សៀមរាម៖ ពិធីប្រគល់និងទទួលយកផ្លូវវាងខាងត្បូងក្រុងសៀមរាបមួយខ្សែរប្រវែង១៥គឺឡូម៉ែត្រ ជាកាដូរជូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាបក៍ដូចជាពលរដ្ឋដែលធ្វើដំណើឆ្លងកាត់ខេត្តសៀមរាក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ ពិធីនេះធ្វើឡើង កាលពីរសៀលថ្ងៃទី១០ ខែតុលា
ឆ្នាំ២០១៥ នៅក្នុងសាលាខេត្តសៀមរាប ឯកឧត្តម ឃឺម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បានធ្វើការចុះកិច្ចព្រមព្រៀង ប្រគល់នឹងទទួល ផ្លូវវាងខាងត្បូងក្រុងសៀមរាប។ លោក ឡុង កុសល់ អ្នកនាំពាក្យ ប្រធាននាយកកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្បរាបានឲ្យដឹងថា ផ្លូវវាងនេះបានសាងសង់ជាចំបងដើម្បីបញ្ជៀសការកកស្ទះចរាចរយានយន្តគ្រប់ប្រភេទក្នុងទីរួមខេត្ត និងចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនឹងកាត់បន្ថយនៅគ្រោះថ្នាក់ចរាចរណ៏ផងដែរ។ ផ្លូវប្រវែង១៥គីឡូម៉ែត្រ ទទឹង៧ម៉ែត្រ នេះត្រូវបានសាងសង់អ៊ុតកៅស៊ូដោយចំណាយថវិកាមូលនិធិអភិរក្ស និងអភិវឌ្ឍន៍តំបន់អង្គរ ចំនួន ៤,១៥៨,០០០ ដុល្លារអាមេរិក។ ជាមួយនឹងការប្រគល់នឹងទទួលនៅពេលនោះក៏មានការឯកភាពទាំងស្រុងបញ្ឈប់ការយកថ្លៃសេវាពីមធ្យោបាយគ្រប់ប្រភេទដែលចរាចរណ៏តាមដងផ្លូវនេះ នឹងការជួសជុល ថែរក្សាផ្លូវនេះ គឺជាបន្ទុករបស់សាលាខេត្តសៀមរាប ចាប់ពីពេលធ្វើកិច្ចព្រមព្រៀងនេះតទៅ៕ខេង ឧត្តម ស៊ាន សុផាត







































