​១​ទីសត្តឃាត​ជ្រូក​មាន​ប្តី​ជា​ទាហាន​នៅ​ជិត​ប៉ុស្តិ៍​ការពារ​ព្រំដែន​អូ​បី​ជាន់​ត្រូវបាន​ចោរ​ថ្លើមធំ​ចូល​ប្លន់​ដោយ​សុ​វត្តិភាព​

0

​បន្ទាយមានជ័យ​: ផ្ទះ​ទីសត្តឃាត​ជ្រូក​មួយកន្លែង​មាន​ប្តី​ជា​ទាហាន​កំពុងតែ​យាម​ការពារ​ព្រំដែន​មិន​ឆ្ងាយ​ពី​ផ្ទះ​ប្រមាណ​ជាមួយ​រយ​ម៉ែត្រ ក្នុងភូមិ​ឃំ​ុ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ​ខេត្តបន្ទាយមានជ័យ ត្រូវ​ក្រុមចោរ​ពី​នាក់​ប្រដាប់​ដោយ​អាវុធខ្លី​មួយ​ដើម​វាយ​ប្រពន្ធ​យកលុយ​សរុប​ជិត​២​មឺ​ុ​ន​ដុល្លា​បាន​យ៉ាង​សុ​វត្តិភាព​មិន​រំខាន់​សមត្ថកិច្ច​ក្បែរ​នោះឡើយ​។​ហេតុ​ការ​ប្លន់​នេះ​កើត​ទ្បើ​កាលពី ម៉ោង​២​យប់​ថ្ងៃទី​១៥​តុលា​២០១៥​។​បើតាម​ព័​ត៍​មាន​ដែល​ទទួលបាន ក្រុមចោរប្លន់​ខាងលើ​មាន​គ្នា​២​នាក់​ដោយ​មក​នាក់​មាន​ឯកសណ្ឋាន​សី​ុ​វិល និង​ម្នាក់ទៀត​ខោ​ប៉ា​រ៉ា​មាន​កាំភ្លើងខ្លី​មួយ​ដើម មុន​ធ្វើ​សកម្មភាព​ប្លន់​ពួកគេ​បាន​គោះទ្វារ​អោយ​ម្ចាស់ផ្ទះ ដែល​មានតែ​image6ប្រពន្ធ​ឈ្មោះ​វេន សាមឿន អាយុ​៣២​ឆ្នាំ​កំពុង​ដេកលក់​ក្នុងផ្ទះ​ខ​ណះ​ដែល​បុរស​ជា​ប្តី ជា​ទាហាន​បាន​ទៅ​យាម​ការពារ​ព្រំដែន​នៅ​ខាន​មុខផ្ទះ​ប្រមាណ​ជា​១០០​ម៉ែត្រ ក៍បាន​បើកទ្វារ​អោយ ស្មាន់តែ​ជា​ប្តី​ត្រឡប់​មកពី​យាម​ធ្វើអោយ​ក្រុមចោរ​បាន​ឧកាស ចូល​ប្លន់​វាយ​ប្រពន្ធ​បែក​មាត់​ហើយ​ប្រមូល​យកលុយ​រួមមាន​ប្រាក់​ដុល្លា​១២២០០​ដុល្លា លុយ​បាត​២២​មឺ​ុ​បាត ហើយ​គេចខ្លួនបាត់ ទើប​មានការ​ផ្អើល​ដល់​ប្តី​និង​សមត្ថកិច្ច​នគរបាល ចុះទៅ​ដល់​ត្រួ​ក​ពិនិត្យ​ទីតាំង​កើតហេតុ​និង​សួរ​ជនរងគ្រោះ​ដើម្បី​ឈានដល់​ការស្រាវជ្រាវ​បង្ក្រាប​ជនសង្ស័យ​។​image1
នេះ​ជា​ករណី​ទីមួយ​ហើយ​ដែល​តំបន់​អូរ​បី​ជា​ដែលជា​តំបន់​ព​ពេញ​ដោយ​សម​ត្ត​កិច្ច គ្រប់​ជំនាញ នៅ​គ្រប់ទិសទី​បែរជា​ក្រុមចោរ​ហា​៊​ន​ធ្វើ​សកម្មភាព​ប្លន់​ដូចខាងលើ​៕image4