បន្ទយមាជ័យ៖ មានរឿងភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីព្រឹកថ្ងៃទី០៤ឧសភាឆ្នាំ២០១៤ផហតើមចេញពីកសិករម្នាក់ឈ្មោះប៊ូ ឈិន ភេទប្រុសអាយុ៣០ឆ្នាំរស់នៅក្នុងភូមិព្រៃគប់សង្កាត់និងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យខណរូបគេបានភ្ជួរដីចំការមួយកន្លែងស្ថិតក្នុងភូមិឃុំខាងលើហើយបានប្រទះប៉ះចំឃ្លាំងគ្រាប់មួយកន្លែងដែលត្រូវគេកប់ជ្រៅក្នុងដី ហេតុការណ៏នេះកើតឡើងកាលពីវេលាម៉ោង៩និង០០នាទីព្រឹក ។
លោក អនុសេនីយ៏ឯកកែវបូរ៉ា នាយប៉ុស្តិ៍ព្រៃគប់នៃនគរបាលការពារព្រំដែនគោកវរសេនាតូចលេខ៩១១បានឲ្យដឹងថា៖នៅម៉ោង៨និង៣០នាទីកម្លាំងនគរបាលការពារព្រំដែនគោករបស់លោកបានដើររបាតព្រៃតាមបន្ទាត់ព្រំដែនខ្មែរចំណុចកើតប៉ុស្តិ៍ទិសដៅទៅចំណុចភូមិសិលាខ្មែរ ស្រាប់តែនៅម៉ោង៩និង០០នាទីព្រឹកថ្ងៃទី០៤ឧសភា ប្រជាកសិករម្នាក់ឈ្មោះ ប៊ូ ឈិន បានទូរសព្ទ័មកលោកថា៖គេបានភ្ជួរដីចំការនៅក្បែរព្រំដែនចំងាយពីប៉ុស្តិ៍ឈរជើង៤០០ម៉ែត្រគឺប៉ះចំគំនរគ្រាប់ដ៏ច្រើន ប៉ុន្តែមិនផ្ទុះទេ បន្ទាប់ពីលោកទទួលបានដំណឹងហើយក៏មកពិនិត្យដល់ទីតាំងនោះភ្លាម ។
ហើយក៏រាយការណ៏ជូនលោក សូចាន់ណារី មេបញ្ជាការវរសេនាតូចនៃនគរបាលការពារព្រំដែនលេខ៩១១ជាបន្ទាន់ដើម្បីឲ្យបានដឹងព័ត៌មាន ។ នៅរសៀលថ្ងៃទី០៤ឧសភានេះអង្គភាពសារព័ត៌មានយើងបានសាកសួរជុំវិញរឿងខាងលើ លោកបានបញ្ជាក់ថា៖ គ្រាប់ទាំងនោះគឺជាគ្រាប់ដែលគេកប់ទុកតាំងពីសម័យសង្គ្រាមខ្ទង់ទស្សវត្សន៏ឆ្នាំ៨០របស់កងព័ទពួកប៉ារ៉ាកប់ទុកដើម្បីយុទ្ធសាស្ត្រធើ្វសង្គ្រាមព្រោះគ្រាប់ទាំងនោះនៅប្រើការបានទាំងអស់ ។
មន្ត្រីដដែលបានឲ្យដឹងទៀតថា៖គ្រាប់ខាងលើនោះគឺជាប្រភេទគ្រាប់DK៨២ខ្លះនិងគ្រាប់អាហុកខ្លះលើសពីនេះទៅទៀតនោះយើងនូវពុំទាន់បានដឹងចំនួនបស់វានៅឡើយទេ ។ លោកមេបញ្ជាការដដែលបន្តថ្លែងទៀតថា៖នៅព្រឹកថ្ងៃទី០៥ឧសភា២០១៤នេះលោកនឹងរាយការណ៏ឲ្យក្រុមជំនាញខាងស៊ីមាកគេមកយកវាទៅរក្សាទុក ហើយពេលនោះយើងនឹងបានដឹងចំនួនរបស់វាពិតប្រាដក ។