ខេត្តបន្ទាយមានជ័យ ជនសង្ស័យជួញដូរគ្រឿងញៀនចំនួន៣នាក់ត្រូវបាននគបាលប្រឆាំងនិងគ្រឿងញៀនមួយក្រុមដឹកនាំដោយលោកវរសេនីយ៍ ឯក ចាបសុផារិទ្ធស្នងការរងខេត្តបន្ទាយមានជ័យបានចុះសហការណ៍ជាមួយកំលាំនគបានស្រុកព្រះនេត្រព្រះចុះបង្ក្រាបយុវជនបានចំនួន៣នាក់ដែលកំពុងនាំគ្នាជក់និងចែកចាយគ្រឿងយ៉ាងសកម្មនិងដកហូតបានវត្ថុតាងថ្នាំម៉ាទឹកកកបានចំនួន២ថង់ព៌ណ សតូចបញ្ជូមមកស្នងការដើម្បីធ្វើការសាកសួរនៅវេលាមៅង៤ល្ងាចថ្ងៃទី១៧ខែតុលាឆ្នាំ២០១៥នៅចំណុចផ្លូវលំក្នុងភូមិប៉ោយសំរោង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកបាបសុផារិទ្ធបាននិយយប្រាប់ថាជនសង្ស័យទាំង៣នាក់មានឈ្មោះ ១ថេងដាគប្រុសអាយុ២៥ឆ្នាំ អ្នកជួញដូរ រស់នៅភូមិចក្រីឃុំជប់វ៉ារី ស្រុកព្រះនេត្រះ ខេត្តបន្ទាយមានជ័យ ២មាមឈ្មោះតីវណ្ណឈីវ ប្រុសអាយុ២០ឆ្នាំរស់នៅភូមិជប់វា៉រី ស្រុកព្រះនេត្រព្រះ ៣មានឈ្មោះណែមសីហាប្រុសអាយុ២៤នៅភូមិគោកតាសុកឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។លោកចាបសុផារិទ្ធបានបញ្ជាក់ទៀតថាមុនពេលកើតហេតុដោយបានព៌ត័មានពីប្រជាពលរដ្ឋថាមានយុវជន៣នាក់កំពុងនាំគ្នាជក់និងជួញដូរគ្រឿងញៀននៅចំណុចផ្លូវលំខាងលើទើបលោកឧត្តមសេនីយ៍ ត្រីអាត់ខែម ស្នងការនគបាលខេត្តបន្ទាយមានជ័យបានចាត់ឲ្យលោកដឹកនាំកំលាំងចុះទៅសការណ៍
ជាមួយលោកអធិការស្រុកព្រះនេត្រព្រះចុះធ្វើការបង្ក្រាបជនទាំង៣នាក់នោះបាននៅនិងកន្លែងកើតហេតុតែម្តងហើយបានដកហូតវត្ថុតាងដូចជាម៉ា ទឹកកក២ថង់តូចមានទម្ងន់០.៨ក្រាមទូរស័ព្វចំនួន២គ្រឿង។នៅមុខនគបាលជនសង្ស័យទាំង៣នាក់បានឆ្លើយសារភាពថាខ្លួនទាំង៣នាក់ពិតជាបានជួញដូរនិងប្រើប្រាស់គ្រឿងញៀនពិតដូចការចោទប្រកាន់របស់នគបាលពិតមែន។ដោយមានផស្តុតាងនិងចំលើយសារភាពរបស់ជនសង្ស័យនោះត្រូវបានកសាងសំនុំរឿងបញ្ជូនទៅតុលាការដាក់ដោសទៅតាមផ្លូវច្បាប់៕



































