​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង​បើកប្រាក់រ​មរណៈ​ ​សង្គ្រោះ​ជូន​គ្រួសារ​សព​សមាជិកសមាគម​អតីតយុទ្ធជន​ចំនួន​៦៤​គ្រួសារ​មុន​ថ្ងៃ​ភ្ជុំបិណ្ឌ​

0

​កំពង់ឆ្នាំង​៖ ក្រុមគ្រួសារ​សមាជិកសមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង ចំនួន​៦៤​គ្រួសារ មុន​ថ្ងៃ​ភ្ជុំបិណ្ឌ​១​ថ្ងៃ​គឺ​នៅ​ព្រឹក​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៥ បានមក​ទទួល​ថវិកា​មរណៈ​សង្គ្រោះ ពី​សមាគម​អតីតយុទ្ធជន​កម្ពុជា ដែល​ពិធី​ប្រគល់​ថវិកា​នេះ​បាន​ធ្វើឡើង​នៅក្នុង​តំបន់​ប្រតិបត្តិ
ការ​សឹក​រង​ខេត្តកំពង់ឆ្នាំង ក្រោម​អធិបតីភាព ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​និង​ជា​ប្រធានកិត្តិយស​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង​  ដោយមាន​ចូលរួម​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ធន់​ធឿន ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង លោក ថោង ចំរើន អនុប្រធាន​សមាគម លោក លោកស្រី​ប្រធាន​អង្គភាព​ជុំវិញ​ខេត្ត​  ព្រមទាំង​ក្រុមគ្រួសារ​សព​សមាជិកសមាគម​ជាច្រើនរូប​ទៀត​។​DSC00162
​ ​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​និង​ជា​ប្រធានកិត្តិយស​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង​បាន​មានប្រសាសន៍ថា​៖​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​មហា​អគ្គសេនាបតី​តេ​ជោ ហ៊ុន សែន នា យក​រដ្ឋមន្ត្រី​នៃ​ព្រះ រាជ​ជាណា​ចក្រ​កម្ពុជា និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ជានិច្ច​ជា​កាល​សម្តេច​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ របស់​បងប្អូន​អតីតយុទ្ធជន និង​គ្រួសារ ដោយបាន​អនុវត្ត​គោលនយោបាយ​ជាតិ​ចំពោះ​អតីតយុទ្ធជន​និង​ក្រុមគ្រួសារ​អតីតយុទ្ធជន​។ សម្តេច​បានលើកឡើង​នៅក្នុង​មហាសន្និបាត​សមាគម​អតីតយុទ្ធជន​ថា​៖ ជ័យ​ជំ​ន​អ​៧​មករា សុខសន្តិភាព និង​អ្វីៗ​ទាំងអស់​ដែលមាន​នៅក្នុង​ពេលនោះ មិនអាច​តាក់​ផ្តាច់​បាន​ពី​គុណបំណាច់ របស់​អតីតយុទ្ធជន​យើង និង​ក្រុមគ្រួសារ​គេ​ឡើយ​។​DSC00156
