អាជ្ញាធរ​មន្ត្រីរាជការ​ប្រជាពលរដ្ឋ​ទូទាំង​ខេត្តបន្ទាយមានជ័យ​គោរព​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ​សម្ដេច​ន​រោ​ត្ដម សីហនុ ​ព្រះ​បរម​រតន​កោដ្ឋ ​គម្រប់​ខួប​៣​ឆ្នាំ​

0

​បន្ទាយមានជ័យ​៖ នៅ​សាលប្រជុំ​សាលាខេត្ត​ក្រុមប្រឹក្សា​ខេត្ត គ​ណះ​អភិបាលខេត្ត​បន្ទាយមានជ័យ​ព្រមទាំង កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២០០​នាក់​បាន​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​ន​រោ​ត្ដម សីហនុ ព្រះមហាវីរក្សត្រIMG_9748 ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ គម្រប់​ខួប​៣​ឆ្នាំ​នា​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៥ ។​

បន្ទាប់ពី​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​បានលើកឡើង​ពី​ព្រះរាជ​ជីវប្រវត្តិ​សង្ខេប​របស់​ព្រះករុណា ព្រះបាទ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ​រួចមក​ក៏​ឈានដល់​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោ​ដ្ធ​និង​ឧទ្ទិស​បង្សុកូល​ថ្វាយ​ព្រះរាជ​កុសល​ដល់ ព្រះ​បរម​រតន​កោ​ដ្ឋ្​។​ព្រះករុណា ព្រះបាទ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ​បាន​យាង​ចូល​ទិវង្គត​នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ នៅ​ក្រុង​ប៉េកាំង ប្រទេស​ចិន ទី​ដែល​ព្រះអង្គ​យាង​ទៅពិនិត្យ ព្រះរាជសុខភាព​។ ព្រះអង្គ​យាង​ចូល​ទិវង្គត ក្នុង​ព្រះ​ជន្មាយុ​៩០​ព្រះវស្សា​។​ក្នុង​ពិធី​នេះ​ក៏មាន​ការចែក​អំណោយ​ដល់​តាជី​យាយជី​ផងដែរ​៕​IMG_9729 IMG_9746 IMG_9736