ជាង​អគ្គិសនី​បើករថយន្ត​ពាក់​ស្លាក់​លេខ ខ ម ហួស​ល្បឿន​កំណត់​បាន​បុក​ម៉ូតូ​និង​តូប​លក់​ឥ​វ៉ាន​បង្ក​ការ​ភ្ញាក់​ផ្លើ​ល​ទាំងយប់​

0

 

​ខេត្តតាកែវ ៖ រថយន្ត​មួយគ្រឿង​ពាក់​ផ្លាកលេខ ខ​.​ម បើកបរ​ក្នុង​ល្បឿន​លឿន​បាន​បុក​ម៉ូតូ​មួយគ្រឿង ហើយ​ជ្រុ​កល​ទៅបុក​តូប​លក់​ឥ​វ៉ាន់​របស់​ប្រជាពលរដ្ឋ បណ្តាល​ឲ្យ​ខូចខាត​ម៉ូតូ​០២​គ្រឿង កង់​មួយគ្រឿង និង​របស់របរ​ប្រជាពលរដ្ឋ​មួយចំនួន ។ លោក​វរសេនីយ៍ត្រី ឆាយ សាវុធ អធិការនគរបាល​ក្រុង​ដូន​កែវ បាន​ឲ្យ​ដឹងថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​កើតឡើង​នៅវេលា​ម៉ោង​១៨ និង​៣០​នាទី យប់​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៥ លើផ្លូវ​ជាតិ​លេខ​២ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​វេលា​ម៉ោង​៧៥-៧៦ ស្ថិតក្នុង​ភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ។ លោក​បាន​បន្តថា រថយន្ត​បង្កហេតុ​ម៉ាក PAJERO ពណ៌​ត្រ​អ៊ី ពាក់​12072729_1630322587240891_2137044176794250709_nផ្លាកលេខ ខ​.​ម​០២.២.6478 បើកបរ​ដោយ​ឈ្មោះ សម្បត្តិ ភក្តិ​ឌី​ម៉​ង់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្នោរ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ មាន​មុខរបរ​ជាជាង​អគ្គិសនី លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​បុក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ សេរី​២០១៥ គ្មាន​ផ្លាកលេខ បណ្តាល​ឲ្យ​អ្នកបើកបរ​ឈ្មោះ ទេស សុវណ្ណ​លាភ ភេទ​ស្រី អាយុ​១៦​ឆ្នាំ​(​សិស្ស​)​មាន​ទីលំនៅ​ភូមិ​ចក សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ រងរបួស​ធ្ងន់ និង​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ នី សេរី​គិរី ភេទ​ស្រី អាយុ​១៥​ឆ្នាំ (​សិស្ស​) រស់នៅ​ភូម សង្កាត់​ជាមួយគ្នា រងរបួស​ធ្ងន់ ។ 12119156_1630322557240894_4399577187966857871_nក្រោយពេល​បុក​ម៉ូតូ​ជនរងគ្រោះ​ខាងលើ​រួច រថយន្ត​បាន​បើក​ឡើងលើ​ខឿន​ចិញ្ចើមផ្លូវ​បុក​ម៉ូតូ​០២​គ្រឿង កង់​មួយគ្រឿង ដែល​ចត​ទុក​មុខផ្ទះ ព្រមទាំង​បាន​បុក​តូប​លក់​ឥ​វ៉ាន់​របស់​ប្រជាពលរដ្ឋ តែ​មិន​បណ្តាល​ឲ្យ​ម្ចាស់ផ្ទះ​រងរបួស​ទេ ។ 11245501_1630322553907561_1267660008887286189_nក្រោយពេល​ទទួលបាន​ព័ត៌មាន​ភ្លាម កម្លាំង​សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ក្រុង​ដូន​កែវ បាន​ចុះ​ដល់​កន្លែងកើតហេតុ ចាត់​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ ធ្វើ​កំណត់ហេតុ​ដកហូត​វត្ថុតាង​ពាក់ព័ន្ធ​យកមក​រក្សា​ទុកជា​បណ្តោះ​អាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ដូន​កែវ និង​ធ្វើការ​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​បង្ក​ដើម្បី​ធ្វើការ​សាកសួរ កសាង​សំណុំរឿង​ទៅតាម​និតិ​វិធី ។​12119156_1630322557240894_4399577187966857871_n