ជនជាតិអ៊ីស្រាអែលម្នាក់ ជាថៅកែផ្ទះសំណាក់និងភោជនីយដ្ឋានមួយកន្លែងត្រូវបាន សាលាដំបូង ខេត្តព្រះសីហនុចេញដីការសម្រេចចាត់ចែងបណ្តោះអាសន្នខណៈអត់លុយបង់ថ្លៃជូលម្ចាស់ដើម

0

ខេត្តព្រះសីហនុ៖  សាលាដំបូងខេតព្រះសីហនុបានចេញដីការសម្រេចចាត់ចែងបណ្តោះអាសន្ន ផ្ទះ សំណាក់ និងភោជនីយដ្ឋានមួយកន្លែងស្ថិតនៅក្នុងភូមិលេខ៤សង្កាត់លេខ៤ក្រុងព្រះសីហនុ (តំបន់ភ្នំពយតាមួង)ដែលជនជាតិ អ៊ីស្រា អែល ម្នាក់ ឈ្មោះWINISCH ITZHAK ភេទប្រុស20151009_150448_resizedអាយុ៥៧ឆ្នាំ កាន់លិខិត ឆ្លង ដែនលេខ(១២៨៧២៧២៨)ចុះថ្ងៃទិ១០ខែមិនាឆ្នាំ២០០៩(បានជូល) ប្រគាល់ទៅឲ្យ លោក គុយ ស៊ុន និងប្រពន្ធ ឈ្មោះ ស៊ុយគឹម ហ៊ា ជាម្ចាស់កម្មសិទ្ធិស្រប់ច្បាប់គ្រប់គ្រង់វិញ ។ដោយដីកា សម្រេច ចាត់ ចែង បណ្តោះអាសន្ននេះបានតំរ៉ូវឲ្យជនបរទេសឈ្មោះ WINISCH ITZHAKចាក់ចេញពីរទីតាំងផ្ទះ សំណាក់ និងភោជនីយដ្ឋានខាងលើនិងហាមមិនឲ្យធ្វើការរុះរើសម្ភារ បរិក្ខាទាំងឡាយដែលមាននៅក្នុងផ្ទះ សំណាក់ និងភោជនីយដ្ឋាននោះឡើយ គឺឲ្យចេញតែខ្លូនតែប៉ុណ្ណុះ។.ការចុះអនុវត្តន៍ដីការសម្រេចចាត់ចែងបណ្តោះអាសន្នលេខចុះថ្ងៃទិ៣០ខែកញ្ញាឆ្នាំ២០១៥ កាលពី រសៀលថ្ងៃទី០៩ខែតុលាឆ្នាំ ២០១៥ដឹកនាំដោយ លោក កៀង សុន្ទរោ ព្រះរាជអាជ្ញារងសាលា ដំបូង ខេត្ត ព្រះសីហនុ លោក យស់ វាសនា ក្រឡាបញ្ជីរកត់ត្រា ព្រមទាំងមានការចូលរូមពីរសំណាក់ អជ្ញាធរមូល ដ្ឋានភូមិ សង្កាត់លេខ៤ ផងដែរ។នៅក្នុងពេលចុះអនុវត្តន៍គេសង្កេត ឃើញទីតាំងផ្ទះ សំណាក់និង ភោជនីយដ្ឋានត្រូវបានភាគី(ជនបរទេសឈ្មោះ WINISCH ITZHAK រូមនិងបុគ្គលិករបស់ ខ្លូនធ្វើការរុះ រើយក សម្ភារៈបរិក្ខា ចេញអស់ នៅ សល់ តែសំបកផ្ទះសំណាក់និងភោជនីយដ្ឋានប៉ុណ្ណុះ ហើយភាគីជនបរទេស ឈ្មោះ WINISCH ITZHAK ក៍មិនមានវត្តមានចូលរូមនោះដែរ។ចំណុចនេះអាចបញ្ជាក់បានថា ជនបរទេស ឈ្មោះ WINISCH ITZHAK បានធ្វើល្មើសទៅនិងដីការសម្រេចចាត់ចែងបណ្តោះអាសន្ន របស់សាលា20151009_150438_resizedដំបូង ខេត្តព្រះសីហនុទាំងស្រុង។.