​ទុស្សេ​ខ្សែភ្លើង​នៅ សណ្ឋាគារ The Luxury Concepf ឆេះ​អស់​មួយ​បន្ទប់​មានការ​ភ្ញាក់ផ្អើល​

0

​ខេត្តសៀមរាប​៖ សណ្ឋាគារ The Luxury Concepf ត្រូវបាន ទុស្សេ​ខ្សែភ្លើង​ឆេះ​អស់​មួយ​បន្ទប់​ជាន់​ក្រោម​ទាំង​ព្រឹក​ព្រលឹម បណ្តាល​ឲ្យ​ភ្ញៀវ​បរទេស​ភ័យ​នាំគ្នា​រត់ចេញ​ក្រៅ​បន្ទប់​និង អ្នកជិតខាង​ព្រមទាំង ក្រុមគ្រួសារ នាំគ្នា​មកជួយ យក​បំពង់​បាញ់​ពន្លត់​អគ្គិភ័យ​អស់​ចំនួន​១០​បំពង់20151015_061902​តូច ពន្លត់​បាន​ដោយ​ជោគជ័យ​។​
​ ​ហេតុ​ការបង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​ទាំង​ព្រឹក​នេះ​កើតឡើង​កាលពី​វេលា​មោ់ង​៦​និង​០០​នាទី​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១​ចំ​នឹង​ថ្ងៃ​គោរពរ​វិញ្ញាណ​ខ័​ន្ត​របស់​សម្តេចឪ សម្តេច​តា ទូទាំងប្រទេស ស្ថិតនៅ​ចំនុច​ជាប់​របង​អតីត​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត ទល់មុខ​ផ្ទះសំណាក់ យីហោ ឡេ ឌី​បាក់ ក្នុង​ក្រុមទី​១៤ ភូមិ វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។​
​ ​តាម​សម្តី​ពី​ម្ចាស់​សណ្ឋាគារ​បាន​ប្រាប់ថា មុន​កើតហេតុ​លោក​មិនបាន​ដឹងថា មាន​ភ្លើង​ឆេះ​ចេញពី​បន្ទប់​នោះទេ ព្រោះ​បន្ទប់​ដែល​ឆេះ​នេះ​គ្មាន​ភ្ញៀវ​ស្នាក់​នៅក្នុង​នោះទេ ហើយ​ខ្ញុំ​បាន​ដោត​កង្ហា​ទុក​នៅក្នុង​បន្ទប់​នោះ​ចោល ស្រាប់តែ​ហុយផ្សែង​ចេញពី​ក្នុង​បន្ទប់​ជាន់​ក្រោម​នោះ ខ្ញុំ​សន្និដ្ឋានថា មកពី​ទុស្សេ​ខ្សែក​ង្ហា​នោះ ទើប​ខ្ញុំ​បាន​ទូរស័ព្ទ​ទៅប្រាប់​មេ​ប៉ុ​ស្តិ៏​ស្វាយដង្គំ​ឱ្យមក​ជួយ​អន្តរាគមន៍​ដើម្បី​ហៅ​ឡានទឹក ប៉ុន្តែ​មួយសន្ទុះ​ក្រោយមក​ក៍នៅ​មិនឃើញ​ឡានទឹក​របស់​នគរបាល រហូតដល់​ឆេះ​ហុយ​ខ្លាំង​ទៅៗ​គ្មាន​នរណា​ចូល​បាន ដើម្បី​ពន្លត់​បានឡើយ មានតែ​ប្រើ​បំពង់​បាញ់​ពន្លត់​អស់​ចំនួន​១០​បំពង់​ហើយ ទើប​ឃើញ​ឡានទឹក​របស់​កងរាជអាវុធហត្ថ​ខេត្ត​មកដល់​ជួយ​បាញ់​ពន្លត់​បន្ថែម​។​
តាម​ប្រភពពី​កងរាជអាវុធហត្ថ​ក្រុង​បាន​ប្រាប់ថា មុនពេល​កើតហេតុ​ត្រូវបាន​ម្ចាស់​សណ្ឋាគារ​ទូរស័ព្ទ​ហៅ​មន្ត្រីនគរបាល​ប៉ុស្តិ​ស្វាយដង្គំ​ឱ្យមក​ជួយ​អន្តរាគមន៍ ដើម្បី​ជួយ​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​ខេត្ត ប៉ុន្តែ​ត្រូវបាន​ខាង​នគរបាល​ប៉ុស្តិ​ស្វាយដង្គំ​ហៅ​តាម Icom​តែ​គ្មាន​អ្នកទទួល​។​ប្រភព​បាន​បន្តថា ក្រោយពី​លឺ​តាម​Icom​ថា មាន​ភ្លើង​ឆេះ​សណ្ឋាគារ​នៅ​ជិត​សាលារៀន​ស្ទឹង​ថ្មី ខាង​លោក​ក៏ត្រូវ​បាន​មេ​បញ្ជា​ឱ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញទៅ​ជួយ​អន្តរាគមន៍​ភ្លាមៗ​។​ប្រភព​បាន​បន្ថែមទៀត​ថា ក្រោយពី​ចេញ​ឡានទឹក​ចំនួន​១​ឡាន មកដល់​ភ្លាម​ក៏​ជួយ​នាំគ្នា​ទាញ​ទុយោ​បាញ់​ចូលទៅក្នុង​បន្ទប់​ដែល​ឆេះ​នោះ​ប្រើ​អស់​ទឹក​១​ឡាន​និង​បំពង់​បាញ់​ពន្លត់​អគ្គិភ័យ​អស់​ចំនួន​១០​បំពង់​តូច ទើប​អាច​ទប់​ស្ថានភាព​បាន ។​ប្រភព​បាន​បញ្ជាក់ថា ម្ចាស់​សណ្ឋាគារ​មានឈ្មោះ សាំង វិទូ ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ​រស់នៅ​ភូមិ សង្កាត់​កើតហេតុ​ខាងលើ ។​ចំណែក​សម្ភារៈ​ខូចខាត​ដែល​ត្រូវ​ឆេះ​ដោយសារ​ទុស្សេ​ខ្សែភ្លើង​នៅក្នុង​បន្ទប់​គ្មាន​ភ្ញៀវ​ដេក​នោះ​មានៈ​ពូក​១,​ភួយ​១,​កន្លែង​ពោះគោ​និង​កង្ហារ​ចំនួន​១ ។​ប៉ុន្តែ​មិន​បង្ក​ឲ្យ​រងគ្រោះ​ប៉ះពាល់​ដល់​ភ្ញៀវ​ដែល​បាន​ចូល​ស្នាក់​នៅក្នុង​បន្ទប់​ផ្សេងៗ​ទេ​៕20151015_062022 20151015_061902 20151015_065209 20151015_063355ឧ​ត្ត​ម​+សុផាត