​យុវជន​៤​នាក់​រងរបួស​ធ្ងន់​ស្រាល​ដោយសារ​ជិះ​ម៉ូតូ​បុក​បង្គោល​សញ្ញា​ចរាចរណ៍​

0

 

​ខេត្ត​ឧ​ត្ត​រ​មានជ័យ ៖ ​យ៉ាងហោចណាស់​មាន​មនុស្ស​៤​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល ដោយសារ​ជិះ​ម៉​តូ​ឌុប​គ្នា​មកពី​ដើរលេង កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៥ បាន​ទៅបុក​បង្គោល​ស្លាកស​ញ្ញាប​ង្ហា​ញ​ចរាចរណ៍ នៅ​ចំនុច​ផ្លូវជាតិ​៦៨ ស្ថិតនៅក្នុង​ភូមិពុល សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ភ្លាមៗ​ើ​នោះ​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​យើង ហៅ​ឡានពេទ្យ​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ទាំងយប់​។​​នគរបាល​ចរាចរណ៍​ក្រុង​សំរោង​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​រួមមាន​១-​ឈ្មោះ បូ សាន ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ (​អ្នកបើកបរ របួសធ្ងន់ បាក់ដៃ​) ។​IMG_8525២-​ឈ្មោះ សយ តុលា ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​អភិវឌ្ឍន៍ ឃុំ​-​ស្រុក​អន្លង់វែង (​រួម​ដំណើរ របួសធ្ងន់ បាក់ឆ្អឹង​ដងកាំបិត​) ។​៣-​ឈ្មោះ រ៉ា​ន ធូ​លឿ​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​អភិវឌ្ឍន៍ ឃុំ​-​ស្រុក​អន្លង់វែង (​រួម​ដំណើរ របួសស្រាល​) ។ ៤-​ឈ្មោះ ញឹម ប៊ុន​ណាន ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​អភិវឌ្ឍន៍ ឃុំ​-​ស្រុក​អន្លង់វែង (​រួម​ដំណើរ របួសធ្ងន់ បែកក្បាល​) ។​IMG_8523

​លោក ស៊ុន សាន អធិការនគរបាល​ក្រុង​សំរោង បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​យុវជន​៤​នាក់​បាន​ជិះ​ម៉ូតូ ឌុប​គ្នា​រហូតដល់​ទៅ​៤​នាក់ បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦៨ ក្នុង​ល្បឿន​លឿន​ដូច​ហោះ បាន​រេ​ចង្កូត​ទៅបុក បង្គោល​ដែក ដែលជា​ស្លាក​សញ្ញា​បង្ហាញ​ចរាចរ​ណ៍​មួយ​ទំហឹង បណ្តាល​ឲ្យ​មាន​អ្នកខ្លះ​បាក់ដៃ​និង​ខ្លះ​របួស​បែកក្បាល និង​ធ្ងន់​ស្រាល​ព្រោងព្រាត​។​ក្រោយ​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប៉ូលិស​យើង ហៅ​រថយន្ត សង្គ្រោះ​មក​ដឹក​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត រីឯ​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​នាំយក​មក​រក្សាទុក​ដើម្បី​ចាត់ការ​តាមច្បាប់​៕IMG_8522