​ក្មេង​ទំនើង​ចំនួន​៤​នាក់​ចូល​អ៊ុក​ឡុ​ក​ពិធីជប់លៀង​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ត្រូវបាន​អាវុធហត្ថ​ឃាត់ខ្លួន​

0

​ខេត្តបន្ទាយមានជ័យ​ ​ក្មេង​ទំនើង​ចំនួន​៤​នាក់​បាននាំគ្នា​ទៅ​អ៊ុក​ឡុ​ក​ក្នុងភូមិ​ឱកាស​អ្នកភូមិ​បានធ្វើ​ពិធី​អបអរសាទរ​បុណ្យ​ភ្ជុំ​បិ​ណ្យ​ជិត​ថ្ងៃ​បង្ហើយ​ត្រូវបាន​កំលាំង​អាវុធ​ខេត្តបន្ទាយមានជ័យ​ចុះ​ធ្វើការ​បង្ក្រាប​។​ក្មេង​ទំនើង​បង្ក​អ៊ុក​ឡុ​ក​ក្នុង​ពិធីជប់លៀង​ក្នុងឱកាស​ភ្ជុំបិណ្ឌ​នេះ​នៅវេលា​ម៉ោង​១​ល្ងាច​ថ្ងៃទី​១១​ខែតុលា​ឆ្នាំ​២០១៥​នៅ​ចំណុច​ភូមិ​ឈូក សង្កាត់ ម្កាក់ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​លោក​ឧ​ត្ត​ម​សេនីយ៍ ត្រី​ឱ​បូ​រិន្ទ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​និយាយថា​ក្មេង​ទំនើង​ទាំង​៤​នាក់​នោះ​មានឈ្មោះ ១​ឈ្មោះ​បូ​៊​ច័ន្ទ​រះ​ប្រុស​អាយុ​១៨​ឆ្នាំ​២​ឈ្មោះ​កុក​កួយ​ប្រុស​អាយុ​១៩​ឆ្នាំ​៣​ឈោ្ះ​ម​ដឿ​ត​ហឺ​ប្រុស​អាយុ​១៩​និង​៤​ឈ្មោះ​ខូ​យ​សាវង្ស​ប្រុស​អាយុ​១៩​ឆ្នាំ​អ្នក​ទាំង​៤​នាក់​រស់នៅ​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​លោក​ឱ​បូ​រិន្ទ​បាន​និយាយ​បន្តទៀតថា​យោងតាម​ពាក្យបណ្តឹង​របស់​imageឈ្មោះ​តេង​សុ​ផា​រ័ត្ន​នៅ​ភូមិ​បត់​ត្រង ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូរី ខេត្ត​បន្ទា​មានជ័យ បាន​ប្តឹង​ជនជាប់ចោទ​ទាំង​៤​នាក់​ថា​បាន​ប៉ុង​ប៉ង​ប្រើ​អំពើ​ហឹ​ង្សា​មកលើ​រូប​ខ្លួន​។​លោក​ឱ​បូ​រិន្ទ​បានបញ្ជាក់​ទៀតថា​មុនពេល​កើតហេតុ​ឈ្មោះ​តេង​សុ​ផា​រ័ត្ន​បាន​នាំ​មិត្ត​ភ័​ក្រ​ទៅលេង​ផ្ទះ​គូរ​ដណ្តឹង​ឈ្មោះ​ចេក​ផ្លា​នី​ន​ស្រី​អាយុ​១៨​ឆ្នាំ​រស់នៅ​ភូមិ​តើ​ត​ហេតុ ខាងលើ​នា​ឱក​ស​នោះដែរ​ផ្ទះ​របស់​គូរ​ដណ្តឹង​បានធ្វើ​ពិធីជប់លៀង​ដើម្បី​អបអរសាទរ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​។​លុះ​នៅ​ម៉ៅ​ង​១​ល្ងាច​ថ្ងៃទី​១១​ស្រាប់​តែមាន​ក្មេង​ទំនើង​មួយក្រុម​មាន​គ្នា​៤​នាក់​បាន​ចូលមក​អ៊ុ​ឡុ​ក​ក្នុង​ពិធីជប់លៀង​នេះ​ដោយ​ស្រែក​ជំ​រាម​ថា​ផ្ទះ​និង​ដែល​បាន​ជេរ​អញ​តាម​ទូរស័ព្ទ​ពេលនោះ​ក្មេង​ទំនើង​ទាំង​៤​នាក់​មាន​ទាំង​ដំបងឆក់ កាំបិទ​បាន​ស្ទុះ​ចូល​ទៅរក​កាប់សម្លាប់​ម​នុស្ស​ក្នុង​ពិធីជប់លៀង​យ៉ាង​សាហាវ​តែ​image (1)ពេលនោះ​បាន​ឪពុក​ខាង​ស្រី​ចេញមក​ឃាត់​ហើយ​បាន​ទូរស័ព្ទ​ទៅ​អាវុធហត្ថ​ដើម្បី​ឲ្យ​ចុះមក​បង្ក្រាប​។​លុះ​មួយសន្ទុះ​ក្រោយមក​គេ​បានឃើញ​មាន​អាវុធហត្ថ​មួយក្រុម​ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ ត្រី ព្រហ្ម ថេ​ង​ប្រធាន​មន្ទីរ​យុ​ត្តិ​ធ​ម៍​ចុះទៅ​បង្ក្រាបបាន​ទាំង​សំបុក​យកមក​ទី​បញ្ជា​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​សាកសួ​។​លោក​ឱ​បូ​រិន្ទ​បញ្ជាក់ទៀតថា​បើតាម​ធ្វើការ​ស្រាវជ្រាវ​របស់​អា​វុ​ធ​ហត្ថ​រឿងនេះ​បណ្តាលមកពី​ការយល់ច្រឡំ​ពី​រឿង​រាវ​ស្នេហា​ទើប​ក្មេង​ទំនើង​ទាំង​៤​នាក់​នេះ​ឈាន​ប្រើ​អំពើ​ហឹ​ង្សា​យ៉ាង​ដូច្នេះ​។​ជនជាប់ចោទ​ទាំង​៤​នាក់​ត្រូវបាន​កសាង​សំនុំរឿង​ដើម្បី​បញ្ជូនទៅ​តុលាការ​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​៕