កំពង់ស្ពឺ ៖ កម្លាំងអាវុធហត្ថ នៃមន្ទីរយុត្តិធម៌ ខេត្តកណ្តាល សហការ ជាមួយនឹងកម្លាំងកងរាជអាវុធហត្ថ ស្រុកភ្នំស្រួច បានឃាត់ខ្លួនជនសង្ស័យបានម្នាក់ ពាក់ព័ន្ធពីបទជួញដូរ និង ចែកចាយគ្រឿងញៀន ស្ថិតនៅ ចំណុចភូមិ គិរីរស្មីឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥ ។
មន្ត្រីអាវុធហត្ថ ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ជនសង្ស័យ ម្នាក់ឈ្មោះ ហេង សាលី (ហៅតុប) ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិកុមារពេទ្យ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានកងកម្លាំង កងរាជអាវុធហត្ថ ស្រុកភ្នំស្រួច ធ្វើការឃាត់ខ្លួននៅចំណុចភូមិ គិរីរស្មីឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ពីបទជួញដូរ និងចែកចាយគ្រឿងញៀន ដ៏សកម្ម ។
ក្នុងប្រតិបត្តិការ បង្ក្រាបនេះដែរ កម្លាំងជំនាញបាន ចាប់ដកវត្ថុតាង រថយន្តកូ រ៉ូឡាពណ៌ខ្មៅ០១គ្រឿង ស៊េរីឆ្នាំ១៩៩៨ ម៉ាទឹកកក០២កញ្ចប់ ទូរស័ព្ទ០២គ្រឿង ថ្នាំយ៉ាម៉ា០៦គ្រាប់ ជញ្ជីងថ្លឹងថ្នាំ ០១ កន្ទោងច្រកថ្នាំ០១ថង់ ដែកកេះចំនួន៥៣ មេអាប៉ោង០២ ទុយោ១២ ដែកប្រលៀក០២ ដាវ០១ ម៉ាស៊ីនត្រង់ទីន័រ០១ លុយដុល្លារ ២១០ ប្រាក់បាត ២០០ លុយកូរ៉េ១០០ ប្រាក់រៀល២៣ ២៣០០ រៀល បណ្តោងខ្សែក០១ និងថង់សម្រាប់ច្រកថ្នាំ១៧ ។បច្ចុប្បន្ន ជនសង្ស័យខាងលើ និងវត្ថុតាង បញ្ចូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។




































