អ្នកក្លាហានកាត់ផ្តួលដើមចំបក់រលំកាត់ផ្លូវខណដែលអាជ្ញាធរខេត្តចុះពង្រឹងសន្តិសុខតាមព្រំដែន

0

ស្ទឹងត្រែង៖ អ្នកក្លាហាននៅក្នុងភូមិវាលព្រីងក្នុងសង្កាត់សាមគ្គីក្រុងស្ទឹងត្រែងនាំគ្នាសោកស្តាយដើមចំបក់ដែលមានអាយុកាលរាប់រយឆ្នាំ និងមានមុខកាត់ជាង១ម៉ែត្រ ត្រូវបានគេកាត់ផ្តួលរំលំទៅលើថ្នាល់ជាតិលេខ៧ ដោយមិនបានពិគ្រោះយោបល់ឬជូនដំណឹងទៅផ្នែកជំនាញពាក់ពន្ធ័DSC05500 ខណដែលអាជ្ញាធរខេត្តចុះពង្រឹងសខតាមព្រំដែន។ដើមឈើដ៏ធំដែលមានប្រវែងជាង២០ម៉ែត្របានរលំកាត់ថ្នាល់ជាតិលេខ៧ធ្វើឲ្យស្ទះសារាចរណ៏ដល់អ្នកដំណើរប្រជាពលរដ្ឋនាំគ្នារិះគន់ថា៖ ដើមចំបក់មានអាយុកាលរយឆ្នាំមិនត្រូវកាប់វាបែបនេះទេ ពីព្រោះដើមឈើនេះ អាជ្ញាធរភូមិឃុំបានរក្សារទុកជាយូរយាមកហើយ ដើម្បីជាម្លប់គ្រាន់ភ្ញៀវទេសចរណ៏បានជ្រកនិងបានឃើញឈើធម្មជាតិធំៗថែមទៀត។លោកប៊ុនណារីអភិបាលក្រុងស្ទឹងត្រែងបានបញ្ជាក់ថា៖ រឿងកាប់ដើមឈើដ៏ធំនេះលោកពិតជាមិនបានដឹងម៉ែនតែកន្លងមកអាជ្ញាធរ ធ្លាប់បានពន្យល់ណែនាំឲ្យប្រជាពលរដ្ឋ ឲ្យចេះស្រឡាញ់ដើមឈើ និងនាំគ្នាដំាមិនត្រូវកកាប់បំផ្លាញទេ ជាពិសេសកាលពីថ្ងៃភ្ជុំបិណ្យកន្លងមកថ្មីៗនេះ អាជ្ញាធរបានចលនាប្រជាពលរដ្ឋនៅក្នុងសង្កាត់សាមគ្គីនេះ នាំគ្នាដាំដើមឈើប្រណិតឡើងវិញ ស្រាប់តែពេលនេះមិនដាំ ទៅជានាំគ្នាកាប់ទៅវិញ។លោកម៉ៅអ្នកកាប់ឈើនេះបាន15QQ16_14.13អះអាងថា៖បើមិនកាប់ទេនោះទុកយូរទៅវាអាចរលំធ្វើឲ្យគ្រោះថ្នាក់ហើយវានៅពីមុខផ្ទះរបស់គាត់ផង តែទោះជាយ៉ាងណាក៏គាត់ទទួលខុស ពីព្រោះការកាប់ឈើនេះមិនបានប្រាប់អាជ្ញាធរនិងមន្ត្រីជំនាញដោយសំអាងថាជាឈើនៅមុខផ្ទះខ្លាចពេលមានភ្លៀងព្យុះរលំប៉ះពាល់ដល់ផ្ទះសំបែង។ជួបជាមួយហេតុការណ៏នេះ លោកកុលសំអុលអភិបាលខេត្តបានដាក់បទបញ្ជារឲ្យផ្នែកជំនាញរដ្ឋបាលព្រៃឈើនិងមន្ត្រីសាធារណៈការចុះទៅត្រួតពិនិត្យមើលតើឈើនេះយើងមានដាក់បំរាមរក្សារទុកដែរឬយ៉ាងណាហើយសហការគ្នាដោះស្រាយទៅតាមស្ថានភាពជាក់ស្តែងគួទុកឲ្យគាត់ប្រើប្រាស់ឬយកមកទុកជាសម្បត្តិរដ្ឋ។ចំពោះរឿងឈើនេះអ្នកសាព័ត៌មានយើងទាក់ទងទៅលោកឈៀងតុលាប្រធានរដ្ឋបាលព្រៃឈើតាមទូរសព្ទ័តែលោកមិនបានលើកតែទោះជាយ៉ាងណាក៏ដោយលោកម៉ៅតារ៉ាស្នងការនគបាលខេត្តអះអាងថាឈើនេះមិនអាចបាត់ទៅណាបានទេ។សូមបញ្ជាក់ថា៖ដើមឈើធំៗទាំងនេះប្រជាពលរដ្ឋយើងគួរតែសមល្មមយល់ដឹងខ្លះហើយមិនត្រូវនាំគ្នាកាប់បែបនេះទេបើទោះបីវាមានស្ថានភាពយ៉ាងណាក៏ត្រូវតែធ្វើការពីគ្រោះយោបល់ជាមួយផ្នែកជំនាញឬអាជ្ញាធរជាមុនសិនពីព្រោះពួកគាត់មិនមែនទុកឲ្យប្រជាពលរដ្ឋរងគ្រោះនោះទេ៕DSC05500 15QQ16_14.13 6_14.12