​រថយន្ត​ឡុ​ច​ស៊ី​ស​របស់​លោកស្រី​ម្ចាស់​សណ្ឋាគារ​អាស៊ី​បើក​បុករ​បង្គោល​ផ្លាក​ ​សាលាសង្កាត់​ខ្សា​មរ​លំ​ខ្ទេច​នៅពេល​យប់​ហើយ​បើករថយន្ត​គេចខ្លួន​

0

​ខេត្តកំពង់ឆ្នាំង​៖​របង​និង​បង្គោល​ផ្លាក​សាលាសង្កាត់​ខ្សា​ម​បានរ​លំបាក់​ខូចខាត​ទាំង​កណ្តា​
​លយ​ប់ ដោយសារ​រថយន្ត​ឡុ​ច​ស៊ី​ស​របស់​លោកស្រី​ម្ចាស់​ស​ណ្ឋា​រ​គារ​អាស៊ី បើក​យ៉ាង​លឿន​នៅ​ផ្លូវបត់​កោង​គេច​ឆ្កែ ជ្រុល​ចង្កូត​បុក​យ៉ាង​ពេញទំហឹង​។​ករណីនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៥ នៅលើ​ផ្លូវជាតិ​លេខ​៥ ស្ថិត​
​នៅក្នុង​ភូមិ​ទី​២ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង​។ ក្រោយពេល​បង្កហេតុ​គេ​បាន​បើករថយន្ត​ទាំង​ខូច អូស​កាង​មុខ​និង​កាង​ក្រោយ​គេចខ្លួន ទោះបី​សមត្ថកិច្ច​ឃាត់​ក៏​មិន​ស្តាប់​ឡើយ ព្រោះតែ​ខ្លាច​អ្នកកាសែត​ថតរូប​ភាព​។​DSC00188
​ ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ​រដ្ឋបាល​សង្កាត់​ខ្សា​ម​ដែល​នៅជាប់​កន្លែងកើតហេតុ និង​ស​
​ម​ត្ថ​កិច្ច​នគរបាល​ចរាចរ​ណ៍​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖ មុនពេល​កើតហេតុ​គេ​ឮសូរ​
​ឆ្កែ​ស្រែក​ញេចៗ បន្ទាប់មក​ក៏​ឮសូរ​រថយន្តបុក​រប​ង​បង្គោល​ថ្ម​ផ្លាក​សាលាសង្កាត់​ខ្សា​មលាន់​
​គ្រាំង​យ៉ាងខ្លាំង ធ្វើអោយ​រថយន្ត​បង្ក​ម៉ាក​ឡុ​ច​ស៊ី​ស​ពណ៌​ទឹកមាស អត់​ស្លាក​លេខ ដែល​
​បើកបរ​ពី​លិច​មក​កើត បើក​បុក​របង​បង្គោល​ថ្ម​រួច​ក៏បាន​បែរ​ក្បាល​វិល​ទៅ​ទិស​ខាងលិច​វិញ​
​ដែល​គេ​សន្និដ្ឋានថា​មាន​ល្បឿន​ប្រមាណ​១០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។​DSC00181
​ ​ក្រោយពេល​កើ​ហេតុ​គេ​ឃើញ​មាន​មនុស្ស​ជិះ​ក្នុង​រថយន្ត​៣​នាក់ ក្នុងនោះ​ក៏មាន​វត្ត​
​មាន​លោកស្រី​ម្ចាស់​សណ្ឋាគារ​អាស៊ី រស់នៅ​ក្នុងភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ប្តី​ក្រោយ​
​របស់​នាង និង​មនុស្ស​ម្នាក់​ផ្សេងទៀត ចុះមក​មើល​រថយន្ត​មួយ​ភ្លែត បន្ទាប់មក​គេ​ក៏​ឡើង​
​បើករថយន្ត​ខូច​កំពិត​តែ​នៅ​ឆេះ អូស​ទាំង​កាង​បុខ​និង​កាង​ក្រោយ​រាក​ខាកៗ ពេញ​ផ្លូវ​គេច​
​ខ្លួន​ទៅ​សណ្ឋាគារ ទោះបី​សមត្ថកិច្ច​ឃាត់​យ៉ាងណា​ក៏​គេ​មិន​ឈប់​ឡើយ ប៉ុន្តែ​គេ​បាន​ស្រែ​
​ក​ប្រាប់ថា គេ​និង​ជួលជុល​ការខូចខាត​ទាំងអស់​អោយ​វិញ​។​ករណីនេះ​សមត្ថកិច្ច​ចាត់ទុកថា​ជាការ​សំណាង​ហើយ ដែល​រថយន្ត​ទំនើប​បាន​ផ្ទុះ​ពោង​ការពារ​ម្ចាស់​ដែលមាន​ផ្ទៃពោះ​និង​អ្នកជិះ​នៅក្នុង​រថយន្ត បើ​ពុំ​នោះទេ​គេ​អាច​នឹងមាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​មិនខានឡើយ​។​DSC00177
​ ​សមត្ថកិច្ច​បានអោយដឹង​ទៀតថា​៖​ក្រោយពី​ការ​គេចខ្លួន​ខ្លាច​អ្នកកាសែត​ថត លោក​
​ស្រី​ម្ចាស់​សណ្ឋាគារ​អាស៊ី​រូបនោះ បាន​យ​យ​រថយន្ត​បង្ក​នោះ​ទៅគ្រប់​លាក់ទុក​ក្នុង​ស​ណ្ឋា​
​គារ​។​ករណីនេះ​សមត្ថកិច្ច​និយាយថា និង​អោយ​លោក​ចៅសង្កាត់​ខ្សា​ម​ធ្វើ​របាយការណ៍​
​នៃ​ការខូចខាត​និង​ការទាមទារ​សំណង​ជួលជុល ដាក់​មក​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង ដើម្បី​សមត្ថកិច្ច​កោះអញ្ជើញ​លោកស្រី​ម្ចាស់​រថយន្ត​មក​ដោះស្រាយ​គ្នា​បញ្ចប់រឿង​។​
​តាម​ការសន្និដ្ឋាន ការជួសជុល​ការខូចខាត​ទាំងនោះ​អស់​ប្រមាណ​ពី​២០០​ទៅ​៣០០​ដុល្លា​
​តែប៉ុណ្ណោះ លោកស្រី​ម្ចាស់​រថយន្ត​មិន​ខ្វះ​លុយ​អោយ​ឡើយ​៕