​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន បាន​មានប្រសាសន៍​បន្តទៀតថា​៖ ឯកឧត្តម សូម​ចូលរួម​រំលែក​ទុក្ខ ពី​សំណាក់​ក្រុមគ្រួសារ​សព​អតីតយុទ្ធជន​ទាំងអស់ ជាពិសេស​បងប្អូន​ជា​ក្រុមគ្រួសារ​សព​ដែល​មក​ទទួល​ថវិកា​ម​រណៈ​សង្គ្រោះ​នៅពេលនេះ ហើយក៏​សុំ​អភ័យទោស​ផងដែរ ចំពោះ​ការយឺតយ៉ាវ​ក្នុងការ​ប្រគល់​ប្រាក់​នេះ​កន្លងមក ប៉ុន្តែ​ទន្ទឹម​និង​ការយឺតយ៉ាវ​នេះ នៅ​ថៃ្ង​នេះ​បងប្អូន​បានទទួល​ប្រាក់​មរណៈ​សង្គ្រោះ​នេះហើយ​ក្នុង​១​គ្រួសារ​៤​លាន​រៀល ដែល​នេះ​គែ​ជាការ​គិតគូរ​យ៉ាងខ្លាំង​ពីស​ម្តេច ហ៊ុន សែន ជា​ប្រធាន​សមគម​អតីតយុទ្ធជន ដើម្បីអោយ​បងប្អូន​បាន​ប្រាក់​សំរាប់​យកទៅ​ធ្វើ​បុណ្យទាន​ឧទ្ទិស​កុសល​អោយ​ប្តី​ឬ​កូន​នៅក្នុងពេល​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​។
​ ​ឯកឧត្តម ឈួ​រ​ច័ន្ទ​ឌឿ​ន ក៏បាន​ផ្តាំផ្ញើរ​ដល់​ក្រុមគ្រួសារ​អតីតយុទ្ធជន ជា​សមាជិកសមាគម ដែល​បាន ម ក​ទទួល​ថវិកា​រមរ​ណៈ​សង្គ្រោះ​ពេលនេះ​ថា​៖ សូម​បងប្អូន​យក​ថវិកា​នេះ​ទៅប្រើ​ប្រាស់​អោយបាន​ចំ​គោលដៅ ដើ ម្បី​ជា​អត្ថប្រយោជន៍​ក្នុងការ​ដោះ​បន្ទុក​ផ្សេងៗ និង​ប្រើប្រាស់​តាម​តម្រូវ​ការចាំបាច់​នៅក្នុង​គ្រួសារ​របស់ខ្លួន​និង សូម​បងប្អូន​រក្សាទុក​នូវ​សលាក​ប​ត្រ​ទទួល​ប្រាក់​នេះ​អោយបាន​ត្រឹមត្រូវ​ព្រោះ​សម្រាប់​ជា​ប្រយោជន៍​ទៅ​ថ្ងៃ​ក្រោ យ និង​ទុក​សំរាប់​អោយ​កូនចៅ​ជំនាន់​ក្រោយ​បានដឹង​ពី​គំរូ​វីរៈភាព​របស់ ប្តី​ឬ​កូនចៅ ដែល​បាន​លះបង់​ជីវិត​ដើម្បី​បុព្វហេតុ​ជាតិ​និង​មាតុភូមិ​កម្ពុជា​។​DSC00170
​ ​នៅក្នុងពេល​នោះដែរ​ក្រុមគ្រួសារ​អតីតយុទ្ធជន ក៍បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ផងដែរ​ដល់​សមា​
​គម​អតីតយុទ្ធជន ដែលមាន​សម្តេច ហ៊ុន សែន ជា​ប្រធាន និង​ប្តេជ្ញា​គាំទ្រ​សម​អោយ​សម្តេច​ធ្វើជា​ប្រធាន​សមា គម​អតីតយុទ្ធជន និង​ជា​នាយករដ្ឋមន្ត្រី​គ្រប់​អាណត្តិ ដើម្បី​បាន​ជួយ​ដឹកនាំ​ប្រទេសជាតិ​អោយមាន​ការរីកចំរើន និង​បាន​ជួយ​ដោះស្រាយ​គោលនយោបាយ​ជូន​អតីតយុទ្ធជន​និង​ក្រុមគ្រួសារ​រហូត​តទៅ​។​
​សូមបញ្ជាក់ថា​៖ កាលពី​ថៃ្ង​ទី​៧ ខែតុលា ឆ្នាំ​២០១៥​មុននេះ ក្រុមគ្រួសារ​អតីតយុទ្ធជន​ចំនួន​៦១​គ្រួសារ​ក៏បាន​ទទួល​ប្រាក់​មរណៈ​សង្គ្រោះ រួច​ម្តង​ហើយ​ក្រោម​អធិបតីភាព​ឯកឧត្តម គន់ គីម​ ​អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន និង​មកដល់​ថៃ្ង​ទី​១១ ខែតុលា​នេះ សមាគម​ក៏បាន​បើក​ជូន​ដល់​ក្រុមគ្រួសារ​អតីតយុទ្ធជន​ចំនួន​៦៤​គ្រួសារ​ទៀត ដែល​សរុប​គឺ​បាន​ចំនួន​១២៥​គ្រួសារ ស្នើ​និង​ទឹកប្រាក់​១២​ម៉ឺន​៥​ពាន់​ដុល្លា​៕