បទល្មើសស្រះចិញ្ចឹមត្រីឆ្តោរជនជាតិយួនកើតពេញបន្ទុកនៅខេត្តសៀមរាបគ្មានការបង្រាប

0

ខេត្តសៀមរាប៖ ត្រីរ៉ស់និងត្រីឆ្តោរដែលច្បាប់ហាមឃាត់ដាច់ខាតមិនឲ្យចិញ្ចឹមដោយសាតែវាស៊ីកូនត្រីជាចំណីនិងបង្កឲវិនាសហិនហោចពូជត្រីពីបឹងទន្លេសាបត្រូវបានជនជាតិយួនបង្កើនការចិញ្ចឹមរាប់រយរាប់ពាន់ស្រះស្ទើរពទ្ធ័ជុំវិញក្រុងនិងខេត្តសៀមរាដោយគ្មានសមត្ថកិច្ចជុំនាញ្ជលផលIMG-20151016-WA0042និងសមត្ថកិច្ចពាក់ព័ន្ធបង្រាបនោះទេ។ តាមប្រភពច្បាស់ការបានឲដឹងថាបច្ចុប្បន្ននេះនៅក្នុងខេត្តនិងក្រុងសៀមរាបមានការចិញ្ចឹមត្រីឆ្តោរដោយជនជាតិយួនយ៉ាងអនាធិបតេយ្យនៅក្នុងក្រុងសៀមរាបជាក់ស្តែងនៅចំណុចភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាបតែម្តងមានការចិញ្ចឹមកូនត្រីឆ្តោររាប់តោននិងត្រីឆ្តោរធំៗរាប់ម៉ឺនក្បាលផងដែរ។ ប្រភពដដែលបានបន្តថាក្នុងមួយថ្ងៃៗកូនត្រីជាច្រើនតោនដែលជនជាតិយួននេសាទពីបឹងទន្លេសាបនិងទិញពីឈ្មួញនេសាទខុសច្បាប់បានក្លាយជានុយត្រីឆ្តោរគួរឲរន្ធត់។សមត្ថកិច្ចម្នាក់សុំមិនបញ្ចេញឈ្មោះបានឲដឹងផងដែរថាការដែលគេចិញ្ចឹត្រីឆ្តោរបានយ៉ាងរលូនដូច្នេះគឺពួកគេមានខ្នងធំណាស់បើនណាមួយហ៑ានប៉ះគឺរលាកមិនខាននិងម៉្យាងទៀតពួកគេត្រូវរ៉ូវគ្នាជាមួយជុំនាញជលផលនិងសមត្ថកិច្ចធំៗពាក់ព័ន្ធរួចរាល់អស់ហើយគ្មាអ្នកណាបង្រាបនោះទេ។បើទោះជាគេចុះបង្រាបគឺបានតែហៅម្ចាស់ចិញ្ចឹមត្រីទាំងនោះមកធ្វើកំណត់ហេតុផ្តិតខ្ចៅដៃបញ្ឈប់ការចិញ្ចឹមបន្តតែIMG-20151016-WA0040ប៉ុណ្ណោះ ដែលការអនុវត្តនេះផ្ទុយពីច្បាប់របស់ជលផលដែលបានចែង។ សមត្ថកិច្ចដដែលបានបន្តថាការដែលមន្រី្តអ្នកបង្រាបអនុវត្តផ្ទុយពីច្បាប់បែបនេះហើយដោយទទួលផលប្រយោជពីការចិញ្ចឹមត្រីឆ្តោរទើបមានភាពនាធិបតេយ្យយ៉ាងដូច្នេះនិងពូជត្រីនៅក្នុងបឹងទន្លេសាបស្ទើរតែវិនាសហិនហោច។ប្រភពដដែលបានបញ្ជាក់ថាបន្ទាប់ពីក្រុមចម្រុះបានចុះបង្រាបនៅបឹងទន្លេសាបនាពេលថ្មីៗនេះពួកគេបានដឹកជញ្ជូនកូត្រីឆ្តោរទាំធំនិងតូចយកមកចិញ្ចឹមនៅចំណុចខាងលើបន្ថែមទៀត។ ពាក់ពន្ធ័បទល្មើសខាងលើលោក ស្រីកែវសុភ័ក្រនាយផ្នែករដ្ឋបាលចុងឃ្នាសបានឱដឹងតាមទូស័ព្ទថាការចិញ្ចឹមត្រីឆ្តោរនៅចំណុចខាងលើលោកមិនបានដឹងនោះទេ?ហើយពេលនេះកូនចៅមិនបាននៅកន្លែងនោះទេរវល់ទៅបុណ្យភ្ជុំបិណ្ឌអស់ហើយចាំចប់បុណ្យសិនទើបកំលាំងមកជុំគ្នា។ចំណែកលោកព្រិនសាវិននាយខ័នរដ្ឋបាលជលផលសៀមរាបទូរស័ព្ទចូលច្រើនដងតែគ្មានអ្នកទទួល។ទោះបីយ៉ាងណាក្តីពលរដ្ឋបានរិះគន់ថាការដែលកើតមានបទល្មើសចិញ្ចឹមត្រីឆ្តោររបស់ជនជាតិយួនដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងខេត្តនិងក្រុងសៀមរាបនេះដោយសាតែមានការឃុបឃិតរវាងជុំនាញជលផលចាប់ពីថ្នាក់ក្រោមរហូតដល់នាយខ័នរដ្ឋបាលជលផលលោកព្រិនសាវិននិងមានការធូរលុងពីអាជ្ញាធរខេត្តផងដែរទើបបណ្តាលឱមានការចិញ្ចឹមត្រីឆ្តោរយ៉ាងអនាធិបតេយ្យរហូតទល់ពេលនេះគ្មានអ្នកបង្រាប៕វេហាស៍IMG-20151016-WA0045 (1) IMG-20151016-WA0044 (1) IMG-20151016-WA0042