ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៤ខែតុលាឆ្នាំ២០១៥នេះលោកឧត្តមសេនីយ៍ត្រី អាត់ខែមស្នងការនគបាលខេត្តបន្ទាយមានជ័យនិងកូនចៅក្រោមឱវាទនៅថ្ងៃបញ្ចប់ឱកាសបុណ្យភ្ជុំបិណ្ឌបាននាំយកនំអន្សមជាង២០០០នំ ទៅចែកជូនទណ្ទិតនៅក្នុងពន្ធនាគារ ដើម្បីបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់នគបាលខេត្តបន្ទាយមានជ័យនិងអាជ្ញាធរខេត្តចំពោះអ្នកទោសទាំងនេះនារដូវបុណ្យភ្ជុំបិណ្ឌកន្លងផុតមកនេះ។លោកឧត្តមសេនីយ៏ត្រីអាត់ខេមបានមានប្រសាសន៍ក្នុងយកនំអន្សមទៅចែកជូនដល់ទណ្ឌិតដែលជាប់ក្នុងពន្ធនាគារនោះថាក្រោមការណែនាំពីសំណាក់ឧបនាយករដ្ឋមន្ត្រីកែគឹមយ៉ានប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្ត
បន្ទាយមានជ័យបាននែនាំឲ្យលោកយកនំអន្សមពីព្រះសង្ឃនៅតាមវត្តជាង២០០០នំដើម្បីយកទៅចែកជូនដល់អ្នកទោសនៅពន្ធនាគារដែលកំពុងខ្វះខាត។នៅចំពោះមុខអ្នកទោសទាំងអស់លោកអាត់ខែមបាននិយាយដល់អ្នកទោសទាំងអស់ថាបងប្អូនដែលជាប់នៅក្នុងពន្ធនាគារទាំងអស់ត្រូវរៀនលត់ដំនិងត្រូវចេះកែខ្លួនឲ្យក្លាយទៅជាមនុស្សល្អដែលសង្គមជាតិគេត្រូវការនិងត្រៀមខ្លួនសម្រាប់ឆាកជីវិតរបស់ខ្លួនក្រោយពេលចេញពីមន្ទីរឃុំឃាំង។
លោកអាត់ខែមបាននិយាយបន្តទៀតថាក្រៅពីនំអន្សមជាង២០០០នំ នោះ នៅមានស្កសរនិងទឹកសុទ្ធទៅចែកជូនដល់អ្នកទោសដែលមានចំនួន998នាក់ផងដែរអំណោយទាំងនេះបានមកពីការបរិច្ចាគរបស់ព្រះសង្ឃ សប្បរសជនតាមរយះលោកឧញ្ញ៉ាហង្សស៊ីផានិងលោកលីសារី អភិបាលរងខេត្ត និងលោកស្នងការផ្ទាល់តែម្តង៕



































