លោកយាយ​ម្នាក់​ស្លាប់​ហើយ​បងប្អូន​ដង្ហែ​យកទៅ​ដុត​នៅមាន​សភាព​ទន់​មិន​ហាន​ដុត​ខ្លាច​ប្លឹ​ក​

0

​ខេត្តបន្ទាយមានជ័យ​ ​លោកយាយ​ម្នាក់​បាន​ស្លាប់​អស់​រយះពេល​២​ថ្ងៃ​ហើយ​ក្រោយពី​បានធ្វើ​បុណ្យ​រួច​ចប់សព្វគ្រប់​ក្រុមគ្រួសារ​បាននាំគ្នា​ដង្ហែ​ក​សព​យកទៅ​ដុត​ក្រោយពេល​លើកសព​ចេញពី​ក្តាម​ម្ឈូស​រួចមក​សព​នោះ​ហាក់ដូចជា​នៅមាន​សភាព​ទន់​ដូច​មនុស្ស​នៅរស់​ក្រុមគ្រួសារ​មិន​ហាន​បូជា​ទុក​មើល​បន្តិចទៀត​ខ្លាច​លោកយាយ​ប្លឹ​ក​។​បើតាម​ការអះអាង​រប​ស់​ក្រុមគ្រួសារ​សព​បាន​ឲ្យ​ដឹងថា​លោកយាយ​មានឈ្មោះ សាក​ទឺង អាយុ​៦៤​ឆ្នាំ​លោកយាយ​មានកូន​៦​នាក់​និង​ចៅ​បង្កើត​១២​នាក់​ហើយ​សព្វថ្ងៃ​មាន​ចៅ​២​នាក់​រស់នៅ​ក្នុងបន្ទុក​ជាមួយ​គាត់​តាំង​២​តូច​មក​ម្លេះ​ព្រោះ​ម្តាយ​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​បាត់​ជា​យូរ​ខែ​ឆ្នាំ​មកហើយ​លោកយាយ​សព្វថ្ងៃ រស់នៅក្នុង​ភូមិ​រ៉ោ​ង​ម៉ា​សី​ុ​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយ​មាន​ជ័​។​imageលោកយាយ​ស្លាប់​នៅវេលា​ម៉ោង​៤​ល្ងាច ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០១៥​។​ក្រុមគ្រួសារ​បាន​និយាយ​បន្តទៀតថា​ក្រោយពី​បានធ្វើ​បុណ្យសព​បាន​២​ថ្ងៃ​រួចមក​ក្រុមគ្រួសារ​ក៏បាន​ដង្ហែ​សព​យកមក​ដុត​នៅ​វត្ត​សុភមង្គល ហៅ​វត្ត​ក្បាល​ខ្មោច ក្រោយពេល​លើកសព​ចេញពី​ម្ឈូស​រួចមក​ស្រាប់តែ​សព​នៅមាន​សភាព​ទន់​ហាក់បីដូច​មនុស្ស​រស់​អញ្ចឹង​ពេលនោះ​ក្រុម​គ្រសារ​មិន​ដាច់ចិត្ត​បូជា​ទេ​ព្រោះ​ខ្លាច​លោកយាយ​ប្លឹ​ម​ក៏​តម្កល់ទុក​នៅ​ជិត​ប​ច្ឆា​ខ្មោច​បន្ត​ខ្លាច​គាត់​រស់​ឡើងវិញ​។​image (2)ក្រុមគ្រួសារ​បាន​និយាយ​បន្តទៀត​ថាស​ពបាន​តម្កល់ទុក​អស់​រយះ​ជា​ច្រើម​ម៉ោង​មកហើយ​ដូចជា​គ្មានអ្វី​ប្រែប្រួល​នោះឡើយ ចំណែក​អាច្ចារ្យ​វិញ​បាន​និយាយថា​សព​នោះ​មាន​សភាព​ប្រែប្រួល​ចុងដៃ​និង​បបូ​មាត់​មាន​សភាព​ខ្មៅ​បន្តិច​ម្តងៗ​។​បើតាម​ការ​ឲ្យ​ដឹង​ពី​កូន​និង​ចៅ​របស់គាត់​បាន​មូលមតិ​គ្នា​បាន​និយាយថា​នៅ​ម៉ោង​៤​ល្ងាច​នេះ​គាត់​និង​អ​ញ្ជើ​អ្នកជំនាញ​ឲ្យ​មក​ពិនិត្យ​សព​ម្តងទៀត​បើ​អ្នកជំនាញ​ថា​សព​នេះ​ពិតជា​ស្លាប់​ពិត​ប្រក​ដ​មែន​នោះ​ក្រុមគ្រួសារ​និង​នាំគ្នា​បូជា​គាត់​ទៅតាម​ប្រពៃណី​តែម្តង​៕