ជាលទ្ធផលក្រោយពីរធ្វើការពិនិត្យរូច លោក កៀង សុន្ទរោ ព្រះរាជអាជ្ញារងសាលាដំបូង ខេត្ត ព្រះសីហនុបានសម្រេចប្រគាល់ផ្ទះសំណាក់និងភោជនីយដ្ឋានខាងលើឲ្យទៅ លោក គុយ ស៊ុន និងប្រពន្ធ ឈ្មោះ ស៊ុយគឹម ហ៊ា ជាកម្មសិទ្ធិស្រប់ច្បាប់គ្រប់គ្រង់ជាបណ្តោះអាសន្នវិញ ហើយភាគីឈ្មោះ WINISCH ITZHAKអាចប្តឹងតវ៉ាបានតាមមាត្រា៥៥០នែក្រមនិតីវិធីរដ្ឋប្បវេណី។.ជុំវិញបញ្ហារខាងលើនេះលោក ឧត្តមសេនីយ៍ គុយ ស៊ុន បំរើការងារនៅក្នុងអង្គភាពកងអង្គរក្ស័បាន បញ្ជាក់ប្រាប់ឲ្យដឹងថារូមគាត់និងប្រពន្ធបានចុះកិច្ចកុងត្រាជូលផ្ទះសំណាក់និងភោជនីយដ្ឋានខាងលើទៅឲ្យជនជាតិបរទេសឈ្មោះWINISCH ITZHAKរយៈពេល០៩ឆ្នាំ ដោយក្នុងមួយខែ១៦០០ ដុល្លា។ ក្រោយពីរការ ជូលរូចមកជនបរទេសរូបនេះបានបង្ករស្មុកស្មាញជាច្រើនដល់រូបគាត់ជាម្ចាស់ ហើយចុងក្រោយសូម្បីតែ លុយថ្លៃជូលផ្ទះសំណាក់និងភោជនីដ្ឋានក៍លែងទូទាត់ឲ្យគាត់ទៀតគឺ(ខានបង់រយៈពេល០៩ខែ)និងព្រមទាំងបានជូលមនុស្សមានបុណ្យសក្ក័មានអំណាចមកកាងទៀតផង ជាហេតុធ្វើឲ្យរូបគាត់២នាក់ប្តីប្រពន្ធ ឈឺ ក្បាលវិលមុខស្ទើរគ្រប់ពេលវេលា។ ជាចុងក្រោយរូបគាត់គ្មានជំរើសក៍បានដាក់ ពាក្យបណ្តឹង ទៅសាលា ដំបូងខេត្តព្រះសីហនុឲ្យជូយរកយុត្តិធម៏ដើម្បីទាមទារយកផ្ទះសំណាក់និងភោជនីយដ្ឋានមកគ្រប់គ្រង់រកស៊ីវិញ។ជុំវិញបញ្ហារនេះលោក ឧត្តមសេនីយ៍ គុយ ស៊ុន បានសម្តែងនៅការ ហូសចិត្តចំពោះជនដែលចេញ មុខកាងទាំងបំពានឲ្យជនបរទេសខាងលើព្រោះតែផលប្រយោន៍បន្តិចបន្តូចធ្វើឲ្យអាប់អោនបំផ្លាញភាពថ្លៃថ្នូរនិងកិត្តីយកសង្គមជាតិ។នេះលោកមានឋានៈជាឧត្តមសេនីយ៍ប៉ុណ្ណឹងទៅហើយនៅតែហ៊ានធ្វើបាប ចុះទំរាំប្រជាពលរដ្ឋស្លូតត្រង់ក្រីក្រមិនដឹងជាត្រូវគេធ្វើបាបយ៉ាងណានោះទេ។ជាមួយគ្នានេះលោក គុយ ស៊ុន បានធ្វើការប្រកាស់ជាចំហរ ទៅដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តព្រះសីហនុ ឲ្យបានជ្រាបនិង ធ្វើការកត់ចំណាំបុគ្គលបរទេសជនជាតិអ៊ីស្រាអែលឈ្មោះWINISCH ITZHAKនេះឲ្យបានច្បាស់ជាស់វាងថ្ងៃ ក្រោយមានបញ្ហារស្មុកស្មាញដូចរូបគាត់៕20151009_144302_resized 20151009_151903_resized