ខេត្តកំពង់ឆ្នាំង៖ យុវជន២នាក់បានរងរបួសធ្ងន់និងស្រាល ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៏មួយ ដែលជនរងគ្រោះទាំង២នាក់បើកជែងវ៉ារថយន្តមួយគ្រឿងជ្រុលទៅបុកនិងរថយន្តមួយគ្រឿងទៀតក្នុងទិសដៅច្រាស់គ្នា ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៣និង១៥នាទីល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០ ១៥ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចំណុចមុខមណ្ឌលសុខភាពស្រុកបរិបូណ៌ ស្ថិតនៅក្នុងភូមិកន្សែង ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកបរិបូណ៌បាននិយាយអោយដឹងថា៖ យុវជនទាំង២នាក់ ម្នាក់ឈ្មោះ ហៀង វ៉ង់ អាយុ២០ឆ្នាំ មានទីលំនៅ ភូមិជាងហ្លួង ឃុំពន្លៃ ស្រុកបរិបូណ៌ របួសស្រាល ម្នាក់ទៀតឈ្មោះ ហាង ឆេងវ៉ាន់ អាយុ២០ឆ្នាំ មានទីលំនៅ ភមិស្វាយគយ ឃុំពន្លៃ ស្រុកបរិបូណ៌ របួសធ្ងន់ ។
មុនពេលកើតហេតុជនរងគ្រោះទាំង២នាក់បានជិៈម៉ូតូម៉ាក ហុងដាសេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1BC. 8230 តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងដំណើរពីជើងទៅត្បូង លុះពេលមកដល់ចំណុចកើតហេតុបានវ៉ារថយន្តមួយគ្រឿង បណ្តាលអោយជ្រុលទៅបុកនិងរថយន្តមួយគ្រឿងទៀត ម៉ាក ម៉ែកសឺដេស ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2K. 0009 បើកបរដោយជនពុំស្គាល់ឈ្មោះ ក្នុងដំណើរច្រាស់ទិសគ្នា បណ្តាលអោយវុវជនទាំង២នាក់រងរបួសធ្ងន់និងស្រាល ហើយត្រូវបានគេដឹកចូលទៅសង្គ្រោះព្យាបាលនៅក្នុងមណ្ឌលសុខភាពស្រុកបរិបូណ៌ តែដោយសាររបួសធ្ងន់ពេក គ្រូពេទ្យបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងជាបន្តទៀត ។
ចំណែកម៉ូតូជនរងគ្រោះ និងរថយន្តត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបរិបូណ៌ កសាងសំណុំរឿងតាមផ្លូវច្បាប់ ដើម្បីរង់ចាំការដោះស្រាយជាមួយភាគីទាំង២តាមនិតិវិធី ៕



































