ភ្ញៀវ​ទេសចរណ៍​ជាតិ​និ​ត​អន្តរជាតិ​ទៅលេង​រមណីយ៍ដ្ឋាន​អាង​ត្រពាំងថ្ម​ជិត​១​មឺ​ុ​ន​នាក់​ក្នុងឱកាស​ភ្ជុំបិណ្ឌ​

0

​ខេត្តបន្ទាយមានជ័យ​ ​ព្រឹក​ថ្ងៃទី​១២​ខែតុលា​ឆ្នាំ​២០១៥​មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​ពី​ក្នុង​និង​ក្រៅ​ខេត្ត​ជាង​១​ម៉ឺន​នាក់​បាននាំគ្នា ទៅលេង​រមណីយដ្ឋាន​អាងទឹក​ត្រពាំងថ្ម ស្ថិតនៅ​ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​នា​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​។​លោក យ៉​ត សុផល អធិការនគរបាល​ស្រុក​ភ្នំស្រុក បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៣ ខែតុលា​ថា ចំនួន​ភ្ញៀវទេសចរ ក្នុងស្រុក​ជាង ១​ម៉ឺន​នាក់ ក្នុង​១​ថ្ងៃៗ បាន​ទៅលេង​អាងទឹក​តំបន់​អភិរក្ស​សត្វ​ក្រៀល អាង​ត្រពាំងថ្ម​នេះ​។ ប៉ុន្តែ​អ្នក​ទៅលេង​នៅ​អាងទឹក​ត្រពាំងថ្ម នៅពេល​បុណ្យ​ភ្ជុំបិណ្ឌ នៅ​ឆ្នាំនេះ គឺមាន​ចំនួន​តិច បើ​ធៀប​នឹង​រាល់​ឆ្នាំ​។​លោក យ៉​ត សុផល និយាយ​បន្តថា ទោះយ៉ាងណា តាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អាត់ ខែម ស្នងការ​នគរបាល​ខេត្ត ក៏​ដូច​គណ​:​បញ្ជាការ​កងឯកភាព​រដ្ឋបាលខេត្ត និង​ស្រុក គឺ​កម្លាំង​នគរបាល​រាប់សិប​នាក់ ត្រូវបាន​ដាក់ពង្រាយ​ថែរក្សា​ការពារ​សន្តិសុខ image (1)សណ្តាប់ធ្នាប់ ដើម្បី​បង្កលក្ខណ​:​សប្បាយរីករាយ​ជូន​ភ្ញៀវ និង​ប្រជាពលរដ្ឋ​។ ក្នុងនោះ កម្លាំង​កងរាជអាវុធហត្ថ ប្រជា​ការពារ និង​មន្ត្រី​អាជ្ញាធរ​ដែនដី ក៏មាន​ប្រចាំការ​នៅ​ទី​នោះដែរ​។​លោក​យ៉​ត​សុផល​បាន​និយាយ​បន្តទៀតថា​នៅ​អាងទឹក​ត្រពាំងថ្ម ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ មានទឹក​ច្រើន​។ តែមាន​ទូក និង​កាណូត ពោះវៀន​កង់ឡាន​តិចជាង​មុន សម្រាប់​ភ្ញៀវ​ជួល​លេង​កំសាន្ត​។ ភ្ញៀវ​ច្រើន​កុះករ បាន​កំសាន្ត​ខុសៗ​គ្នា ដោយ​ខ្លះ ចុះ​ហែល​ទឹក​ជាមួយ​ពោះវៀន​កង់ឡាន ខ្លះ​ជិះទូក ឬ​កាណូត និង​ខ្លះទៀត ចុះ​លេង​ទឹក​ក្រោម​ស្ពាន ខ្លះ​នាំគ្នា​អង្គុយ​ដំកង់ ជួបជុំ​ផឹកស៊ី និង​ស្តាប់ភ្លេង​ចម្រៀង​តាម​អាយ​ផេ​ត ឬ​ទូរស័ព្ទ និង​ធុងបាស​តូចៗ​។​ល​។​image
ដើម្បី​ទៅកាន់​អាងទឹក​កេរ្តិ៍​របប​កម្ពុ​ជា​ប្រជាធិបតេយ្យ ហើយ​ជួសជុល​អភិវឌ្ឍន៍​ឡើងវិញ ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​ប្រើ​ជំនួយ​ជប៉ុន ដំណាក់កាល​ទី​១ និង​កំចី​ធនាគារអភិវឌ្ឍន៍អាស៊ី នៅ​ដំណាក់កាល​ទី​២​នេះ គឺ​គេ​អាចធ្វើ​ដំណើរ​តាមផ្លូវ​កៅស៊ូ​ពី​ត្រង់​ព្រៃ​មាន់ នៅ​ចំណុច​បំបែក​ផ្លូវជាតិ​លេខ​៦ និង​តាម​ផ្លូវលំ​ក្រាល​គ្រួស​ជាច្រើន​ខ្សែ ពី​គ្រប់​ទិស​ផ្សេងទៀត​។​
​អាង​នេះ មាន​ទំហំ ១០ គីឡូម៉ែត្រ​ក្រឡា ជា​អាង​ធំជាងគេ​ក្នុងប្រទេស​។ នៅ​អាងទឹក​នោះ ក៏​ជា​តំបន់​អភិរក្ស​សត្វ​ក្រៀល​អាង​ត្រពាំងថ្ម ដោយមាន​សត្វ​កម្រ​ជិត​ផុត​ពូជ និង​សត្វ​ស្លាប​ជាង ២៤០ ប្រភេទ សត្វ​ល្មូ​ន ម្រឹក និង​មច្ឆជាតិ រាប់សិប​ប្រភេទ​ទៀត​។ លើ​ខ្នង​អាង ក៏មាន​លក់​ចំណីអាហារ​ជាច្រើន​ឈ្ងុយឆ្ងាញ់ ហើយ​ត្រូវ​មន្ត្រី​អះអាងថា គ្រប់គ្រង​តម្លៃ មិន​ឲ្យ​មានការ​លក់​ថ្លៃ កោរ​ភ្ញៀវ​ផងដែរ​៕