ខេត្តបន្ទាយមានជ័យ៖ បើតាមរបាយការណ៍របស់នគបាលខេត្តបន្ទាយមានជ័យបានបង្ហាញឲ្យឃើញថាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៩តុលាដល់ថ្ងៃទី១៣ខែតុលា ឆ្នាំ២០១៥នេះកើតឡើងសរុបចំនួន៥លើក បណ្តាលឲ្យមនុស្សរបួស
ធ្ងន់៥នាក់ស្លាប់០នាក់របួសស្រាលគ្មាន។លោកវរះសេនីយ៍ ទោសនគីមសួគ៍នាយការិយាល័យចរាចរណ៍បានឲ្យដឹងថាក្នុងរយះពេល៥ថ្ងៃក្នុងឱកាសបុណ្យភ្ជុំបិណ្យ២០១៥នេះគ្រោះថ្នាក់ចរាចរណ៍ទូទាំងខេត្តបន្ទាយមានជ័យបានកើតឡើង៥លើកក្នុងនោះក្រុងសិរីសោភ័ណ៣លើកនិងស្រុកមង្គលបូរី២លើក។លោកសនគីមសួគ៍បាននិយាយបន្តទៀតថាទិន្នន័យក្នុងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃដែលនគបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈនៃនគរបាលខេត្តបន្ទាយមានជ័យទទួលបានបើប្រៀបធៀបទៅឆ្នាំ២០១៤ គឺចំនួនគ្រោះថ្នាក់ចរាចរណ៍អំឡុងពេលភ្ជុំបិណ្ឌដូចគ្នានោះមានការថយចុះពោលគឺថយចុះ២លើកក្នុងកាលពីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៤។ ចំណែកចំនួនអ្នកស្លាប់០នាក់របួសស្រាលគ្មាន។កសមគីមសួគ៍បានបង្ហាញទៀតថាគ្រោះថ្នាក់បុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃនេះគឺបណ្តាលឲ្យខូចខាតធ្ងន់ម៉ូតូចំនួន១គ្រឿង ស្រាល៥គ្រឿងរថយន្តធុនស្រាល១គ្រឿង រថយន្តធុនធ្ងន់០គ្រឿង និងយានផ្សេងៗ០គ្រឿង។ចំណែកមូលហេតុបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នោះត្រូវបាននគបាលឲ្យដឹងថាមកពីម៉ូតូបុកនិងម៉ូតូ១ករណីរថយន្តធំបុកនិងម៉ូតូ១ករណីម៉ូតូបុកនិងថ្មើរជើង២ករណីរថយន្តតូចបុកនិងម៉ូតូ១ករណី។លោកសនគីមសួគ៍បាននិយាយបញ្ជាក់ទៀតថាមូលហេតុបណ្តាលឲ្យគ្រោះថ្នាក់ចរាចណ៍នេះគឺមកពីជិះល្បឿនលឿន៣ករណីបត់មិនប្រយ័ត្ន១ករណីមិនប្រកាន់ស្តាំ១ករណី។លោកសួគ៍បានបញ្ជាក់ទៀតថាឆ្នាំ២០១៥ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌគ្រោះថ្នាក់ចរាចណ៍មានការថយចុះជាងឆ្នាំ២០១៤នេះគឺមកពីអ្នកបើកបរចេះគោរពវិន័យច្បាប់ចរាចណ៍អ្នកធ្វើដំណើរមិនពិសារគ្រឿងស្រវឹងពេលបើកបរចេះគោរពគ្នាទៅវិញទៅមក៕



































