​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី​ឃាត់ខ្លួន​ជនសង្ស័យ​បាន​២​នាក់​និង​ថ្នាំ​មួយចំនួន​១០​គ្រាប់​

0

​ខេត្តបន្ទាយមានជ័យ​ ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គោ​កប​ល្ល័​ង្គ និង​នគរបាល​ប៉ុស្តិ៍​ឃុំ​តា​ឡំ របស់​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៥​នេះ​បានធ្វើការ​ចុះបង្ក្រាប​ករ​ណី​ចែកចាយ​គ្រឿងញៀន​បាន​មួយ​ករណី​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ និង​ដកហូត​ថ្នាំញៀន​បាន​មួយចំនួនទៀត​នៅ​ចំណុច​ខាងជើង​ភូមិ​គោ​កប​ល្ល័​ង្គ ឃុំ​គោ​កប​ល្ល័​ង្គ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​មន្ត្រីនគរបាល​ស្រុក​មង្គល​បូរី បាន​ឲ្យ​ដឹងថា​អ្នកប្រើប្រាស់​ម្នាក់​ត្រូវបាន​នគ​បាល​ឃាត់ខ្លួន មាន ឈ្មោះ​ភូ​វ័​ន្ត ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ នៅ​ភូមិ​ប្រឡាយ​ជ្រៃ ឃុំ​គោ​កប​ល្ល័​ង្គ​។​ក្រោយពី​ការចាប់ខ្លួន​ជនសង្ស័យ​រូបនេះ​បាន​ហើយ​កម្លាំង​imageនគរបាល​បាន​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​គ្រាប់​២​គ្រាប់ ហើយ​រហូតដល់​ម៉ោង​៥​ល្ងាច​កំលាំង​នគ​បាល​បាន​បន្តទៅ​ចាប់​អ្នក​ចែកចាយ​គ្រឿងញៀន​បាន​ម្នាក់ទៀត នៅ​ចំណុចកណ្តាល​វាលស្រែ ខាងត្បូង​ភូមិ​ចុង​គោក ឃុំ​តា​ទ្បំ ប្រហែល​៥០០​ម៉ែត្រ​ពី​ភូមិ​ឃាត់ខ្លួន​បាន​មានឈ្មោះ​ស៊ុន​ថន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​ឃុំ​ខាងលើ ដកហូត​បាន​រួមមាន​ថ្នាំញៀន​ប្រភេទ​គ្រាប់​ចំនួន​៨​គ្រាប់​និង​ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង និង​ម៉ូតូ​ស្មាស​១​គ្រឿង​ថែមទៀត​។​មន្ត្រីនគរបាល​បាន​បញ្ជាក់ថា ក្រោយ​ការបង្ក្រាប និង​ចាប់ខ្លួន ជនសង្ស័យ​ទាំ​២​រូបនេះ​បាន​នោះបាន​ក្រោម​ការបញ្ជា​ផ្ទាល់​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី អាត់​ខែម​ស្នងការ​នគ​បាល​ខេត្តបន្ទាយមានជ័យ​។​ជនសង្ស័យ និង​វត្ថុតាង​ត្រូវបាន​បញ្ជូន​ភ្លាមៗ ទៅ​សួរ​នាំនៅ​អធិការ​នគ​បាល​ស្រុក​មង្គល​បូរី ដើម្បី​កសាង​សំណុំរឿង ទៅកាន់​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