ខេត្តបន្ទាយមានជ័យ៖ មេប៉ុស្តិ៍និមិត្តម្នាក់កំពុងធ្វើចរាចរណ៍ផ្លូវចូលទៅរម្មនីយ៍ដ្ឋានដុងអារ័ញ្ញជិតបញ្ចប់ថ្ងៃភ្ជុំបិណ្ឌស្រាប់តែមានបុរស់ម្នាក់ផឹកស្រាឡើងស្រវឹងខ្លាំងជិះម៉ូតូមកវាយយ៉ាងចាស់ដៃបណ្តាលឲ្យមេប៉ុស្តិ៍នោះរងរបួសយ៉ាងដំ។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣នឹង
២៤នាទីរសៀលថ្ងៃទី១២ខែតុលាឆ្នាំ២០១៥នៅចំណុចក្នុងភូមិដុងអារ័ញ្ញ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ជនសង្ស័យដែលបង្ករហឹង្សារលើមេប៉ុស្ដិ៍និមិត្តនោះមានឈ្មោះ សឹងឈី ប្រុសអាយុប្រហែល២៩ឆ្នាំរស់ នៅក្នុងភូមិរស្មីសាមគ្គីមានជ័យ ឃុំទួលពង្រស្រុកម៉ាឡៃ ខេត្ត បន្ទាយមានជ័យ។ចំណែកមេប៉ុស្តិ៍ដែលត្រូវជនប្រមឹកវាយនោះមានឈ្មោះម៉ារិនមានឋានះជានាយប៉ុស្ដ៏និមិត្ត។លោកម៉ារិនបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុមានប្រជាពលរដ្ឋជាច្រើននាក់នាំគ្នាមកលេងនៅរម្មនីយ៍ដ្ឋានក្នុងភូមិដុងអារ័ញ្ញនារដូវភ្នំបិណ្ឌនេះដោយពួកគាត់ធ្វើដំណើរពីជិតឆ្ងាយធ្វើឲ្យកកស្ទះផ្លូវចូលទៅក្នុងរម្មណីយ៍ដ្ឋានដុងអារ័ញ្ញយ៉ាងខ្លាំងជាហេតុធ្វើឲ្យលោកមរប៉ុស្តិ៍មកជួយសំរួលចរាចរណ៍នៅទីនោះ។លោកម៉រិនបានបន្តទៀតថាស្របពេលនោះស្រាប់តែជនសង្ស័យបានជិះម៉ូតូឌ្រីមសង់ចេញពីកន្លែងកំសាន្តទាំងស្រវឹងខ្លាំងមកដល់កន្លែងមេប៉ុស្តិ៍កំពុងធ្វើចរាចរណ៍នោះក៏ចង់ជិះបុកអ្នកធ្វើដំណើរពេញតែផ្លូវពេលនោះមេប៉ុស្តិ៍ក៏ហៅឈប់ក្នុងបំណងមិនឲ្យជែងព្រោះផ្លូវចង្អៀតពេលនោះស្រាប់តែបុរសរួបនោះបាននិយាយថាខ្ញុំប្រញាប់ទៅផ្ទះប៉ុន្តែលោកមេប៉ុស្ដ៏បាននិយាយថាប្រញាប់ទៅណាព្រោះផ្លូវវាចង្អៀតចាំបន្តិចបានដែររឺអត់ស្រាប់តែជនបង្កររួបនោះមានពាក្យសំដីមិនគួរគាប់និងមើលងាយដល់សមត្ថកិច្ចស្រាប់តែជននោះបានប្រើអំពើហឹង្សារវាយទៅលើមេប៉ុស្ដិ៍យ៉ាងចាស់ដៃធ្វើឲ្យប្រជាពលរដ្ឋនៅកន្លែងកើតហេតុជួយទាន់ពេលកុំអីមេប៉ុស្តិ៍ត្រូវណ្ដាប់ដៃរបស់ជនពាលនោះរបួសធ្ងន់ជាមិនខានឡើយ។ក្រោយពីកើតហេតុរួចជនសង្ស័យត្រូវបាននគបាលមូដ្ឋានឃាត់ខ្លួនបញ្ជូនមកអធិការដើម្បីរៀបចំសំនុំរឿងនិងបញ្ជូនទៅសាលាដំដូងខេត្តដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់៕




































