ជនជាប់ចោទពីបទលួចរថយន្តម្នាក់ត្រូវកំលាំងអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន

0

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី១៤ ខែ តុលា ឆ្នាំ ២០១៥ យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ពាង សុខេង ភេទ ប្រុស អាយុ ៥៨ឆ្នាំ រស់នៅភូមិ ស្វាយប៉ាក សង្កាត់​ ស្វាយប៉ាក រាជធានីភ្នំពេញ បានប្ដឹងចោទប្រកាន់ទៅលើឈ្មោះ ចៅ ភី ភេទ ប្រុស អាយុ ៥០ឆ្នាំ រស់នៅផ្ទះលេខ១E១ផ្លូវimage ប៉ាស្ទ័រ សង្កាត់ បឹងកេងកង១ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ ពីបទលួចរថយន្ត ។លោកឧត្តមសេនីយ៍ត្រីឱបូរិន្ទមេបញ្ជាកងរាជអាវុធហ្ថខេត្តបន្ទាយមានជ័យបានឲ្យដឹងថា នៅថ្ងៃទី២ ខែតុលាឆ្នាំ២០១៥ នេះឈ្មោះ ចៅ ភី បានឲ្យឈ្មោះ ពាង សុខេង ជួយទិញរថយន្ដម៉ាកលុចស៊ីសសេរី ២០១៤គ្រឿង ដើម្បីយកមកបង់រំលួសពេលឈ្មោះ ពាង សុខេង ​ក៍យល់ព្រមទៅទិញរថយន្ត១គ្រឿងម៉ាកលុចស៊ីសសេរី ២០១៤ ពណ៍ទឹកមាសតាមការចង់បានរបស់ឈ្មោះចៅ ភី រថយន្តនេះមានតំលៃ ៣៩៨០០ដុល្លាដោយយកប្រាក់កក់មុនចំនួន ៥០០០ដុល្លាហើយសល់ប៉ុន្មានបង់រំលួសក្នុង១ខែ ៦០០ដុល្លាដោយគិតអត្រាការប្រាក់១,៨ ភាគរយ។ ការព្រមព្រៀងបង់រំលួសនេះមិនទាន់បានធ្វើផង ស្រាប់តែនៅថ្ងៃទី៦ ខែ​ តុលា ឆ្នាំ២០១៥ ឈ្មោះ ចៅ ភី បានទៅផ្ទះរបស់ឈ្មោះពាង សុខេង ដែលជាម្ចាស់រថយន្ត ហើយនិយាយថាគេសុំជួលរថយន្តនោះទៅដឹកភ្ញៀវរយ:បាន២ថ្ងៃសិនដោយគេឲ្យតំលៃឈ្នួលក្នុង១ថ្ងៃ ២៥០ដុល្លាហើយថាឲ្យម្ចាស់រថយន្តឈ្មោះ ពាង សុខេង ទៅជាមួយផងដើម្បីឲ្យមានការទុកចិត្ត ពេលនោះជនសង្ស័យឈ្មោះ ចៅ ភី យករថយន្តពីឈ្មោះ ពាង សុខេងបានហើយក៍ប្រើល្បិចកលជិ:រថយន្តចាកចេញទៅតែម្នាក់ឯងដោយមិនយកម្ចាស់រថយន្តទៅជាមួយតាមការនិយាយគ្នារួចជិះគេចបាត់ទូរស័ព្ទក៏ពុំ លើក។លុះនៅថ្ងៃទី១៣ ខែតុលា​ឆ្នាំ២០១៥​ ឈ្មោះពាងសុខេងជាម្ចាស់រថយន្តបានស៊ើបដឹងថាឈ្មោះចៅភីបានមករស់នៅក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ ទើបគាត់បានធ្វើដំណើរមកកាន់ខេត្តបន្ទាយមានជ័យបានដាក់ពាក្យបណ្ដឹងដល់កងអាវុធហត្ថជួយស្រាវជ្រាវរកជននោះដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។លុះនៅថ្ងៃទី១៤ ខែ តុលា ឆ្នាំ២០១៥ កំលាំងអាវុធហត្ថក្រុងប៉ោយប៉ែតចំនួន៥នាក់ដឹកនាំដោយលោកវរ:សេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះស្រាវជ្រាវបាប់ខ្លួនជនសង្ស័យបាននៅចំណុចភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។លោកឱបូរិន្ទបាននិយាយថាយោងតាមចំលើយសារភាពរបស់ជនជាប់ចោទថារូបគេពិតជាបានយករថយន្តពីឈ្មោះ ពាង សុខេង កាលថ្ងៃទី៦ ខែ តុលា ពិតប្រាកដមែន បន្តែ យកមកជួលបន្តឲ្យទៅឈ្មោះ ជា សុភាព រស់នៅខេត្តកំពុងធំបន្តដើម្បីយកទៅដឹកភ្ញៀវនៅព្រលានយន្តហោះពោធិចិនតុង។ ក្រោយពីឈ្មោះជាសុភាពយករថយន្តទៅបាត់រហូតមករូបគេក៏រកមិនឃើញដែរ។ជនសង្ស័យត្រូវបានកងរាជអាវុធហត្ថកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី។ ចំណែករថយន្តសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត៕image