ខេត្តឧត្តរមានជ័យ៖ ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រជាមួយរដ្ឋាភិបាល ក្រុមសាមនខេមរះអភិវឌ្ឍន៍ បានសហការជាមួយអាជ្ញាធរខេត្តឧត្តរមានជ័យ បាននាំយកអំណោយជាថវិការ គ្រឿងឧបភោគ បរិភោគ និងសម្ភារះប្រើប្រាស់ទៅចែកជូនដល់ចាស់ជរា ពលរដ្ឋក្រីក្រ និងស្ត្រីដែលទើបឆ្លងទន្លេថ្មីៗ ក្រោយបុណ្យភ្ជុំ កាលពីវេលា៧និង២០នាទី ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥នេះ ក្នុងន័យវប្បធម៌ចែករំលែក។ពលរដ្ឋដែលទទួលបានអំណោយពីថ្ងៃនេះ ពលរដ្ឋក្រីក្រ ចាស់ជរា មានចំនួន៥០គ្រួសារ និងស្រី្តទើបឆ្លងទន្លេថ្មីៗ២០ គ្រួសារ មកពីភូមិចំនួន១០ ក្នុងឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ពិធីចែកនេះក៏មានការចូលរួមពីលោក លោកស្រី មន្ត្រីរាជការ មេភូមិ មេឃុំ កម្លាំងប្រដាប់អាវុដ និងតំណាងក្រុមហ៊ុនខាងលើផងដែរ។
តំណាងក្រុមហ៊ុនសាមនខេមរះអភិវឌ្ឍន៍ លោក ឡុង ប៊ុនអាង បានឲ្យដឹងថា អំណោយដែល យកមកចែកជូនថ្ងៃនេះសម្រាប់ចាស់ជរា និងពលរដ្ឋក្រីក្រ ១គ្រួសារទទួលបាន១ម៉ឺនរៀល អង្ករ ថ្នាំពេទ្យ ស្ករស អំបិល ប៊ីចេង ទឹកត្រី ទឹកស៊ីអ៊ីវ នំពងទា។រឯស្ត្រីទើបឆ្លងទន្លេទទួលបានថវិការមួយ គ្រសារ៣ម៉ឺនរៀល បន្ថែមក្រៅពីអំណោយដូចខាងលើ។
លោក ទេព ប៉ូច មេឃុំថ្លាត បានថ្លែងថា នេះគឺជាកិត្តយសណាស់ដែលក្រុមហ៊ុនឯកជន សប្បុ រសជន បាននាំយកអំណោយមកចែកពលរដ្ឋក្រីក្រដល់មូលដ្ឋានរបស់លោក បើទោះអំណោយនេះតិចតួចក្តីតែវាក៏អាចជួយសម្រួលដល់ការហូបចុករបស់ពលរដ្ឋបានមួយរយះពេលដែរ។នេះស្តែងឲ្យឃើញថា ជាសកម្មភាពដ៏ប្រពៃប្រកបក្នុងន័យខ្មែរចេះជួយខ្មែរគ្រាក្រ ទាំងនេះគឺដោយសារតែប្រទេសជាតិរបស់ យើងមានសុខសន្តិភាព ក្រោយការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលបច្ចុប្បន្ន៕




































