រថយន្ត របស់​ថៃ​មួយគ្រឿង បាន​បុក​ម៉ូតូ​មួយគ្រឿង​ទៀត​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​រងរបួស​យ៉ាងធ្ងន់ធ្ង

0

​. ឧ​ត្ត​រ​មានជ័យ​៖ កាលពី​វេលា​ម៉ោង​១២​និង​៥០​នាទី​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៥ ស្ត្រី​ម្នាក់​រងរបួស​យ៉ាងធ្ងន់ធ្ង​ដោយ​រថយន្ត របស់​ជនជាតិ​ថៃ ម្នាក់​បាន​បុក​យ៉ាង​ពេញទំហឹង​នោះ​។​លោក​វរសេនីយ៍ត្រី​ធូ សុភា ប្រធានការិយាល័យ សណ្តាប់ធ្នាប់​ក្រុង​បានអោយដឹងថា រថយន្ត​និង​ម៉ូតូ ក្នុងទិសដៅ​ស្របគ្នា រវាង​រថយន្ត​តូច​និង​ម៉ូតូ នៅលើ​ផ្លូវជាតិ​លេខ​៦៨ ស្ថិតនៅ​ក្នុងភូមិ​គី​វី​វន្ត សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​រងរបួស​ធ្ងន់​១​ម្នាក់​។​លោក​វរសេនីយ៍ត្រី​ធូ សុភា ប្រធានការិយាល័យ សណ្តាប់ធ្នាប់​ក្រុង​បាន​បន្តទៀតថា ជនរងគ្រោះ​ដែល​ត្រូវ​រថយន្តបុក រងរបួស​ធ្ងន់​នោះ មានឈ្មោះ​ឡៅ សុភា ភេទ​ស្រី​អាយុ​៤០​ឆ្នាំ IMG_8488រស់នៅ​ភូមិ​បុស្ស សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​(​រងរបួស​ធ្ងន់​)​។​អ្នកបើករថយន្ត ឈ្មោះ​ប៊ុន​ម៉ា ហម​ផា​ម៉ា ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ​(​ជនជាតិ​ថៃ​)​រស់នៅ​ភូមិ​វាំង​ឆាក់​អុំ ឃុំ​ភូ​ទើ​យ ស្រុក​វិ​ឈាន​បុរី ខេត្ត​ភេត​ឆាក់​ប៊ុន មូលហេតុ​៖​មិន​គោរព​សិទ្ធ​អ​ត្តិ​ភាព ហើយ​ភ្លាមៗ​នោះ ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​សណ្តាប់​ធ្នាប់​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត រីឯ​រថយន្ត​និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​រងចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕IMG_8487 IMG_8486