បន្ទាយមានជ័យ៖ យុវជនម្នាក់ត្រូវបាននគរបាលប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការនគរបាលខេត្តបន្ទាយមានជ័យឃាត់ខ្លួនខណះកំពុងផ្ទុកគ្រឿងញៀនក្រោមកែបម៉ូតូចំនួន១៥កំណាត់បំពុងបឺតបញ្ជូនទៅតុលាការហើយនៅថ្ងៃនេះ ។លោកវរ:សេនីយ៍ ធិន សីុនដេត
នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលខេត្តបន្ទាយមានជ័យបានអោយដឹងថា: ជនសង្ស័យខាងលើត្រូវបានសមកម្លាំងរបស់លោក ឃាត់ខ្លួនបានកាលពីរសៀលថ្ងៃទី១៤តុលា២០១៥ក្រោមការបញ្ជាពីលោក អាត់ ខែម ស្នងការខេត្ត នៅនិងមាត់ស្ទឹងសិរីសោភ័ណ ក្នុងភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោយភ័ណ ដែលជាតំបន់ចែកចាយយ៉ាងសកម្មនាពេលយប់ ។ជនសង្ស័យឈ្មោះ ចាត ទាវ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិសែសិន សង្កាត់អូរអំបិលក្រុងសិរីសោភ័ណហើយដក់ហូតបានគ្រឿងញៀនប្រភេទក្រាមពណ៍សដាក់ក្នុងបំពុងបឺតទឹកចំនួន១៥កំណាត់ ព្រមទាំងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនដាក់និងក្រោមកែបម៉ូតូម៉ាកហុងដាសេ១២៥ពណ៍ខ្មៅ។ក្រោយការឃាត់ខ្លួនបានបញ្ជូនជនសង្ស័យទៅការិយាល័យជំនាញក្នុងស្នងការខេត្តធ្វើការសាកសួរហើយនិងកសាងសំណុំរឿនបញ្ជូនខ្លួនទៅតុលាការនាថ្ងៃទី១៦នេះ៕




































