ដូវបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃគ្រោះថ្នាក់ចរាចរណ៍មានកើនឡើង ៦ករណី បើប្រៀបធៀបទៅនឹងឆ្នាំ២០១៤កន្លងទៅ

0

ខេត្តសៀមរាប៖ នេះបើយោងតាមរបាយការណ៍របស់នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខត្តបានប្រាប់នាក់កាសែតយើងតាមទូរស័ព្ទនៅរសៀលថ្ងៃទី១៤ខែតុលានេះថាចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃដូចគ្នាបើប្រៀបធៀបIMG_20150614_172739ទៅនឹងឆ្នាំ២០១៤កើនឡើង៦ករណី។ តាមប្រភពពីសមត្ថកិច្ចនគរបាលចរាចរបានប្រាប់ថា គ្រោះថ្នាក់ចរាចរក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃគិតពីថ្ងៃទី២២,២៤ខែកញ្ញាឆ្នាំ២០១៤ ពុំមានករណីគ្រោះថ្នាក់ទេ។ប្រភពបានបន្តថា គ្រោះថ្នាក់ចរាចរក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃចាប់គិតពីថ្ងៃទី១១ដល់១៣ខែតុលាឆ្នាំ២០១៥មានគ្រោះថ្នាក់ចរាចរ៦ករណី៖១/បើកបរមិនគោរពសិទ្ធគ្នា ២/បើកបរក្នុងល្បឿនលឿនហួសកំណត់ និងទី៣/បត់ឆ្វេង,បត់ស្តាំ,បត់ក្រោយ មិនប្រុងប្រយ័ត្ន។ ខូចខាតទ្រព្យសម្បត្តិមានៈខូចខាតម៉ូតូ១១គ្រឿង,ខូចខាតរថយន្តចំនួន៥គ្រឿង រីឯមនុស្ស ស្លាប់២នាក់,របួសធ្ងន់៧នាក់(ស្រី៣នាក់),របួសស្រាល៨នាក់(ស្រី២នាក់)។ រយៈពេល៣ថ្ងៃក្នុងថ្ងៃបុណ្យភ្ជុំបិណ្យដូចគ្នាមានគ្រោះថ្នាក់ចរាចរកើនឡើង៦ករណីបើប្រៀបធៀបទៅនឹងឆ្នាំ២០១៤៕IMG_20150614_172612 IMG_20150614_173504 IMG_20150614_172739