មិនទាន់ប្រើអំពើរហឹង្សាផងយុវជន៤នាក់ត្រូវអាវុធហត្ថឃាត់ខ្លួន

0

ខេត្តបន្ទាយមានជ័យ៖ យុវជន៤នាក់បម្រុងចូលផ្ទុះអំពើហឹង្សាក្នុងពិធីជប់លាងលក្ខណ:គ្រួសាររបស់អ្នកភូមិមុនពិធីបុណ្យភ្ជុំ១ថ្ងៃ ក្នុងភូមិឈូក សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ កាលពីថ្ងៃទី១១ តុលា ២០១៥ ត្រូវបានអាវុធហត្ថខេត្តបន្ទាយមានជ័យធ្វើការឃាត់ខ្លួនបញ្ជូនទៅតុលាការ ។IMG_0285
លោក ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអោយដឹងថា ជនសង្ស័យទាំង៤នាក់ខាងលើដែលបង្ករការអុកឡុកដល់អ្នកភូមិដោយមានកាន់ទាំង កាំបិត និងដំបងឆក់ រួមមានឈ្មោះ ១.ឈ្មោះ ប៊ូ ច័ន្ទរះ ភេទប្រុស អាយុ១៨ឆ្នាំ ២.ឈ្មោះ កុក កួយ ភេទប្រុស អាយុ១៩ឆ្នាំ ៣.ឈ្មោះ ដឿតហឺ ភេទប្រុស អាយុ១៩ឆ្នាំ និង ៤.ឈ្មោះ ខូយ សាវង្ស ភេទប្រុស អាយុ១៩ឆ្នាំ អ្នកទាំង៤នាក់រស់នៅ ភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ លោកបន្តថា មុនពេលកើតហេតុយុវជនដែលជាជនសង្ស័យទាំង៤នាក់បាន មកឈរនៅមុខផ្ទះរបស់អ្នកភូមិដែលកំពុងមានពិធីជប់លៀង ក្នុងគោលបំណងចូលអ៊ុកឡុកក្នុងពិធីជប់លៀងនោះ ដោយស្រែកថា ផ្ទះនឹងបានជេរខ្លួនតាមទូរស័ព្ទ ឃើញស្ថានភាពមិនល្អម្ចាស់ផ្ទះបានទូរស័ព្ទប្ដឹងមកអាវុធហត្ថ ភ្លាមនោះកម្លាំងរបស់លោកបានចុះធ្វើការបង្រ្កាបភ្លាម ៗ តែម្តង ។បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ត្រូវបានកសាងសំនុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕IMG_0285