ថ្ងៃភ្ជុំបិណ្ឌក្រុងស្ទឹងត្រែងចលនាប្រជាពលរដ្ឋនាំគ្នាដាំឈើប្រណីតនៅតាមទីអារាម

0

ស្ទឹងត្រែង៖ ថ្ងៃភ្ជុំបិណ្ឌថ្ងៃទី១២ខែតុលានេះ នៅវត្តសាមគ្គីអភិបាលក្រុងស្ទឹងត្រែងបានចលនាប្រជាពលរដ្ឋនៅសង្កាត់សាមគ្គីឲ្យនាំ គ្នាដាំដើមឈើប្រណិត ទៅលើដីព្រៃរិចរិលនិងឈើហូបផ្លែនៅតាមដីចំការមូលដ្ឋាននិងទីអារាមឲ្យបានច្រើនដើម្បីជួយលើកស្ទួយដល់ជីវភាពរស់នៅប្រចាំ13 10 214_10.55ថ្ងៃផងហើយ កូនចៅជំនាន់ក្រោយក៏បានស្គាល់ឈើប្រណិតទាំងនោះ។លោកប៊ុនណារីអភិបាលក្រុងមានប្រសាសន៏ថា៖ការទុកដីឲ្យទំនេវាប្រឈមទៅហ្នឹងការបាត់បង់និងកើតទំនាស់រឿងរ៉ាវដីធ្លីហើយ ខាតប្រយោជន៏គ្រប់បែបយ៉ាង ដូចនេះបងប្អូនប្រជាពលរដ្ឋ ត្រូវភ្ញាក់រលឹកនាំគ្នាដាំឈើហូបផ្លែឬដាំណាំរួមផ្សំឲ្យបានច្រើនទៅតាមផ្ទៃដីដែលមាន។លោក អភិបាលក្រុងបញ្ជាក់ថាៈអាជ្ញាធរគាំទ្រដល់បងប្អូនប្រជាពលរដ្ឋនិងជំរុញឲ្យសង្កាត់រដ្ឋបាលព្រៃឈើជួយណែនាំពីបច្ចេកទេសដាំដុះ ផ្តល់ពូជឈើប្រណិតដូចជាធ្នង់ បេង នាងនួន គ្រញូង សុក្រំ ផ្ចឹក ឈើទាល គគី មៃសាក់ និងឈើហូបផ្លែជាច្រើនមុខទៀត សំរាប់បងប្អូនមានផ្ទៃដីធំ យកទៅដាំទុកជាមរតកសំរាប់កូនចៅជំនាន់ក្រោយបានប្រើប្រាស់។លោកនូចយ រស់នៅភូមិ គីឡូ៨បានបញ្ជាក់និងថា៖ឈើប្រណិតទាំងនេះត្រូវរងហ្នឹងការកាប់បំផ្លាញស្ទើគ្មានសល់ហើយកូនចៅក្រោយៗពិបាកហ្នឹងស្គាល់ទើបយើងនាំគ្នាចលនាដាំដើមឈើឡើងវិញនៅតាមដីទំនេ គេហដ្ឋាននិងទីអារាមនេះ។លោកអះអាងថាធនធាន5.10.14_10.57ព្រៃឈើវាជាសម្បត្តិធម្មជាតិមានប្រយោជន៏ការពារបានខ្យល់ព្យុះផ្តល់ជំរកដល់សត្វ មនុស្សនិង សំរាប់ទុកឲ្យកូនចៅយើងជំនាន់ក្រោយបានប្រើប្រាស់ធ្វើផ្ទះសម្បែងដូចនេះយើងត្រូវតែរួមគ្នាការពារថែរក្សាគឺយើងត្រូវចែកជូនឲ្យកូនចៅយើងខំថែរក្សាកូនឈើដែលយើងបានសាំហើយនេះកុំឲ្យខូចខាតបាត់បង់ទៅវិញអំណាចដែលយើងបានបោះបង់កំលាំងដាំហើយនោះ។សូមបញ្ជាក់ថា៖នេះជាលើទី៣ហើយដែលអាជ្ញាធរក្រុងស្ទឹងត្រែងបានធ្វើចលនាដាំកូនឈើនៅទីអារាមនិងលើផ្ទៃដីរិចរិល និងបានធ្វើឡើងនៅក្នុងសង្កាត់សាមគ្គី ដើម្បីបង្ហាញដល់បងប្អូនប្រជាពលរដ្ឋឲ្យចេះស្រឡាញ់ដើមឈើ និងនាំគ្នាថែរក្សានិងបញ្ឈប់ការកាប់បំផ្លាញ ព្រៃឈើទោះនៅជិតឬឆ្ងាយពីភូមិដ្ឋានក៏ដោយ៕134_10.57 110.56