ស្លាប់ម្នាក់របួសធ្ងន់ម្នាក់ដោយសាបើកទៅបុករថយន្តកំពុងចរាចរណ៍

0

ខេត្តពោធិ៍សាតម៖ មេងប្រុសជំទង់ម្នាក់បានស្លាប់ភ្លាមបែកក្បាលហូឈាមនៅលើទ្រូងផ្លូវជាតិកឹកេខ៥ នឹងយុវជនទើបពេញវ័យម្នាក់ទៀត រងបួសនៅដង្ហើមចង្រឹត ដោយសាតែបើកម៉ូតូឌុបគ្នាឆ្លងកាត់ទទឹងផ្កូវជាតិខ្វះកាប្រុងប្រយ័ត្នមិនមើលមុខក្រោយឆ្វេងស្ដាំ ទៅបុករថយន្តimage7កំពង់ចរាចរណ៍លើផ្លូវជាតិ។ឧប្បហេតុនេះបានកើតឡើងកាលពីវេកាមោ៉ង ១២និង០០នាទីថ្ងៃត្រង់ ទី ១៦ ខែតុលា ២០១៥ នៅលើផ្លូវជាតិ៥ ចន្លោះគីឡូម៉ែត្រលេខ ១៦៧ ១៦៨។ស្ថិតនៅភូមិត្រពាំងកន្ទួត ឃុំបឹងកន្ទួតស្រុកក្រគរ ខេត្តពោធិសាត់ ។សាក្សីបានឃើញហេតុការណ៍នេះ បានព័ម៍នារៀបរាប់ប្រាប់លោក អែម រុន អធិការនគរបាលស្រុកក្រគរថា ៖ ដំបូងមានរថយន្ត ម៉ាកហ្វុយស្សូ ពាក់ផ្លាកលេខភ្នំពេញ 3 D 10 50 ដឹកម៉ាស៊ីុនច្រូតស្រូវពីរគ្រឿងបើកបរទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតដោយកាប្រើប្រាស់ល្បឿនលឿនទោះទីនោះ មានដាក់ស្លាកសញ្ញាចរាចរណ៍ឲ្យបន្ថយល្បឿន សម្រាប់សិស្សសាលាឆ្លងកាកាត់ក៍ដោយ ។ ស្របពេលជាមួយគ្នានោះដែរក៍មានម៉ូតូ១ គ្រឿងម៉ាកហុងដា C ១២៥ ពណ័ខ្មៅ ពាក់ផ្លាកលេខ ពោធិ៍សាត់1D 93 66 បើកបរពីជើងមកត្បូងចេញពីផ្លូវលំមួយខ្សែ សំដៅមកលើថ្នល់ជាតិ ដោយបើកល្បឿនលឿនពេក ពំមើលស្ថានភាព ក៍ឆ្លងថ្នល់ជាតិលេខ៥កាត់ទទឹងផ្លូវក្នុងគោលបំណងទៅខាងត្បូងផ្លូវជាតិវិញ ។ ក៍បានជ្រុលមកបុករថយន្ត ខាងលើនោះ ចំពាក់កណ្ដាលរថយន្តកំពុងរត់កាត់ផ្លូវជាតិបណ្តាលឲ្យក្មេងប្រុសជំទង់អង្គុយខាងក្រោយម្នាក់នៅកន្លែងកើតហេតុ បែកក្បាលហូឈាម យា៉ងរន្ធត់ស្លាប់ភ្លាម ដែលត្រូវបានគេស្គាល់ឈ្មោះម៉ៃ ភូថង ភេទប្រុស អយុ ១៥ ឆ្នាំនៅភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ( ស្លាប់ ) នឹងអ្នកបើកម៉ូតូឈ្មោះ សំ សុផន អាយុ ១៨ ឆ្នាំ ភេទប្រុស នៅភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ( របួសធ្ងន់)។លោកអធិកាបន្តថាក្រោយកើតហែតភ្លាមអ្នកបើករថយន្តបានចុះគេខ្លួនបាត់ ហើយសមត្ថកិច្ចនគរបាលប៉ុស្ត៍និងនគរបាលចរាចរណ៍ស្រុកក្រគរ ក៍បានទៅកន្លែងកើតហេតុ។ដិយសាកសពជនរងគ្រោះ ប្រគល់ឲ្យក្រុមគ្រួសារធ្វើបរណ្យតាមប្រពៃណី ឯអ្នករបួសបញ្ជូនទៅមន្ទីពេទ្យ ឃុំបឹងកន្ទួតសង្រ្គោះជាបឋម ។ដោយឡែកវត្ថុតាង រថយន្ត និងម៉ូតូប្រគល់អោយជំនាញ ចរាចរ ផ្លូវគោកខេត្តពោធិ៍សាត់យកទៅរក្សាទុក្វបណ្ដោះអាសន្នរងចាំដោះស្រាយពេលក្រោយ បន្ទាប់ពីវាស់វែងរូចរាល់៕image3 image7