សៀមរាប ៖ ប៉ូលិសសន្តិសុខផ្ទៃក្នុងរបស់ក្រសួងបាន សហការជាមួយប៉ូលិសស្នងការនគរបាលខេត្តសៀមរាបអធិការនគរបាលក្រុងសៀមរាបប៉ុស្ត៏សង្កាត់ស្លក្រាមរួមនិងមេភូមិ
បន្ទាយចាស់ចូលរួមផងដែរ ហើយការបង្ក្រាបជាលើកទី៤នូវ ករណីជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិតនៅក្នុង ភូមិគ្រឹះ ដែលជនជាតិចិនជួលមួយកន្លែងស្ថិតនៅខាងក្រោយជាងធ្វើម៉ាសី
នត្រជាក់បាត់ដំបងដែលមានចំម្ងាចពីផ្លូវជាតិលេខ៦ជាង២០០មែត្រស្ថិតនូវចំណុចភូមិបន្ទាយ
សង្កាត់ស្លក្រាមក្រុង ខេត្តសៀមរាប។
ហើយប្រតិបត្តិការនេះដែរបានធ្វើឡើងកាលវេលាពីរសៀលម៉ោង១និង៣០ក្នុង ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥ក៏បានបញ្ចប់ទៅវិញនូវម៉ោង៥និង៣០នាទីនូវល្ងាចថ្ងៃដដែលនេះដោយពុំមានការឃាត់ខ្លួនជនល្មើសណាម្នាក់បាននោះទេ។
មន្ត្រីប៉ូលិស ដែលចុះប្រតិបត្តិការ បានលួចខ្សឹបប្រាប់កម្ពុជាថ្មីថា ករណីខាងលើនេះសមត្ថកិច្ចរឹបអូសបានតែវត្ថុតាងបទល្មើសប៉ុណ្ណោះ ចំណែកជនល្មើស ជាជនជាតិចិននោះអាចនឹងរត់គេចខ្លួនបាត់អស់តាំងពី១០ថ្ងៃពីព្រោះនូវក្នុងភូមិគ្រឹះនោះគេបិតទ្វារចោល មុនការចុះបង្ក្រាបនេះមកម្ល៉េះ។ ចំពោះវត្ថុតាងជាសម្ភារៈនោះ គឺជនល្មើសបានយកទៅជាមួយខ្លះ និងនៅសេសសល់ក្នុងភូមិគ្រឹះនោះខ្លះ។
មន្ត្រីប៉ូលិសដដែលបានបន្តថា ការចុះបង្ក្រាបនេះធ្វើឡើងបន្ទាប់ពីប៉ូលិសសន្តិសុខផ្ទៃក្នុងរបស់ ក្រសួងបានទទួលព័តិមានករណីខាងលើក៏បានសហការជាមួយប៉ូលិសស្នងការនគរបាលខេត្ត ធ្វើការបង្ក្រាបយ៉ាងស្ងៀមស្ងាត់បំផុត ក៏ពុំមានបែកធ្លាយនោះទេ ប៉ុន្តែជនល្មើសនៅតែអាចគេចខ្លួនមុនសមត្ថកិច្ចចុះបង្ក្រាបបានដដែល។
ទោះបីយ៉ាងណាក៏ដោយក៏ប្រតិបត្តិការនេះហាក់បីដូចជាមានការបិទបាំងពី ព្រោះមិនអនុញ្ញាតឲ្យអ្នកយកព័ត៌មានផ្ដិតយករូបភាពនោះទេ ដែលទំនងជាមានការខ្មាសអៀន ក្នុងការចុះបង្ក្រាបយឺតមួយជំហានធ្វើឲ្យជនល្មើសមានឱកាសគេចខ្លួន តាំងពី១០ថ្ងៃមុនដូច្នេះ។ នេះជាលើកទី៤ហើយ ដែលសមត្ថកិច្ចធ្វើការចុះបង្ក្រាបករណីចាប់ជំរិតតាមប្រព័ន្ធ អ៊ីនធឺណិត ប៉ុន្តែមានតែលើកទី៤នេះប៉ុណ្ណោះ ដែលការបង្ក្រាបរឹបអូសបានតែវត្ថុតាង មិនអាចចាប់ខ្លួនជនល្មើសបាននោះ។ ចំពោះឧបករណ៍ សម្ភារៈ ដែលរឹបអូសបានទាំងអស់សមត្ថកិច្ចកម្ពុជាបានប្រគល់ឲ្យប៉ូលិសInterpol របស់ចិនគ្រប់គ្រង។ ចំណែកភូមិគ្រឹះ ដែលជនជាតិចិនជួលនោះ ត្រូវបិទផ្អាកជាបណ្ដោះអាសន្នសិន។
គួរបញ្ជាក់ថា ភូមិគ្រឹះខាងលើ ត្រូវបានគេជួល ដោយមានកុងត្រារយៈពេល១៥ឆ្នាំគិតចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៤ ហើយត្រូវបានជួលបន្តបន្ទាប់គ្នា ពីមួយទៅមួយ។
តែទោះបីជាយ៉ាងណាក៏ដោយក៏សមត្ថកិច្ចមិនទាន់បញ្ឈប់នៅការជ្រាវស្វែងរកចាប់នាក់ប្រព្រឹត្តបទល្មើសខាងលើនោះអោយទាល់តែបាន។
ដោយគឿនវ៉េត



































