​អ្នកទោស​ជាប់គុក​ក្នុង​ពន្ធនាគារ​បណ្ដោះអាសន្នរ​យៈ​ពេល​២​ឆ្នាំ​ហើយ​នោះ​សុំ​ឲ្យ​តុលាការ​បើកសវនាការ​ឲ្យ​បាន​ឆាប់​កុំ​ពន្យារពេល​បន្តទៀត​

0

​ខេត្តបន្ទាយមានជ័យ​ ថ្មីៗ​នេះ​លោក​សុ​ឹ​ម​សុផល​ប្រធាន​ព​ន្ធា​គារ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ឲ្យ​ដឹងថា គិត​រហូតមក​ដល់ពេលនេះ អ្នកទោស​ដែលជា​ប់​ក្នុង​ពន្ធនាគារ​ខេត្ត​សរុប​ចំនួន​៩៩៨​នាក់ ស្រី​១០៧​នាក់ ក្នុងនោះ​មាន​អនីតិជន​ចំនួន​៣៤​នាក់ ស្រី​៤​នាក់ ជនជាតិ​បរទេស​ចំនួន​២៨​នាក់ ស្រី​៩​នាក់ ក្នុងនោះ​ជនជាតិ​ថៃ​ចំនួន​១២​នាក់ ស្រី​ម្នាក់ ជនជាតិ​វៀតណាម​ចំនួន​១១​នាក់ ស្រី​៨​នាក់ ជនជាតិ​ឡាវ​ចំនួន​ម្នាក់​លោក​បាន​សំណូមពរ​ដល់​ព្រះរាជអាជ្ញា​ខេត្តបន្ទាយមានជ័យ​ដែលមាន​អ្នកទោស​ជាប់​ក្នុង​ពន្ធនាគារ​បណ្តោះអាសន្ន​ដ​ល់​ទៅ​២​ឆ្នាំ​នោះ​លោក​សុំ​ឲ្យ​តុ លា​ការបើក​សវនាការ​ឲ្យ​បាន​ឆាប់​កុំ​ពន្យា​ពេល​បន្តទៅទៀត​ព្រោះ​មាន​អ្នកទោស​ខ្លះ​មាន​ភាព​អ​យុ​ត្តិ​ធ​ម៍​។image លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​ក្នុង​ពិធី​ចែក​អំណោយ​ជូន​ដល់​អ្នកទោស​ដែល​កំពុង​អប់រំ​កែប្រែ​ខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​ដែលជា​អំណោយ​របស់​មន្ត្រី​ថ្នាក់ដឹកនាំ រួមជាមួយ​នឹង​សប្បុរសជន​ក្នុង​ខេត្ត​នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ដែលជា​បុណ្យប្រពៃណី ហើយ​អំណោយ​ទាំងនោះ​មានដូចជា នំប៉័ង​ចំនួន​១០០០​ដើម ស្កសរ​ចំនួន​៥០០​គីឡូក្រាម ទឹក​សុទ្ធ​ចំនួន​៩០​យួរ បារី​ចំនួន​១០​សង់​លោក​លី​សារី​សំណូមពរ​ដល់​អ្នកទោស​ទាំងអស់​ត្រូវ​ឲ្យ​ចេះ​កែខ្លួន​ឲ្យ​បានល្អ​ដើម្បី​ក្លាយខ្លួន​ទៅជា​មនុស្ស​ល្អ​រស់នៅ​ក្នុងសង្គម​ពេលដែល​ខ្លួន​ចេញពី​គុក​។ image (1)លោក​ឧកញ៉ា ហង្ស ស៊ីផា ទីប្រឹក្សា​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាន​ឲ្យ​ដឹងថា ក្រោយ​ពេលដែល​នាំយក​អំណោយ​មក​ចែកជូន​អ្នកទោស​ដែល​កំពុង​អប់រំ​កែប្រែ​ក្នុង​ពន្ធនាគារ​ខេត្ត​នាពេលនេះ​គឺមាន​អ្នកទោស​ខ្លះ​ជាប់ពន្ធនាគារ​រហូតដល់​២​ឆ្នាំ​មកហើយ​មិនទាន់​ត្រូវបាន​តុលាការ​បើកសវនាការ​កាត់ទោស​ឬ​ជំនុំជម្រះ​នៅឡើយ​ទេ ហើយ​អ្នកទោស​ទាំងនោះ​ក៏បាន​ធ្វើការ​សំណូមពរ​សុំ​ឲ្យ​មន្ត្រី​អនុវត្តន៍​ច្បាប់​ក្នុង​ប្រព័ន្ធតុលាការ​ត្រូវអនុវត្ត​ន៍​ឲ្យ​បាន​ឆាប់​កុំ​ពន្យារពេល​ទុក​យូរពេក​ដើម្បី​ឲ្យ​ពួកគាត់​មាន​សេរីភាព​ឡើងវិញ ។​