​ខេត្តកំពង់ឆ្នាំង​ប្រារព្វ​ពិធី​គោរព​ព្រះ​វិញ្ញាណ​ក្ខ័​ន្ធ​ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​ន​រោ​ត្ដម​សីហនុ​

0

​ខេត្តកំពង់ឆ្នាំង ៖ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់​ស្ថាប័ន នៅក្នុង​ខេត្តកំពង់ឆ្នាំង ដឹកនាំ​ដោយ​លោក ឈួ​រ ច​ន្ទ័​ឌឿ​ន អភិបាលខេត្ត នៅ​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៥ បាន​ប្រារព្វ​ពិធី​គោរព​ព្រះ​វិញ្ញាណ​ក្ខ័​ន្ធ​ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​ន​រោ​ត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ គម្រប់​ខួប​៣​ឆ្នាំ​។​ពិធី​គោរព​វិ​ញ្ញា​​ណ​ក្ខ័​ន្ធ​នេះ​ធ្វើឡើង​នៅ ក្នុង​វត្ត​ធម្ម​វ​ន័ ស្ថិត​ក្នុងភូមិ​ត្រពាំង​អ​ញ្ជា​ញ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ដោយ​មា ន​ការរៀបចំ​ពិធី​អុជ​ធូប​ទៀន​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​ព្រះបាទ​សម្ដេច ព្រះ​ន​រោ​ត្ដម សីហនុ និង​បួងសួង​សុំ​សេចក្តីសុខ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​នៅក្នុង​ខេត្ត​ផងដែរ​។​so2
​នៅក្នុង​ពិធី​នេះ អ្នក​កាន់​កម្មវិធី​ក៏បាន​ឡើង​អាន​នូវ​ជីវប្រវត្តិ​និង​ស្នា​ព្រះ​ហ​ស្ថ​របស់​ព្រះករុណា​ផង​​ដែរ​ក្នុងការ​គ្រប់គ្រង​ដឹកនាំ​និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា និង​ការតស៊ូ​ទាម​តាម​ឯករាជ្យ​ជាតិ​ពី​អាណានិគម​បារាំង ការចរចា​រក​សន្តិភាព និង​ការ​បង្រួម​បង្រួម​ជាតិខ្មែរ​តែមួយ កសាងបាន​សុខសន្តិភាព​ពេញ​បរិបូណ៌​so1
​រហូតមកដល់​សព្វថ្ងៃ​នេះ ដែល​សុទ្ធតែជា​ស្នា​ព្រះ​ហ​ស្ថ​ព្រះអង្គ​មិន​កាត់ផ្តាច់​បានឡើយ​។
​ក្រៅពី​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ នៅក្នុង​ខេត្ត​បានធ្វើ​ព្រះរាជ​ពិធី​ខាងលើនេះ ដោយឡែក​នៅតាម​បណ្តា​ក្រុង​និង​ស្រុក​ទាំង​៨​ក្នុង​ខេត្ត ក៏មាន​ការរៀបចំ​ព្រះរាជ​ពិធី គោរព​ព្រះ​វិញ្ញាណ​ក្ខ័​ន្ធ​ព្រះអង្គ​ដូចនេះ​ដែរ​។ ស ម្រា​ប់​ក្រុង​កំពង់ឆ្នាំង គឺ​បានធ្វើ​ព្រះរាជ​ពិធី​នេះ​នៅ​វត្ត​ធម្មយុត្តិ ស្ថិត​ក្នុងភូមិ​ធម្មយុត្តិ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង​។​s3
​សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទ​នរោត្តម​សីហនុ ព្រះ​បរម​រតន​កោដ្ឋ បាន​យាង​ចូល​ទីវ​ង្គ​ត​នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ជាទី​កន្លែង​ដែល​ព្រះអង្គ​យាង​ទៅពិនិត្យ​ព្រះរាជសុខភាព ដោយ​ព្រះអង្គ​យាង​ចូល​ទីវ​ង្គ​ត នៅក្នុង​ព្រះ​ជន្មាយុ​៩០​ព្រះវស្សា ប្រជាពលរដ្ឋ​ជា​កូន ជា​ចៅ​ចៅទួត សូម​បួងសួង​ព្រះ​វិញ្ញាណ​ក្ខ័​ន្ធ​ព្រះ​បរម​រត​កោដ្ឋ សូម​យាង​ទៅកាន់​សុគតិភព​កុំបី​ឃ្លាត​ឡើយ​៕IMG-20151015-WA0008 IMG-20151015-WA0007