បន្ទាយមានជ័យ ៖ គិតត្រឹមរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១២ និងថ្ងៃទី១៣ តុលា ២០១៥ នៃបុណ្យភ្ជុំបិណ្ឌធំនៅខេត្តបន្ទាយមានជ័យ មានអ្នកស្លាប់ដោយលង់ទឹកចំនួន៤នាក់ លើ៤ស្រុក ដែលមិនអាចជួយសង្គ្រោះបាន ។
យោងតាមរបាយការណ៍របស់ នគរបាលនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល២ថ្ងៃ មានស្រុក-ក្រុងចំនួន៤ គឺស្រុកថ្មពួក មង្គលបូរី ប៉ោយប៉ែត ភ្នំស្រុក សុទ្ធតែបានកើតឡើងនូវឧបតិហេតុលង់ទឹកស្លាប់ ចំនួន៤នាក់ ។
ការលង់ទឹកស្លាប់ខាងលើនេះសុទ្ធតែកើតឡើងដោយការថ្វីប្រហែស របស់អាណាព្យាបាល និងការថ្វីប្រហែសរបស់ជនរងគ្រោះខ្លួនឯដោយខ្លះមិនចេះហែលទឹក បែរជាហ៊ានចុះលេងទឹកដែលមានជម្រៅជ្រៅ និងទឹកកំពុងហូរ ។ ករណីលង់ទឹកស្លាប់នេះផងដែរសពខ្លះរហូតដល់រយៈពេល២ថ្ងៃទើបសពអណ្តែតលើផ្ទៃទឹក ។
បើតាមតួរលេខនៃការស្លាប់នេះឃើញថា មានចំនួនច្រើនដែលគួរអោយកត់សម្គាល់ខុសធម្មតា ទោះបីជាអាជ្ញាធរ ខេត្ត-ស្រុក និងសមត្ថកិច្ចនគរបាលទូទាំងខេត្ត បានផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋអោយមានការប្រុងប្រយ័ត្ន ចំពោះក្មេង ៗ នៅរដូវវស្សាដែលមានទឹកជនលិច ។



































