បុរសម្នាក់ស្រវឹងខួបមានជំងឺសរសៃប្រាសាទ ហើយទៅដាក់ទ្រូ លប ដោយជំងឺរើ ក៏ប្រកាច់ឈ្លួកទឹកស្លាប់

0

.ឧត្តរមានជ័យ៖.កាលពីវេលាម៉ោង៣និង៣០នាទីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ យុវជនម្នាក់ផឹកស្រវឹងខួប ជាប្រចាំ ហើយមានជំងឺសរសៃប្រាសាទទៀត បានឆ្លាតទៅដាក់ទ្រូនិងលប នៅឆ្ងាយពីភូមិ ជំងឺបានរើឡើងប្រកាច់ធ្លាក់ទឹកឈ្លួកស្លាប់ ដោយខ្លួនឯង។លោកវរសេនីយ៍ត្រីអ៊ិនIMG_8529 កាយ អធិការនគរបាលស្រុកត្រពាំងប្រាសាទ បានឲ្យដឹងថា មានករណីលង់ទឹកស្លាប់ដោយខ្លួនឯង នៅភូមិស្រែកណ្តាល ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ជនរងគ្រោះឈ្មោះសុីម សា ភេទប្រុសអាយុ៣៧ឆ្នាំរស់នៅភូមិ ឃុំកើតហេតុខាងលើ ប្រពន្ធឈ្មោះលី វ៉ាង ភេទស្រីអាយុ៣៧ឆ្នាំរស់នៅជាមួយបតី។លោកវរសេនីយ៍ត្រីអ៊ិន កាយ អធិការនគរបាលស្រុកបានបន្តទៀតថា មូលហេតុជនរងគ្រោះជាមនុស្សស្រវឹងខួប ហើយមានជំងឺសរសៃប្រាសាទ បានទៅដាក់ត្រូ ដោយជំងឺរើ ក៏ប្រកាច់ឈ្លួកទឹកស្លាប់តែម្តងទៅ។កំលាំងជំនាញយើងបានចុះទៅត្រួតពិនិត្យ ដល់កន្លែងកើតហេតុ ឃើញថា ជនរងគ្រោះពិតជាមាន ជំងឺប្រកាច់ឈ្លួកទឹកស្លាប់ម៉ែន ហើយសមត្ថកិច្ចយើង បានប្រគល់សាកសពទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕IMG_8528