ចែ​រ៉ា ឈ្មួញ​ឈើ​ដុះ​ស្លែរ ត្រូវបាន​ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តកំពង់ធំ សម្រេច​ឃាត់ខ្លួន

0

​កំពង់ធំៈ ឈ្មួញ​ឈើ​ដុះ​ស្លែរ ខេត្តព្រះវិហារ ដែលជា​ជំនាញ​ប៉ាវផ្តាច់​ផ្លូវជាតិ​លេខ ៦២ ត្រូវបាន​សមត្ថកិច្ច ឃាត់​រថយន្ត ដឹកឈើ ប្រភេទ​រថយន្ត​សាំ​យ៉ាង ដឹក​ឆ្លងកាត់​ខេត្តកំពង់ធំ ត្រូវ​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពង់ធំ ឃាត់​រថយន្ត​កាលពី​ថ្ងៃ​ទី ២ ខែ ឧសភា ឆ្នាំ ២០១៤ និង​បានប្រគល់ រថយន្ត នឹង​វត្ថុតាង​បញ្ជូន​ឲ្យ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង រក្សាទុក ។​

​រហូតមកដល់​ពេលនេះ ត្រូវបាន​ព្រះរាជអាជ្ញា​អម​សាលាដំបូង​កោះ​ឲ្យ​ឈ្មួញ​ឈើ ដើម្បី​ឲ្យ​ចួ​ល​ខ្លួន​មក​បំភ្លឺ នៅ​ព្រឹក​ថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០១៤ នៅ​បន្ទប់​អាយ្យ​កា បន្ទាប់ពី​ឃាត់ខ្លួន​ធ្វើការ​សាកសួរ លោក​ព្រះរាជ អាជ្ញា​បានសម្រេច​ឃាត់ខ្លួន ចែ​រ៉ា តាម​ការបញ្ជា​របស់លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តកំពង់ធំ និង​បញ្ជូនមក​ឲ្យ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ចាត់ការ​តាម​និតិ​វិធី​នៃ​ច្បាប់ ។​

​ប្រជាពលរដ្ឋ មាន​សេចក្តី​ត្រេ​ត​អរ ចំពោះ​ព្រះរាជអាជ្ញា ដែល​បាន​បំពេញ​តាម​តួនាទី ដ៏​ត្រឹមត្រូវ មិន​លំអៀង ដើម្បី​លុបបំបាត់ អំពើពុករលួយ ព្រោះ​កន្លងមក ខេត្តកំពង់ធំ មិនសូវមាន​ន​ណា​ម្នាក់ ហ៊ាន​ធ្វើ​អ្វី​នោះទេ ដោយសារ សុទ្ធតែ​បងប្អូន កូនចៅ សាច់ឈាម​គេ​ទាំងអស់ ចំពោះ​ថ្នាក់ដឹកនាំ ក៏​សុទ្ធតែ​កូនក្មួយ​គេ អញ្ចឹង ហើយ​បានជា ខេត្តកំពង់ធំ បានក្លាយ​ទៅជា​ជ​ម្រុ​ក​នៃ​អំពើពុករលួយ ។ ​

ក្នុងនោះដែរ ប្រជាពលរដ្ឋ បាន​សំណូមពរ ឲ្យ​ស្ថាប័ន​តុលាការ ចាត់ការ​ជាមួយ មន្ត្រី​កងកម្លាំងប្រដាប់អាវុធ និង​ស្ថាប័ន​ស៊ីវិល មួយចំនួន​ដែល​បាន លបលួច ឃុបឃិត​គ្នា​យក​រថយន្ត​ដឹក​បទល្មើស ដែល​ចាប់បាន យក ទៅ​ជិះ​និង​ប្រើប្រាស់​ជា​ផលប្រយោជន៍ ផ្ទាល់ខ្លួន​មិនតែប៉ុណ្ណោះ ជន​ទាំងនេះ​បាន​យក​រថយន្ត​ទាំងនេះ​ទៅ​ជិះ ប្រដេញ​រថយន្ត​បទល្មើស​ឈើ អោយ​ប្រសាចដោយ​គ្មាន​ញញើត​ពី​ច្បាប់​បន្តិច​ឡើយ ជាពិសេស​កន្លងមក សមត្ថកិច្ច ជំនាញ ឬ​សមត្ថកិច្ច​កងរាជអាវុធហត្ថ

មួយចំនួន​បាន​ចាប់​បានតែ រថយន្ត​ដឹក​បទល្មើស ចំណែកឯ ម្ចាស់​រថយន្ត​មិនដែល​ចាប់បាន​ម្តងណា​ឡើយ ទើបតែ​លោក អ៊ិត សុធា ព្រះរាជអាជ្ញា និង​ព្រះរាជអាជ្ញារង ដែល​ទើបតែ​មកកាន់​តំណែង​ថ្មី បាន​បើកឆាក​ចំនួន​២​ករណី ចាប់​ម្ចាស់​មក ផ្តន្ទាទោស​តាមច្បាប់​បាន​ទោះជា​សកម្មភាព​ឃាត់​រថយន្ត ចាប់​ម្ចាស់​ពុំបាន​មែន តែ​លោក​ព្រះរាជអាជ្ញា មាន​ល្បិច​ហៅ​ម្ចាស់​ឡាន មក​ចូល​ទ្រុង​តាម​ក្រោយ​បាន សកម្មភាព​របស់លោក ព្រះរាជអាជ្ញា បាន​ឆ្លុះ​ប​ញ្ជាំ​ង​ឲ្យ​ឃើញ​ពី ការស្មោះត្រង់ អនុវត្តន៍​តាម​តួនាទី​របស់ខ្លួន​និង​ជា​គោលជំហរ ដ៏​រ៉ឹង​មាំ​សម្រាប់​មូលដ្ឋាន​គ្រិះ​នៃ​អំពើ​យុត្ត​ធម៌ និង​សេចក្តី​ជឿជាក់​របស់​ប្រជាពលរដ្ឋ នឹងការអនុវត្តន៍ ច្បាប់របស់តុលាការ ។​ ​

ក្នុងនោះដែរ មហាជន​ទូទៅ​បាន សំណូមពរ ឲ្យ​លោក​អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តកំពង់ធំ ជួយ​ឆ្កេះ​សំណុះ​រឿង ករណី​លោកវរៈសេនីយ៍ត្រី  សេង ប៊ុន​តេង កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ បាន​ចាប់​រថយន្តក្រុង​ចូល ទៅក្នុង​បន្ទាយ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ព្រមទាំង​មានការ​ឃុបឃិត​គ្នា ដោយ​បិទ​ទ្វាររបង​បន្ទាយ​មិន​ឲ្យ លោក ប៉ែន សា​រ៉ា​ត ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ

និង​សមត្ថកិច្ច​ជំនាញ​មេព្រៃ ព្រមទាំង​អ្នក​សាត​ពត៌មាន​ចូលទៅ​ថតរូប និង​បានធ្វើ​សកម្មភាព លួច​ឈើ​គ្រញូង​អស់​ចំនួន​៧​ដុំ ដែល​មានមុខ​កន្លះ​ម៉ែត្រ​ប្រវែង​២ និង​ជាង ២​ម៉ែត្រ រហូតមកដល់​ពេលនេះ ចំនួន​ឈើ​ទាំង​៧​ដុំ មិនទាន់​ឃើញ​ប្រគល់​មក​ឲ្យ​សមត្ថកិច្ច​ជំនាញ​ព្រៃឈើ នៅឡើយ​ទេ ។​Image15 Image16 Image17 Image18 Image19 Image20 Image16