ឃាត់ខ្លួន​ក្មេង​ទំនើង​នាក់​២​នាក់ ក្រោយ​វាយ​កាប់​ចាក់​គ្នា​របួសធ្ងន់​ព្រោះ​ជម្លោះ​រាំ​ធុងបាស់​ជាន់​ជើង​

0

​ខេត្តរ​ឧ​ត្ត​រ​មានជ័យ ៖​ក្មេង​ទំនើង​២​នាក់​ក្នុងចំណោម​បក្ខពួក​២​ក្រុម​ផ្សេងគ្នា ត្រូវបាន​នគរបាល​ក្រុង​សំរោង ធ្វើការ ឃាត់ខ្លួន​យកទៅ​សួរនាំ ក្រោយពី​បានធ្វើ​សកម្មភាព​វាយ​កាប់​ចាប់​គ្នា បណ្តាល​ឲ្យ​យុ​វន​ម្នាក់​រងរបួស​បែក ក្បាល និង​បង្ក​ឲ្យ​មាន​មនុស្ស​រងរបួស​ជាច្រើន​នាក់ កាលពីIMG_8504​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៥​។​
​ជនសង្ស័យ​ដែល​ត្រូវ​នគរបាល​ចាប់ខ្លួន​១/​ឈ្មោះ រឿ​ត រដ្ឋា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ២/​ឈ្មោះ រឿ​ត ចាន់​ឌី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ពួកគេ​ជា​បងប្អូន​បង្កើត​និង​គ្នា រស់នៅ​ភួ​មិត្រ​បែក សង្កា​ត់បុ​ស្បូវ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​ដោយឡែក​មនុស្ស​៧​នាក់​ផ្សេងទៀត​ដែល​រងរបួស​ធ្ងន់​ស្រាល​ត្រូវបាន នគរបាល​ដោះលែង​ឲ្យ​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​។​
​អធិការនគរបាល​ក្រុង​សំរោង លោក ស៊ុន សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៥ នេះ​ថា មុនពេល​ចាប់ខ្លួន​មាន​យុវជន​២​ក្រុម​មាន​គ្នា​ប្រមាណ​ពី​៧​ទៅ​១០​នាក់ បាន​មាន​ជម្លោះ​ពាក្យសម្តី គ្នា ក្នុងពេល​រាំ​ធុងបាស់​តាម​វត្ត​នា​រដូវ​ភ្ជុំ ក្រោយមក​ពួកគេ​បាន​វាយ​កាប់​ចាក់​គ្នា​រហូត​បង្ក​ឲ្យ​មាន​មនុស្ស របួសធ្ងន់​និង​ស្រាល​ជាច្រើន​នាក់ ភ្លាមនោះ​សមត្ថកិច្ច​យើង​បានធ្វើ​ឃាត់ខ្លួន​ក្មេង​ទំនើង​ទាំង​នោះបាន មួយក្រុម យកមក​សួរនាំ​ទើប​ដឹងថា​២​នាក់​ខាងលើ​ជា​អ្នកប្រព្រឹត្ត ហើយ​អ្នករបួស​៧​នាក់​ត្រូវបាន​អនុ ញាតិ​ឲ្យ​ត្រលប់​ទៅផ្ទះ​វិញ​។​
​បច្ចុប្បន្ន​សមត្ថកិច្ច កំពុង​សួរនាំ​និង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​២​នាក់​ខាងលើ​ទៅ​តុលា ការចាត់ការ​តាមច្បាប់​៕​IMG_8501 IMG_8502 IMG_8503 IMG_8505