ខេត្តកំពង់ឆ្នាំង៖ បុសរម្នាក់បានរងរបួសបែកប្រអប់ជើងធ្ងន់ធ្ងរ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ដោយបានជិៈម៉ូតូចេញពីផ្លូវលំ ទៅបុកនិងរថយន្តស៊ីទែនដឹកហ្គាស់នៅលើផ្លូវជាតិមិនគោរពសិទ្ធធទិភាព។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង៣០នាទី រសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥ នៅចំណុចមុខផ្ទះសំណាក់ផ្កាយព្រឹក ស្ថិតនៅក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។ សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំង បាននិយាយអោយដឹងថា៖ ជនរងគ្រោះមានឈ្មោះ អេត សាន អាយុ៣៤ឆ្នាំ មានទីលំនៅ ភូមិគោកបន្ទាយ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ។ ចំណែកអ្នកបើ កបររថយន្តស៊ីទែនដឹកហ្គាស់ ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ3B. 3726 មានឈ្មោះ ចាន់ សុ ភាព អាយុ៣៧ឆ្នាំ មានទីលំនៅក្នុងរាជធានីភ្នំពេញ ។
មុនពេលកើតហេតុ បុរសរងគ្រោះបានជិៈម៉ូតូម៉ាក សង់កូរ៉េពណ៌ក្រហមគ្មានស្លាកលេខ តាមផ្លូវចាក់កៅស៊ូក្នុងខេត្ត ក្នុងដំណើរពីកើតមកលិច លុះមកដល់ចំណុចកើតហេតុដែលជាផ្លូវប្រសប់បែកជា៤ជាមួយផ្លូវជាតិ ស្រាប់តែជ្រុលទៅបុកកាងមុខរថយន្តស៊ីទែនដឹកហ្កាស ដែលកំពុងបើកបរពីត្បូងទៅជើង ក្នុងដំណើរខ្វែងទិសគ្នា បណ្តាលអោយបុរសរងគ្រោះបោកត្រូវកង់មុខរថយន្តខាងស្តាំ ហើយបានខ្ទៀត
ចេញផុតពីរថយន្ត និងបណ្តាលអោយរងរបួសប្រអប់ជើងស្តាំធ្ងន់ធ្ងរ ។ ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានឈប់រថយន្ត ដោយមិនបានរត់គេចទៅណាឡើយ ចំណែកជនរងគ្រោះ ត្រូវបានរថរយន្តសាមុយដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។
រថយន្តនិង ម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចយក ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំ ពង់ឆ្នាំង និងបានវាស់វែងប្លង់នៅចំណុចកើតហេតុ កសាងសំណុំរឿងតាមនិតិវិធី ដើម្បីរង់ចាំការដោះស្រាយជាមួយភាគីទាំង២តាមផ្លូវច្បាប់ ។
សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងបានបញ្ជាក់អោយដឹងថា៖ ក្រោយពេលដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត សមត្ថកិច្ចបានទទួលបទបញ្ជារពីលោកស្នងការនគរបាលខេត្ត អោយវាស់ជាតិអាល់កុលលើជនរងគ្រោះ ហើយពិនិត្យឃើញមានជាតិអាកុលនៅក្នុងខ្លួនជនរងគ្រោះ ទើបសមត្ថកិច្ចសន្និដ្ឋានថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយជនរងគ្រោះបើកបរក្នុងស្ថានភាពស្រវឹង និងមិនគោរពសិទ្ធអទិភាពរថយន្តក្នុងពេលបើកបរ ៕



































