​រយះពេល​បី​ថ្ងៃ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ភ្ញៀវទេសចរ​ជាង​៩​ម៉ឺន​នាក់​លេង​នៅ​ខេត្ត​ព្រះសីហនុ​

0

​ខេត្ត​ព្រះសីហនុ =​ក្នុងឱកាស​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​រយះពេល​បី​ថ្ងៃ​កន្លងមកនេះ​ដោយ​គិត​ចាប់ពី​ថ្ងៃទី​១១​ដល់​ថ្ងៃទី​១៣​តុលា​ខេត្ត​ព្រះសីហនុ​មាន​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​មកលេង​មាន​ចំនួន​ជាង​៩​ម៉ឺន​នាក់​។​នេះ​បើ​យោងតាម​របាយ​ការ​ណ៌​របស់​មន្ទីរ​ទេសចរ​ណ៌​ខេត្ត​ព្រះសីហនុ​។​លោក នូ សុផល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​បានឱ្យដឹងថា​ខេត្ត​ព្រះសីហនុ​ទទួលបាន​ភ្ញៀវទេសចរ​សរុប​ចំនួន ៩០.៣៤០​នាក់ មានការ​កើនឡើង​ចំនួន ៣៣.៤៧% បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​នៃ​ពិធីបុណ្យ​ភ្ជំបិណ្ឌ​ឆ្នាំ​២០១៤ ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ​មាន​ចំនួន ៧៩.២៦១​នាក់ កើនឡើង ៤៤.១៨% និង​ភ្ញៀវទេសចរ​អន្តរជាតិ​មាន​ចំនួន​១១.០៧៩​នាក់ ថយចុះ​៣.១៣៤% ។​IMG_2844
​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ឱ្យដឹង​បន្ថែមទៀតថា ក្នុង​ឆ្នាំ​២០១៥​នេះ ស្រប​ពេលដែល​អាកាសធាតុ​មាន​លក្ខ​ណះ​ល្អប្រសើរ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​បាន​ទៅលេង​កំសាន្ត​នៅតាម​បណ្តា​កោះមាន​ចំនួន​សរុប ៣.១៣៤​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ១.៥២៤​នាក់ និង​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន ១.៦១០​នាក់ ។IMG_2843​លោក នូ សុផល​បាន​ឪ្យ​ដឹង​បន្តថា រថយន្ត​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ជញ្ជីង​អូរ​ចំណារ ស្ថិតក្នុង​ឃុំ​អូ​ឧ​ញា​ហេង ស្រុក​ព្រៃនប់ រថយន្ត​ប្រភេទ​លក្ខ​ណះ​គ្រួសារ​មាន​ចំនួន ១៦.១៦៣​គ្រឿង រថយន្ត BUS និង Mini Bus សរុប​ចំនួន​១.៩០៤​គ្រឿង ។ ដោយឡែក​សណ្ឋាគារ​សរុប​ចំនួន ៦៣ ស្មើរ​នឹង​៣.០៦៥​បន្ទប់ ផ្ទះសំណាក់​មាន​ចំនួន ២៥០ ស្មើនឹង ៣.៤៤៩​បន្ទប់ ត្រូវបាន​ភ្ញៀវ​ស្នាក់នៅ​ពេញ​ទាំងអស់ និង​ភ្ញៀវ​ខ្លះទៀត បាន​ទៅ​សំរាក​នៅតាម​ផ្ទះ​បងប្អូន ។IMG_2841 លោក​នូ​សុផល​បានធ្វើការ​ពន្យល់ថា​ដោយសារ​ខេត្ត​ព្រះសីហនុ​ជា​តំបន់​ទេសចរណ៍ធម្មជាតិ​ត​ភ្ជាប់​តំបន់​ទេសចរណ៍​នា​ទិសនិរតី ក្នុងនោះ​មាន​ខេត្ត​ព្រះសីហនុ កោះកុង កំពត និង​ខេត្ត​កែប ភ្ញៀវទេសចរ​មកលេង​កម្សាន្ត​ខេត្ត​ព្រះសីហនុ​រួច​អាចធ្វើ​ដំណើរ​ទៅ​កម្សាន្ត​បន្ត​នៅ​បូកគោ ខេត្តកំពត រួច​បញ្ចប់​ដំណើរ​កម្សាន្ត​នៅ​ខេត្ត​កែប ហើយ​ភ្ញៀវទេសចរ​អាចមក​លេង​កម្សាន្ត​នៅ​ខេត្ត​កែប ពួកគាត់​បន្ត​មក​បូក​គោ និង​បញ្ចប់​នៅ​ខេត្ត​ព្រះសីហនុ ។IMG_2840​បច្ចុប្បន្ននេះ​មិនថាតែ​ថ្ងៃ​បុណ្យទាន​នោះទេ​សូម្បី​នៅ​ថ្ងៃ​ធម្មតា​ក៌​មាន​ភ្ញៀវទេសចរ​មក​កំសាន្ត​ខេត្ត​ព្រះសីហនុ​មាន​ចំនួន​ច្រើន​និង​កើនឡើង​ដែរ​។​ពិសេស​ភ្ញៀវទេសចរ​ចាប់​អារ​ម្ម​ណ៌​ទៅ​កម្សាន្ត​នៅតាម​បណ្តា​កោះ​នានា ក្នុងនោះ​មានដូចជា​កោះ​ឫស្សី កោះព្រីង កោះរុងសន្លឹម កោះ​តូច ភូមិ​សុខសាន្ត និង​នៅមាន​កោះ​ជាច្រើន​ផ្សេងទៀត​ដែលជា​តំបន់​ទេសចរណ៍​ទាក់ទាញ​យ៉ាងសំខាន់​សម្រាប់​ខេត្ត​មាត់សមុទ្រ ។
​លោក នូ សុផល បាន​បញ្ជាក់ថា ភ្ញៀវទេសចរ​មក​កំសាន្ត​នៅ​ខេត្ត​ព្រះសីហនុ​មានការ​កើនឡើង​ដោយសារ ទី​១ ខេត្ត​ព្រះសីហនុ​រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​បានល្អ ទី​២ មន្ទីរ​ទេសចរ​ណ៌​បាន​សហការ​ជាមួយ​អាជ្ញាធរខេត្ត ប្រជុំ​ផ្សព្វផ្សាយ​ដល់​បងប្អូន​អាជីវករ​លក់ដូរ ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ ត្រូវ​រក្សា​តម្លៃ​ឪ្យ​មាន​លក្ខ​ណះ​ថេរ ដើម្បី​រក្សាបាន​នូវ​ការជឿជាក់​ពី​ភ្ញៀវទេសចរ​ក្នុងការ​ស្នាក់នៅ និង​តម្លៃ​ម្ហូបអាហារ ពិសេស​ទៀត គឺ​ការទទួល​ស្វា​គម​ន៌​ភ្ញៀវ​ជា​ចំណុច​សំខាន់​មិនអាច​ខ្វះ​បាន ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ឪ្យ​ពួកគាត់​មកលេង​ម្តង​ហើយ និង​ចង់​មកលេង​បន្តទៀត ។​
​គួរ​បញ្ជាកថា ក្នុងឱកាស​ពិធីបុណ្យ​ភ្ជំបិណ្ឌ​ឆ្នាំ​២០១៤ ខេត្ត​ព្រះសីហនុ​ទទួលបាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​សរុប​ចំនួន ៦៧.៦៨៥​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ៥៤.៩៧០​នាក់ និង​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​១២.៧១៥​នាក់ ៕