​ដាក់​អន្ទាក់​សត្វព្រៃ​ជាប់​សត្វស្រុក​នាំគ្នា​កាប់​ស៊ី​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​

0

​ ​ស្ទឹងត្រែង​៖​ជនសង្ស័យ​ចំនួន​៥​នាក់​ដាក់​អន្ទាក់​សត្វព្រៃ​ជាប់​សត្វ​គោ របស់​ជំទប់​ឃុំ​បាននាំគ្នា​កាប់​ផ្លះ​យក​សាច់​ចែកគ្នា ត្រូវបាន​កំលាំង​នគរបាល​ប៉ុស្តិ៍​តា​ឡា​ត ចាប់បញ្ជូន​ខ្លួន​កម​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កាលពី​ល្ងាច​ថ្ងៃទី​១៤​តុលា​ម្សិលមិញ​នេះ​។​
​ ​ជនសង្ស័យ​ទាំង​៥​នាក់​ពាក់ព័ន្ធ​និង​ការ​លួច​គោ​នេះ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ចាប់ពី​យប់​ថ្ងៃទី​១៣​រហូតដល់​ព្រឹក​ថ្ងៃទី​១៤​ខែតុលា​ឆ្នាំ​២០១៥​នៅក្នុង​ភូមិ​ខ្សាច់​ថ្មី ឃុំ​តា​ឡា​ត ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​។​DSCN0077
​ សមត្ថកិ្ច​នគរបាល​ប៉ុស្តិ៍​បានអោយដឹងថា​ជនសង្ស័យ​ទាំង​៥​នាក់​ពាក់ព័ន្ធ​ពីបទ​លួច​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មាន​១​ឈ្មោះ​ឡៅ ថុ​ន ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ ២​ឈ្មោះ​ថៃ ម៉ា​ភេទ​ប្រុស អាយុ​២០​ឆ្នាំ ៣​ឈ្មោះ​តូ ចំ​រ៉ុង ភេទ​ប្រុស អាយុ​២២​ឆ្នាំ អ្នក​ទាំ​៣​កសិករ រស់នៅ​ភូមិ​ខ្សាច់​ថ្មី ឃុំ​តា​ឡា​ត ស្រុក​សេសា​ន ៤​ឈ្មោះ​សាយ សុខុម ភេទ​ប្រុស អាយុ​១៣៣​ឆ្នាំ និង​៥​ឈ្មោះ​ចាន់​ថៃ​សាយ ភេទ ប្រុស​អាយុ​២​ឆ្នាំ កសិករ មាន​ទីលំនៅ​ក្នុងភូមិ​ក្របី​ជ្រុំ ឃុំ​ក្បាលរ​មាន​ស្រុ​ល​សេ​សាន ខេត្តស្ទឹងត្រែង​។​ចំណែក​ម្ចាស់​គោ​ជា​ជំទប់​ឃុំ​ទី​១​ឃុំ​តា​ឡា​ត​។​D11.50
​ ​សមត្ថកិច្ច​បាន​បន្ត​អោយដឹងទៀតថា​ជនសង្ស័យ​ទាំង​៥​នាក់ ពួកគេ​បានដាក់​អន្ទាក់​យក​សត្វព្រៃ​នៅ​ក្នុងព្រៃ​មួយកន្លែង ខណដែល​ពួកគេ​បាននាំគ្នា ទៅ​មើល​អន្ទាក់​ដាក់​យក​សត្វព្រៃ បែរជា​ជាប់​សត្វស្រុក​(​គោ​)​ទៅវិញ​។​ពេលនោះ​ពួកគេ​មិនបាន​ដោះលែង​ទេ បែរជា​នាំគ្នា​កាប់យ​កសាប់​ផ្លះ​ចែកគ្នា​ទៅវិញ​។​រឿងនេះ​បាន​បែកធ្លាយ​ទៅដល់​ម្ចាស់​គោ ជា​ជំទប់​ទី​ឃុំ​តា​ឡា​ត បានដាក់​ពាក្យបណ្តឹង​ទៅ​នគរបាល​ប៉ុស្តិ៍​តា​ឡា​ត និង​បានធ្វើ​ការចុះ​ឃាត់ខ្លួន​ទាំងយប់​បាន​២​នាក់ ព្រឹក​ឡើង​ទើប​បន្ត​ឃាត់ខ្លួន​ចំនួន​៣​នាក់​ទៀត​រួន​និង​ម៉ូតូ​២​គ្រឿង នាំមក​កាន់​ស្នងការដ្ឋាន​នគរ​បាន​ខេត្ត​ចាត់​ការបន្ត​។​11.50
​ ​នៅ​ព្រឹក​ថ្ងៃទី​១៥​តុលា​នេះ​ជនសង្ស័យ​ទាំង​៥​នាក់ ត្រូវបាន​កំលាំង​ការ​រិ​យា​ល័យ​ព្រហ្មទណ្ឌកំ​រិត​ស្រាល រៀបចំ​សំណុំរឿង​ពាក់ព័ន្ធ​ក្នុងករណី​ខាងលើ បញ្ជូន​ខ្លួន​ទៅកាន់​អយ្យការ អម​សាលាដំបូង​ខេត្ត ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​៕