គ្មាន​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​នៅ​ខេត្តបន្ទាយមានជ័យ​

0

​បន្ទាយមានជ័យ ៖ ខេត្តបន្ទាយមានជ័យ​ឆ្នាំនេះ​គ្មាន​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរ ហើយ​ថែមទាំង​អត្រា​គ្រោះថ្នាក់​ថយចុះ​រហូតដល់​៤៤% បើ​ប្រៀបធៀប​ដូចគ្នា​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​៥​ថ្ងៃ​នៃ​ឆ្នាំ​២០១៤ ។FullSizeRender (1)​លោក សួន នី​ប៉ូ​នាយរង​ការិយាល័យ​នគរបាល​ចរាចរជើងគោក​នៃ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បានអោយដឹងថា សម្រាប់​រយៈពេល​៥​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​9​ដល់​ថ្ងៃ​13​តុលា​2015​នា​បុណ្យ​ភ្ជុំបិណ្ឌ​ខេត្តបន្ទាយមានជ័យ​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​កើត​ទឿ​ង​ចំនួន​5​ករណី​ដែល​សុទ្ធតែជា​ប្រភេទ​ធ្ងន់​ហើយ​កើតឡើង​រវាង​រថយន្ត​ធំ​និង​ម៉ូតូ រថយន្ត​តូច​និង​ម៉ូតូ ម៉​៉ូ​តូ​និង​ម៉ូតូ ម៉ូតូ​និង​ថ្មើ​ជើង​។​គ្រោះថ្នាក់​ចរាចរ​នេះ​ផង​ដែល​មិន​បណ្តាលអោយ​មនុស្ស​ណា​ម្នាក់​ស្លាប់​ឡើយ​ដោយ​គ្រាន់តែ​បង្ក​អោយ​មនុស្ស​5​នាក់​របួសធ្ងន់​និង​ម៉ូតូ​ខូច​ខាត់​ធ្ងន់​1​គ្រឿង​និង​ស្រាល​ខូច​ស្រាល​5​គ្រឿង​ឯ​រថយន្ត​តូច​និង​ធំ​ពី​គ្រឿង​ខូច​ស្រាល​។​
ចំពោះ​គ្រោះថ្នាក់​ចរាចរ​នេះដែរ​បើ​ប្រៀបធៀប​ទៅ​និង​បុណ្យ​ភ្ជុំបិណ្ឌ​ដូចគ្នា​ឆ្នាំ​2014​ដែលមាន​9​ករណី​គឺ​ឆ្នាំ​2015​មាន​កាត​ថយចុះ​4​ករណី​ស្មើ​និង​44%​ហើយ​ទាំងពី​ឆ្នាំនេះ​សុទ្ធតែ​គ្មាន​មនុស្ស​ស្លាប់​ដូចគ្នា​។​
លោក សន គឹមសួគ៌ ប្រធានការិយាល័យ​នគរបាល​ចរាចរជើងគោក​នៃ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​មូលហេតុ​ដែលនាំអោយ​កើតមាន​គ្រោះថ្នាក់​ចរាចរ​កើតឡើង​ដោយសារ​ការបើកបរ​ក្នុង​ល្បឿន​លឿន បត់​ឆ្វេង​និង​ស្តាំ​មិន​ប្រយ័ត្ន​ព្រមទាំង​មិន​ប្រកាន់​ស្តាំ​ង​។​ហើយ​កាលដែល​គ្រោះថ្នាក់​ចរាចរ​ថយចុះ​ក៍​ដោយសារ​ប្រជាពលរដ្ឋ​បាន​យល់ដឹង​ច្បាស់​ពី​ច្បាប់​ចរាចរ​ដែល​ការិយាល័យ​ជំនាញ​បាន​ចុះ​ផ្សព្វផ្សាយ​តាមរយះ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព​តាម​សាលារៀន​និង​តាម​ភូមិ​។​មិន​ថែម​តែប៉ុណ្ណោះ​ក៍​ដោយសារ​ការដាក់​ផែនការ​របស់លោក ស្នងការ​ក្នុងការ​ការពារ​តាម​គោលដៅ​នានា​និង​ការឃាត់​ចាប់​ម៉ូតូ​ដែល​បើក​លឿន​ថែមទាំង​មាន​សម្លេង​ឮ​៕​FullSizeRender (1) FullSizeRender