លោកតាវ័យ60ឆ្នាំម្នាក់ដេកស្លាប់ក្នុង វត្ដកោះសត្ថារាមសង្ស័យខ្យល់គ

0

ខេត្តកណ្តាល៖ បុរសវ័យ60ឆ្នាំម្នាក់ដេកស្លាប់ក្នុងវត្តកោះសត្ថារាមបង្កការ
ភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង5 និង30នាទីថ្ងៃទី16ខែ តុលា ឆ្នាំ 2015 ។
ចំណុចកើតហេតុក្នុងវត្តកោះសត្ថារាមភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយIMG-20151016-WA0006_resized
ខេត្តកណ្ដាល ។សពជនរងគ្រោះ ឈ្មោះតា មឿនហៅហែម ភេទប្រុស អាយុប្រហែល60ឆ្នាំ
(កំពស់១.៧០ម៉ែត្រ) មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅស្រុកកំ
ចាយមា ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅក្នុងវត្តកោះសត្ថារាមរយៈពេលជិត
មួយឆ្នាំហើយ ដោយមានជំងឺប្រចាំកាយ និងផឹកស្រាមិនហូបបាយ
បណ្តាលឲ្យខ្យល់គស្លាប់ ។ ជនរងគ្រោះគ្មានសាច់ញាតិបងប្អូននោះទេ។
នៅថ្ងៃកើតហេតុខាងលើ លោកតាគណៈកម្មការវត្តកោះសត្ថារាមបានប្រ
ទះឃើញបុរសវ័យ60ឆ្នាំម្នាក់នេះដេកស្លាប់ក្នុងបន្ទប់សាលាបឋមសិក្សា​ វត្ត
កោះសត្ថារាម ក៏បានផ្តល់ព័ត៌មានទៅកំលាំងប៉ុស្តិ៍នគរបាលរដ្ឋាគគីរ ចុះ
សហការណ៍កំលាំងជំនាញកោសល្យវិច្ឆ័យលោកអនុភូមិចិនកោះ លោក
ក្រុមប្រឹក្សាឃុំគគីរ លោកគ្រូពេទ្យឃុំគគីរចុះទៅដល់កន្លែងកើតហេតុ ធ្វើ
ការពិនិត្យសពលោកតា មឿនហៅតាហែមក្នុងពេលពិនិត្យឃើញមានស្នាម
ជាំខ្មៅ រលាត់សើស្បែកនៅលើពោះនិងទ្រូង ។ ក្រោយពីការពិនិត្យសព
រួចជំនាញបានសន្និដ្ឋានថា គឺពិតជាស្លាប់ដោយសាខ្យល់គប្រាកដមែន។
បញ្ជាក់សពឈ្មោះតា មឿនហៅតាហែមគ្មានបងប្អូនសាច់ញាតិទេ សពបានប្រគល់អោយគណៈកម្មការវត្តកោះសត្ថារាម និង អជ្ញាធភូមិឃុំដើម្បីធ្វើការបញ្ចុះក្នុងទីវត្តរង់ចាំបង
ប្អូនសាច់ញាតិស្វែងរក៕IMG-20151016-WA0010_resized