលដាច់រយះសាច់និងមុតរាង្គកាយជាទម្ងន់ ធ្វើឲ្យត្រដខ្សល់ ដួលក្នុងថ្លុកឈាម ត្រូវបានយកទៅសង្រ្គេាះមន្ទីពេទបង្អែកស្រុកភ្នំក្រវាញ ក៍ដាច់ខ្សល់ស្លាប់ នៅ វេលា ម៉ោង ៩ យប់ តែម្ដង ចំណែកយុវជនចំនួន៥នាក់ទៀតបានរងរបួសធ្ងន់និងស្រាលទាំងសងខាង ក៍ត្រូវយកទៅសង្រ្គោះផងដែរ។លោក វង្ស សាវ៉េត បន្តថាកម្លាំងនគរបាលយើងបានស្រាវជ្រាវមុខសញ្ញាជនសង្ស័យលើករណីហឹង្សាមានស្ថានទម្ងន់នេះ បានស្គាល់អត្តសញ្ញាណរូចអស់ហើយ ដោយកំពង់ស្វះស្វែងរកចាប់ខ្លួនព្រោះពួកគេរត់គេចខ្លួនក្រោយពេលធ្វើសកម្មភាពនេះ។លោកបន្តថាសជាមួយគ្នានោះដែរសមត្ថកិច្ចយើងបានបឲ្យ ក្រុម គ្រួសារ និង បងប្អូន អ្នកភូមិ យកសពជនរងគ្រោះទៅលំនៅដ្ឋានដើម្បី ធ្វើ បុណ្យ តាមប្រពៃណីខ្មែរ ។




































