នគរបាលស្រុកប្រាសាទបាគងឃាត់ខ្លួនបុរសម្នាក់លួចកាបូបលុយនិងប្រើប្រាស់គ្រឿងញៀនបញ្ជូនទៅតុលាការ

0

សៀមរាប៖ កម្លាំងនគរបាលស្រុកប្រាសាទបាគង កាលពីថ្ងៃទី១៤ខែតុលា បានចាប់ខ្លួនបុរសម្នាក់បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បន្ទាប់ពីជននោះបានឡើងលួចទ្រព្យសម្បត្តិ ពីក្នុងផ្ទះជនរងគ្រោះ ហើយរត់គេចខ្លួនបាត់ស្រមោល។ជនសង្ស័យមានឈ្មោះតាន់ ទុំ ភេទប្រុស20151016_101634អាយុ២៨ឆ្នាំ រស់នៅភូមិព្រៃគុយ សង្កាត់អំពិលក្រុងសៀមរាប។ ចំណែកជនរងគ្រោះមានឈ្មោះអ៊ុច សារឿន ភេទស្រីអាយុ៥៣ឆ្នាំ ទីលំនៅភូមិគោកត្នោត ឃុំកណ្តែកស្រុកប្រាសាទបាគង។របាយការណ៏របស់នគរបាលបង្ហាញថា កាលពីថ្ងៃទី១២ខែតុលាកន្លងទៅ ជនសង្ស័យបានជិះកង់របស់ខ្លួនចេញពីផ្ទះសំដៅទៅផ្ទះស្រ្តីរងគ្រោះ ខណៈនោះជនសង្ស័យបានឡើងទៅលួចកាបូបលុយដែលក្នុងនោះមានខ្សែដៃមាស៥ជី១ខ្សែ កងដៃប្លាទីន១កង ខ្សែដៃប្លាទីន៥ជី១ខ្សែ លុយខ្មែរ២លានរៀល លុយដុល្លារ៣៣០ និងទូរសព្ទ័ដៃ២គ្រឿង។ ភ្លាមៗនោះជនរងគ្រោះឃើញទាន់ ក៏ស្រែកឲ្យគេជួយ ក្នុងពេលតែមួយជនសង្ស័យបានព្យាយាមរត់គេចខ្លួន ដោយជ្រុះទ្រព្យសម្បត្តិមួយចំនួន និងនៅសល់មួយចំនួន។របាយការណ៏បញ្ជាក់ទៀតថា បន្ទាប់ពីជនសង្ស័យបានលាក់ខ្លួនប៉ុន្មានថ្ងៃ នៅថ្ងៃទី១៤ខែតុលា រូបគេបានយកខ្សែកមាសទម្ងន់៥ជីទៅក់នលុយ៦០០ដុល្លារ ហើយបានទិញទូរសព្ទ័ដៃ១គ្រឿង ថ្នាំញៀន២កញ្ចប់ដើម្បីប្រើប្រាស់ជាមួយមិត្តភក្ត័ និងទិញសម្ភារៈសម្រាប់ប្រពន្ធសម្រាលកូន។ នៅសល់លុយ៣០០ដុល្លារ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនដល់ផ្ទះតែម្តង។ក្រោយពីបានប្រគល់ទ្រព្យសម្បត្តិ ដែលនៅសល់ទៅជនរងគ្រោះវិញ ជនសង្ស័យនិងវត្ថុតាងថ្នាំញៀន សមត្ថកិច្ចបានបញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី១៦ខែតុលា ក្រោមបទចោទ អំពើលួច៕ខេង ឧត្តម20151016_101634