ខេត្តពោធិ៍សាត់៖ បុរសបីនាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែងជាមួយអាវុធហត្ថសហការណ៍ចាប់បានជាមួយវត្ថុតាងកាំភ្លើងមួយដើមគ្រាប់និងដែលអាចប្រើប្រាស់បាន៧០ភាគរយ។ ហេតុការចាប់បានជនសង្ស័យទាំងបីនេះនៅវេលាមោ៉ង ២និង៣០នាទីរសៀលថ្ងៃទី
១៣ ខែតុកា ឆ្នាំ២០១៥ ក្នុងភួមិជង្រុក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោក ធាង ឡេង អធិការដ្ឋាននគរបាលស្រុកវសលវែងបានឲ្យដឹងនៅល្ងាចថ្ងៃទី១៤តុលានេះថា ជនសង្ស័យទាំងបីទី១ឈ្មោះ មោ៉ល មេ៉ង អា៤៧ឆ្នាំ ម្ចាស់អាវុធ ទី២ឈ្មោះ ប៊ន បូ អាយុ៤៨ឆ្នាំអ្នកប្រើប្រាស់ និងទី៣ឈ្មោះ សុ ជាតិ អាយុ៤៤ឆ្នាំ អ្នកប្រើប្រាស់ អ្នកទាំងបីរស់នៅក្នុងភួមិឃាត់ខ្លួនខាងលើ។
លោកបន្តថា ដោយទទួលបទបញ្ជាររបស់លោកឧត្ដមសេនីត្រីស្នងកានគរបាលខេត្ត សារុន ចាន់ធី រិតបណ្ដឹងតហរួតពិនិត្យអ្នកលាក់ទុកអាវុធខុសច្បាប់ ។ ទើបនៅថ្ងៃខាងលើក្រោយពីទទួលព័ម៍មានបាននៃកាស្រាវជ្រាវច្បាល់សាល់រូចហើយក៍បានឈានទៅរកឆែតឆេនិងឃាត់ខ្លួនជនទាំងបីនាក់តែម្ដង។ ក្នុងនោះមានវត្ថុតាងនៅអាវុធអាកាស្វាយបត់មួយដើម បង់មួយគ្រាប់ចំនួនពីគ្រាប់ ដែលអាចប្រើប្រាស់បាននៅមានគុណភាព៧០ភាគរយ។ លោកថាខណៈនេះកំលាំងយើងបានកំពុងបំពេញនិតិវិធីបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅតុលាកា៕




































