​ខេត្តបន្ទាយមានជ័យ​សិស្ស​បាន​ដង្ហែ​ក្បួន​ធ្វើការ​ផ្សព្វផ្សាយ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​២០១៥​ឆ្នាំ​សិក្សា​២០១៦

0

​ខេត្តបន្ទាយមានជ័យ​ ​នៅ​ព្រឹក​ថ្ងៃទី​១៦​ខែតុលា​ឆ្នាំ​២០១៥​នេះ​មន្ទីរអប់រំ​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​លោកគ្រូ​និង​អ្នកគ្រូ​និង​សិស្សានុសិស្ស​ជាច្រើន​រយ​នាក់​បានធ្វើការ​ដង្ហែ​ក្បួន​នៅតាម​ដងផ្លូវ​សាធារណៈ​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ដល់​មាតាបិតា​សិស្ស​ទូទាំង​ខេត្តបន្ទាយមានជ័យ ដែល​មានកូន​ចាប់ពី​អាយុ​៦​ឆ្នាំ​ឡើង​នាំគ្នា​រូតរះ​ប្រញាប់ប្រញាល់​យក​ឯកសារ​ពា​ក់​ពន្ធ​ដើម្បី​យក​កូន​ទៅ​ចុះឈ្មោះ​ចូលរៀន​ឆ្នាំ​សិក្សា​២០១៥​ឆ្នាំ​សិក្សា​២០១៦​។image (1)​ក្នុងការ​សិស្ស​ដង្ហែ​ក្បួន​ធ្វើការ​ផ្សព្វផ្សាយ​នោះ​អ្នកគ្រូ​ឆាន់​ច័ន្ទ​សោភា​ជា​គ្រូបង្រៀន​នៅ​សាលា​សម្តេចឪ​បាន​ឲ្យ​ដឹងថា​ថ្ងៃនេះ​មន្ទីរអប់រំ​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​លោកគ្រូ​និង​អ្នកគ្រូ​ទាំងអស់​ព្រមទាំង​សិក្សា​នុ​សិស្ស​ជាច្រើន​រយ​នាក់​បាននាំគ្នា​កាន់​បដា​ដែលមាន​ពាក្យស្លោក​ថា សូម​ឲ្យ​សិស្សានុសិស្ស​ទាំងអស់​រូត​រះ​មក​ចុះឈ្មោះ​ចូលរៀន​ចាប់ពី​ថ្ងៃទី​១៦​ដល់​ថ្ងៃទី​៣១​ខែតុលា​ឆ្នាំ​២០១៥​តទៅ​នៅ​សាលា​រៀងៗ​ខ្លួន ធ្វើការ​ដង្ហែ​នៅតាម​ដងផ្លូវ​សាធារណៈ​ដើម្បី​ដាស់តឿន​ដល់​មាតាបិតា​សិស្ស​ឲ្យ​នាំ​កូន​ទៅ​ចុះឈ្មោះ​ចូលរៀន​។​អ្នកគ្រូ​ឆាន់​ច័ន្ទ​សោភា​បាន​និយាយ​បន្តទៀតថា​លុះ​នៅ​ថ្ងៃទី​១​ខែ​វិ​ច្ឆ​ការ​ឆ្នាំ​២០១៥​នៅ​ទូទាំងប្រទេស​និង​បើក​បវេសនកាល​ឆ្នាំ​សិក្សា​image២០១៥​ឆ្នាំ​សិក្សា​២០១៦​ដូច្នេះ​អាណាព្យាបាល​ណា​ដែល​មានកូន​ចាប់ពី​អាយុ​៦​ឆ្នាំ​ឡើង​នាំគ្នា​រូតរះ​មក​បំពេញបែបបទ​និង​យក​ឯកសារ​ពាក់​ពន្ធ​ដូចជា​សៀវភៅ​គ្រួសារ សំបុត្រកំណើត​យកមក​ចុះឈ្មោះ​ចូលរៀន​នៅតាម​សាលា​រៀងៗ​ខ្លួន​។​សូមបញ្ជាក់​ផងដែរ​ថា​ក្នុង​ការយក​កូន​មក​ចុះឈ្មោះ​ចូលរៀន​នៅតាម​សាលា​និ​មួយៗ​នោះ​ដោយ​គ្មាន​ការបង់ប្រាក់​នោះឡើយ​បើ​បានដឹងថា​មាន​លោកគ្រូ​និង​អ្នកគ្រូ​ណា​ឲ្យ​សិស្ស​បង់ប្រាក់​ខុសពី​គោល​ការ​និង​វិន័យ​ទោស​ទៅតាម​ផ្លូវច្បាប់​៕