រាជធានីភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង៥និ៣០នាទីល្ងាចថ្ងៃទី៤ខែឧសភាឆ្នាំ២០១៤នៅចំណុចក្នុងទន្លេសាបស្ថិតនៅក្រោយប៉ុស្ត៍នគបាលទួលសង្កែក្នុងភូមិផ្សារតូចក្រុមទី១៤សង្កាត់ទួលសង្កែខណ្ឌឬស្សីកែវរាជធានីភ្នំពេញបន្ទាប់ពីប្រជាពលរដ្ធបានប្រទះឃើញសាកសពបុរសម្នាក់អណ្ដែតទឹក។សពបុរសដែលអណ្ដែតទឹកទន្លេនោះពុំមាននណាម្នាក់ស្គាល់អត្តសញ្ញាណនៅឡើយទេសាកសពមានសភាពហើមស្អុយមើលមុខមិនស្គាល់សាកសពបុរសនោះមានអាយុប្រហែលជាង40ឆ្នាំកម្ពស់ប្រហែលជាងមួយម៉ែត្រពាក់ខោពណ័ខៀវក្រណាត់ជើងខ្លីនិងពាក់អាវក្រណាត់ដៃវែងពណ័ផ្ទៃមេឃសកស្លូតសម្បុរខ្មៅស្រអែម។
បើតាមប្រភពពត័មានពីសាក្សីដែលឃើញសពបុរសអណ្ដែតទឹកនោះបានអោយដឹងថាះពេលដែលគាត់ចុះទៅងូតទឹកទន្លេស្រាប់តែឃើញសពអណ្ដែតទឹកមកពីត្បូងមកជើងពីស្ពានជ្រោយចង្វានៅកណ្ដាលទន្លេគាត់ក៏បានរាយការណ៏ប្រាប់សមត្ថកិច្ចនគបាលបុស្ត៍ទួលសង្កែពេលដែលសមត្ថកិច្ចមកដល់ក៏បានជួលទូកអោយគេអូសសពនោះយកមកក្បែរច្រាំងទន្លេហើយក៏បានរាយការណ៍អោយនគបាលកោសល្យវិច្ច័យអោយចុះមកពិនិត្យមើលរកមើលហុតុនៃការស្លាប់របស់បុរសរូបនោះ។
សាកសពបុរសដែលអណ្ដែតទឹកទន្លេពុំស្គាល់អត្តសញ្ញាណនោះត្រូវបានសមត្ថកិច្ចខណ្ឌឬស្សីកែវយកទៅបូជានៅវត្ដទួលអស់លោកបន្ទាប់ពីនគបាលធ្វើកោសល្យវិច្ច័យរួចរាល់ហើយសនិដ្ថានថាសពបុរសនោះពិតជាស្លាប់ដោយសារលង់ទឹកពិតមែន៕ដោយ ជួប ស្រីដា