ខេត្តបន្ទាយមានជ័យ បុរស់វ័យក្មេងបែកថ្នាំម្នាក់មកពីប្រទេសថៃមកលេងភ្ជុំបិណ្ឌជាមួយបងប្អូនបែកថ្នាំខ្លាំងដាច់យកខ្សែអង្រឹងមកចង កសម្លាប់ខ្លួននៅរូតកណ្តាលផ្ទះយ៉ាងអាណោចអាធម៍នៅវេម៉ោងចន្លោះពីម៉ោង១១ដល់១២អាធ្រាត្រ នៅថ្ងៃទី១៧ខែតុលាឆ្នាំ២០១៥នៅចំណុចកណ្តាលរូតផ្ទះ នៅក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។លោកឈឹមវុ ទ្ធី មេប៉ស្តិ៍ សង្កាត់អូរអំបិលបាននិយាយថាសពមានឈ្មោះ លឹមហោឡៃភេទប្រុសអាយុ២៤ឆ្នាំមានបងប្អូន៣នាក់ ឪពុកឈ្មោះរឹមរៀម ម្តាយឈ្មោះហេងពេក រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យគ្រួសារមួយនេះទៅធ្វើការនៅប្រទេថៃទាំងអស់សព្ទថ្ងៃឪពុកម្តាយនៅថៃទាំងអស់គ្នា។
លោកឈឹមវុទ្ធីបាននិយាយបន្តទៀតថាមុនពេលកើតហេតុឈ្មោះឡៃនោះនៅប្រហែលម៉ោង៩យប់បានអង្គុយលេងជាមួយយាយតានៅកណ្តាល ផ្ទះពេលនោះឈ្មោះឡៃចេះតែមមើមមាយថាមានគេចង់មកសម្លាប់ខ្លួនហើយឈ្មោះឡៃនោះបាននិយាយទៀតថាកុំធ្វើបាបខ្ញុំៗដឹងកំហុសហើយចេះតែនិយាយម្នាក់ឯងដូចមនុស្សឆ្កួតអញ្ចឹង។ពេលនោះក្រុមគ្រួសារបាននាំគ្នាចូលដេកលង់លក់អស់លុះនៅព្រឹកម៉ោង៥ទាបភ្លឺក្រុមគ្រួសារបានប្រទះឃើញឈ្មោះឡៃនោះយកខ្សែអង្រឹងប្រវែង៣ម៉ែត្រយមទៅចងក នៅរូតកណ្តាលផ្លូវក្នុងផ្ទះដើរចេញចូលស្លាប់ឡើងរឹងមិនដឹងស្លាប់ពីថ្មើរណាមក។
ពេលនោះមានការភ្ញាក់ផ្អើលយ៉ាខ្លាំងក្រុមគ្រួសារបានរត់មកមើលហើយក៏លើកដាក់ចុះបានរាយការទៅមេប៉ុស្តិ៍ឲ្យចុះមកពិនិត្យសព។លោកឈឹមវុទ្ធីបាននិយាយបន្តទៀតថាសពនេះពិតជាស្លាប់ដោយចង ក ពិតមិនពុំមានជាប់ពាក់ពន្ធនិងអំពើឃាតកម្មនោះឡើយ។សពត្រូវបានតម្កល់ទុកនៅផ្ទះដើម្បីចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី៕



































